ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ក្លិនស្អុយ​បានបញ្ជាក់​ថា ក្រុមហ៊ុន (​លឹម រ៉ូយ៉ាល់​) មិន​គោរព​ច្បាប់ កាប់បំផ្លាញ​ព្រៃ​អភិរក្ស​ដឹក​ចូល​ក្រុមហ៊ុន អស់ល័ក្ខ​ជាប់​អន្ទាក់​សមត្ថកិច្ច​

ខេត្ដ​រតនគីរី ៖ មាន​មោទនភាព​លើកទីមួយ​ហើយ​! ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ភូមិភាក​ឥ​សាន្ដ សហការ​គ្នា​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល ជា​តំណាង​ក្រុមហ៊ុន (​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​)​កំពង់​ល្បី​រន្ទឺ​ខាង​កាប់​បំផ្លាញ​ព្រៃឈើ ដែល​លោក​ស្វាយ សំ​អ៊ាង​អភិបាលខេត្ត មណ្ឌល​គី​រី សម្ងំ​នៅ​ស្ងៀម មិន​ឆ្លើយ មិន​ឆ្លង មិន​បកស្រាយ មិន​ស្រាវជ្រាវ មិន​មាន​ចំណាត់ការ ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ នៅ​ល្ងាច​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ងួន គឿន ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​ទា​ហ៊ាន​ប្រតិបត្តិការ​សឹក​រង​ខេត្ត នគរបាល​ស្រុក​លំផាត់ និង​មន្ត្រី​បរិស្ថាន​ដែន​អភិរក្ស​ជីវ​:​ចម្រុះ​លំផាត់ បង្ក្រាប​ទទួលបាន​លិទ្ធិ​ផល​រួមមាន​៖ ប្រភេទ​ឈើ​សុ​ក្រំ​ចំនួន​113​កំណាត់​មុខកាត់​40×40×4​ម៉ែត្រ ដែល​ក្រុម​ឈ្មួញ​ដឹក​លាក់ទុក នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​255 ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគីរី ។​

​សមត្ថកិច្ច​ដែល​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​ន​ប្រាប់​បាន​អ្នក​ព័ត៌មាន​ឲ្យដឹងថា ៖ ឈើ​ជាង​មួយរយ​កំណាត់​មាន​មុខកាត់​ធំៗ ដែល​សមត្ថកិច្ច រឹបអូស​បាន​នោះ នៅពេលនេះ ដឹក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន ដែន​ជំរក​សត្វព្រៃ​លំផាត់ ដើម្បី​បន្ត​និតិ​វិធី​តាម​ផ្លូវច្បាប់​ស្ដីពី​ព្រៃឈើ ប៉ុន្ដែ​មិន​ទាន់​វាស់វែង​ដឹង​ចំនួន​ម៉ែត្រ​គីប​ពិតប្រាកដ​នៅឡើយ​ទេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ឈើ​ប្រណិត​១១៣​កំណាត់ ដែល​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់​ម្ចាស់​ឈ្មោះ ស្រៀ​ង ម៉េង ជា​មេ​ទា​ហ៊ាន​មាន​ឋានៈ​ផ្កាយ​១ និង​ជា​តំណាង​ក្រុមហ៊ុន​(​លឹម រ៉ូយ៉ាល់​) ដែល​ល្បី​ខាង​បំផុស​ប្រជាពលរដ្ឋ​រាប់រយ​នាក់​កាន់រ​ណា​យន្ដ ចូល​កាត់​បំផ្លាញ​ព្រៃឈើ​តំបន់​អន្ទ្រ​ង និង​ព្រៃ​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រិច ស្ថិត​ស្រុក​កោះ​ញែក ដឹក​ចូល​ក្រុមហ៊ុន និង​កាត់​PC​សិប្ប​និមិត្ត​ដឹកជញ្ជូន​តាម​រថយន្ដ​ធុន​យក្ស​ឆ្លងដែន​ទៅ​ប្រទេ​វៀតណាម​ដោយ​រលូន​ជ្រក​ក្រោម​រូបភាព​ឈើ​ក្រុមហ៊ុន លោត ឆ័ត ចូល​កាប់​ឈើ​ក្នុង​ដែន​ជំរក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគីរី ព្រំប្រទល់​ជាប់​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី អស់ល័​ក្ខ​ត្រូវ​ជាប់អន្ទាក់​របស់​សម​ត្ថ​កិច្ច​តែម្ដង ៕

 

h180109a1 h180109a3 h180109a2

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com