ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ពលរដ្ឋ​ចោទ​លោក ឌឹ​ម គឹម​សាន្ត ថា​កំពុង​ចង់​តាំង​ខ្លួនឯង​ជា​ស្តេចត្រាញ់ ក្នុង​អាណាចក្រ​ស្រុក​អង្គរបុរី​

ខេត្តតាកែវ ៖ បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​រឿង​អាស្រូវ ពុករលួយ​គាប​ជំរិត​យក​លុយ​ពី​ប្រជាពលរដ្ឋ ជា​អ្នកបើក​អាជីវកម្ម ខា​រ៉​អូ​ខេ​លក្ខណៈ​គ្រួសារ​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ នៅ​ក្នង​ស្រុក​អង្គរបុរី​កន្លងមក​ដោយ​ត្រូវ​លោក ឌឹ​ម គឹម​សាន្ត ចៅហ្វាយស្រុក​អង្គរបុរី​គាប​ជំរិត​យកលុយ​ចំនួន​១០០​ដុល្លារ​អាមេរិក​ក្នុង​១​បន្ទប់​ខារ៉ាអូខេ សំរាប់​រយៈពេល​១​ឆ្នាំ​ជា​ថ្នូរ​នឹង​ការ​មិន​រំខាន​មុខរបរ​អាជីវកម្ម​របស់​បងប្អូន​ពលរ​ដ្ឋ​ម្ចាស់​ទីតាំង​ខា​រ៉​អូ​ខេ​ដែល សរុប​មាន​ជាង​១០​កន្លែង​គិត​ជា​បន្ទប់​មាន​ប្រមាណ​ជាង​៥០​បន្ទប់ មកដល់​ពេល​នេះ​គេ​មិនទាន់​ឃើញ​ចំណាត់ការ​បែបណា​ពី​ថ្នាក់ដឹកនាំ​ខេត្ត​តាកែវ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​បែរ ជា​លេច​ធ្លាយ​រឿង​អាជ្ញាធរ​ស្រុក​អង្គរ​បុរី ពិសេស​លោក ឌឹ​មគឹម​សាន្ត បាននិងកំពុង​បញ្ចេញ​រិទ្ធិ​អំណាច របស់​ខ្លួន​ដូច​ស្តេចត្រាញ់​១​នាក់​អីចឹង​ក្រៅពី​ធ្វើអោយ​ពលរដ្ឋ​បើក​ខារ៉ាអូខេ​ក្តៅក្រហាយ​ឥឡូវ​មក​បង្ក​ការ ក្តៅក្រហាយ​ដល់​ពលរដ្ឋ​ជា​អ្នកនេសាទ​ត្រី​ឡើង​រញ្ជួញ​ពេញ​ស្រុក​អង្គរបុរី​គេ​ មិនដឹងថា តើ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ ក្រោម​អំណាច​ចាត់ចែង​របស់​លោក​ឡាយ វណ្ណៈ អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​អង្គរបុរី​បានដឹង​អំពី​បញ្ហា​បទល្មើស​នេសាទ ដែល​ពួក​អាជ្ញាធរ​ស្រុក​នេះ​ឃុបឃិត​គ្នា​បង្កើត​ឡើង​ប្រមូលប្រាក់​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​? ប៉ុន្តែ​បើ​ថ្នាក់ដឹកនាំ​ខេត្ត​ថា​មិនដឹង​ដូចជា​មិន​សម ពីព្រោះ​បទល្មើស​នេសាទ​គេ​អាច​មើល​ដោយ​ភ្នែក​ទទេ មិនមែន​ដូច​បទល្មើស​គ្រឿងញៀន ដែល​ពួក​ឈ្មួញ​យក​ទៅ​លាក់​ទុក​បាំង​ភ្នែក​សមត្ថកិច្ច​នោះ​ឡើយ​។​

​បទល្មើស​នេសាទ​នៅ​ស្រុក​អង្គរបុរី​ត្រូវបាន​គាំពារ​ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល ។ ឈ្មួញ​ជនជាតិ​វៀតណាម​អាច​ចូល​នេសាទ​ដោយ​សេរី​បន្ទាប់ពី​បង់​ប្រាក់​ជូន​លោក អ៊ឹម ផាត មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​អង្គរបុរី ដែល​ជា​មេក្លោង​ធំ​ក្នុង​ការចាត់ចែង​ឲ្យ​អ្នកនេសាទ​វៀតណាម​ចូល​មក​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​នៃ​ស្រុក​នេះ​។ ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត មិន​អនុញ្ញាតឲ្យ​ចូល​នេសាទ សូម្បី​ដើម្បី​ចិញ្ចឹម​ឆ្នាំង​។​

