ខេត្តរតនគីរី.ស្រុកអូរយ៉ាដាវ ៖ ថ្ងៃ៩កើតខែផក្គុនឆ្នាំរកា នព្វស័គ ព.ស ២៥៦១ ត្រូវនិងថ្ងៃសុក្រទី23 ខែគុម្ភៈឆ្នាំ2018 លោក វរសេនីយ៌ទោ ម៉ៅ សាន់ អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ចុះផ្សព្វផ្សាយនិងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព នូវលក្ខណះសម្បត្តិទាំង០៩ យ៉ាង របស់រាជរដ្ឋាភិបាល ។
ប្រជាពលរដ្ឋ ក្នុងស្រុកអូរយ៉ាដាវទាំងមូលពួគកាត់មានកាយល់ដឹង ច្រើនហើយក៍បាន ប្រគល់អាវុធជូនសមត្ថិកិច្ចក្នុងភូមិសាស្ត្រ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី សរុបចំនួន០៦ដើម រួមមាន ប្រជាពលរដ្ឋភូមិ ប៉ាតាងចំនួន២ដើម(Ak2ដើម) ប្រជាពលរដ្ឋភូមិប៉ាដល់ចំនួន 4 ដើម (Ak2ដើមCkc2ដើម) សរុប6ដើមAk4ដើមckc2ដើម ។
ក្រោយពីប្រគល់ទទួលអាវុធ លោក ម៉ៅ សាន់ អធិការដ្ឋាននគបាលស្រុកអូរយ៉ាដាវ បានប្រគល់ជូនថវិកាផ្ទាល់ខ្លួនរបស់លោកក្នុង១នាក់ថវិកាចំនួន(៥០០០០៛) ដល់ប្រជាពលរដ្ឋដែលបានប្រគល់អាវុធជូនសមត្ថកិច្ច ។
សមត្ថកិច្ចសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋណាដែលមានអាវុធហើយមិនទាន់ប្រគល់ជូនសមត្ថកិច្ចនោះ សូមភ្ញាក់រលឹកឡើង៕