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​នៅ​ក្នុងស្រុក​អង្គរ​បុរី ត្រូវបាន​កម្លាំង​យោធា​៣​នាក់ និង​ជំនួយការ​ស្រុក​ម្នាក់​ដេញ​បាញ់​ទាំងយប់ នៅ​គ្រា​ដែល​ពួកគាត់​កំពុង​នេសាទ​។ ពួក​គេ​ដេញ​បាញ់​ចាប់ពី​ប៉ុស្តិ៍​ចាស់​រហូត​ដល់​ស្នាក់ការ​ជលផល​របស់​លោក​ខឹម ប៊ុនថន ទើប​ប្រជាពលរដ្ឋ​រត់​រួច​។ ប្រសិន​បើ​រត់​មិន​រួច​ទេ នឹង​ត្រូវ​ពួកគេ​ចាប់ ឬ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ការ​ដែល​ពួកគេ​ដេញ​បាញ់​អ្នកនេសាទ​ខ្មែរ​នោះ គឺ​ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នកនេសាទ​វៀតណាម​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​សេរី​។​

​នៅ​ស្រុក​អង្គរ​បុរី បណ្តាជន​វៀតណាម​អាច​ចូល​មក​នេសាទ​បាន​ដោយ​សេរី​រួម​ទាំង​ការ​ដាក់​សម្រាស់​នោះ​ផង​។ ពួក​គេ​បង់​ប្រាក់​ឲ្យ​ក្រុម​លោក​ខឹម ប៊ុនថន និង​អ៊ឹម ផាត ក្នុង​មួយ​ទូក​យ៉ាងហោចណាស់​៧០០​ដុល្លារ និង​មួយ​សម្រាស់​យ៉ាងហោចណាស់​៣​ពាន់​ដុល្លារ​។ ដូច្នេះ ជនជាតិ​ខ្មែរ​គ្មាន​វាសនា​បាន​នេសាទ​យក​ត្រី​ខ្មែរ​មក​លក់ដូរ​ចិញ្ចឹមជីវិត ឬក៏​បរិភោគ​នោះឡើយ​។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​តាម​បាញ់ប្រហារ​ពី​មន្ត្រី​យោធា ក្រោម​បញ្ជា​របស់​ឈ្មោះ​គឹម ហាន និង​ជំនួយការ​សាលាស្រុក​អង្គរបុរី​នោះ ពួកគេ​ធ្វើ​តាម​ការណែនាំ​របស់​លោក​ឌុ​ម គឹម​សាន អភិបាល​ស្រុក​នេះ​។ លោ​កឌឹម គឹម​សាន ឃុបឃិត​ជាមួយ​មន្ត្រី​ជលផល អនុញ្ញាត​ឲ្យមាន​បទល្មើ​ស​នេសាទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ប្រាក់ ។ សព្វថ្ងៃនេះ ពួក​ឈ្មួញ​អ្នកនេសាទ​វៀតណាម​បាន​និង​កំពុង​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ក្នុង​ការប្រព្រឹត្ត​ល្មើស​។ គេ​មើលឃើញ​មានរ​បាំង​ព្រួល ស្បៃ​មុង​រាប់ពាន់​ម៉ែត្រ​, ដាយ​ដាក់​ត្រី​រាប់សិប​គន្លង​, ការចាប់ផ្តើម​ដាក់​សម្រាស់​ត្រី​… ទូក​អ្នកនេសាទ​វៀតណាម​អណ្តែត​ពេញ​ផ្ទៃ​ទឹក​… ទាំងនេះ​សុទ្ធតែ​ត្រូវ​បង់​ប្រាក់​ឲ្យ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​រដ្ឋបាល​ជលផល​។​

​លោ​កឌឹម គឹម​សាន មិន​លើក​ទូរស័ព្ទ​នោះ​ទេ កាលពី​ព្រឹក​មិញ​។ ដូចគ្នានេះដែរ លោក​អ៊ឹម ផាត គ្រាន់តែ​ឮ​ថា អ្នកកាសែត ក៏​បិទ​ទូរស័ព្ទ​តែម្តង ៕

 

d171226a7

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com