ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

គ្រូពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម វះ​ស្ដ្រី​ឆ្លងទន្លេ​ភ្លេច “​កន្សែង​” ក្នុង​ពោះ​!​ចឹង​បាន​ថា​ស្រីៗ​កុំ​និយម​វះ​ពេក​!

ខេត្ត​កំពង់ចាម​៖ ករណី​គ្រូពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម វះ​ស្ដ្រី​ឆ្លងទន្លេ​ភ្លេច “​កន្សែង​” ក្នុង​ពោះ​បាន​ក្លាយជា​ប្រធានបទ​ពីភាក្សាគ្នា​អំពី​សមត្តភាព​ពេទ្យ​ខ្មែរ​និងជាការ​ព្រមាន​ថា​ស្រីៗ​ឆ្លងទន្លេរ​កុំ​និយម​វះកាត់​ពេក​!​។​ករណី​នេះ​លោក គួច ចំរើន​អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិបាល លោក គឹម សួរ​ភារុណ កោះហៅ​ប្រធាន​មន្ទីរពេទ្យ គ្រូពេទ្យ​វះកាត់ មក​ជួប​ជាមួយ​ភាគី​ជនរងគ្រោះ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ដើម្បី​ធ្វើ​ការសួរនាំ​បន្ថែម និង​ស្តាប់​យោបល់​ម្នាក់ៗ​។ ជា​លទ្ធផល​អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ប្រាប់​ទៅ​អភិបាល​ស្រុក​កងមាស ឲ្យ​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជនរងគ្រោះ ព្រមទាំង​តាមដាន​លើ​ការព្យាបាល​ជំងឺ​រហូត​ជា​សះស្បើយ​ផងដែរ​។​

​សូម​រំ​ឮ​ក​ថា គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម បាន​វះកាត់​ស្ត្រី​រងគ្រោះ​ម្នាក់ ដែល​បាន​សម្រាលកូន​ដោយ​ការវះកាត់​។ តែ​ក្រោយ​សម្រាលកូន​ហើយ ស្ត្រី​រងគ្រោះ​ចេះ​តែ​មាន​ការឈឺចាប់​ក្នុង​ពោះ​ខ្លាំង​ទៅៗ​រៀងរាល់ថ្ងៃ អស់​រយៈពេល ជាង​៣​ខែ ទោះ​ប្រើ​ឱសថ​ព្យាបាល​យ៉ាងណា​ក៏​មិន​បាត់​សោះ​។​

​លុះ​ដល់​ទ្រាំ​មិនបាន ក៏​សម្រេចចិត្ត​វះកាត់​ម្ដងទៀត តែ​អ្វី​ដែល​ហួសចិត្ត យ៉ាង​ពន់ពេក​នោះ មូលហេតុ​ដែលនាំឱ្យ​ស្ត្រី​រងគ្រោះ​មាន​ការឈឺចាប់​នោះ គឺ​មាន​កូនកន្សែង​មួយ​ដែល​គ្រូពេទ្យ​ភ្លេច​ក្នុង​ពោះ អំឡុង​ពេល​វះកាត់​សម្រាលកូន​នៅ​មន្ទីរ​បង្អែក​ខេត្ត​កំពង់ចាម​។​
​ស្ត្រី​រងគ្រោះ មាន​ស្រុកកំណើត​នៅ​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ពាមជីកង ហើយ​ខណៈ​នេះ​កំពុង សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ ក្នុង​រាជធានី​ភ្នំពេញ ។​

​ប្អូនស្រី​បង្កើត​របស់​ជនរងគ្រោះ បាន​ឲ្យ​កាសែតដឹងថា​ថា​៖ កាលពី​ជាង​៣​ខែ​មុន បងស្រី​បង្កើត​របស់​ខ្លួន បាន​ទៅ​សម្រាលកូន​ដំបូង​នៅ (​មន្ទីរ​បង្អែក​ខេត្ត​កំពង់ចាម​) ពេល​នោះ​គ្រូពេទ្យ​ថា បើ​សម្រាល​តាម​ធម្មជាតិ​មិន​បាន​ឡើយ ទាល់តែ​សម្រាល​ដោយ​ការវះកាត់​?​។ ក្រោយ​គ្រូពេទ្យ​ប្រាប់​យ៉ាង​ដូច្នេះ ជនរងគ្រោះ និង​ក្រុមគ្រួសារ​ក៏​សម្រេចចិត្ត​វះ​ឆ្លងទន្លេ​តែម្ដង​។ ក្រោយ​សម្រាល​មិនបាន​ប៉ុន្មាន​ផង ស្ត្រី​រងគ្រោះ​ចេះ​តែ​មាន​ការឈឺ​ចុកចាប់​ក្នុង​ពោះ​រហូត និង​ខ្លាំង​ទៅៗ ខណៈ​ការពិនិត្យ និង​ការប្រើប្រាស់​ឱសថ​តិច​ច្រើន ក៏​បាន​ធ្វើ​ជា​បន្តបន្ទាប់​ដែរ តែ​អា​ការឈឺចាប់​នោះ​មិន​ព្រម​បាត់​រសាយ​ទៅវិញ​សោះ​។​

​ដោយសារ​ការឈឺចាប់​ចេះ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ ទើប​ក្រុមគ្រួសារ ក៏​សម្រេចចិត្ត​បញ្ជូន​ស្ត្រី​រងគ្រោះ​មក​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លុះ​មើល​រក​មូលហេតុ និង​ព្យាបាល​។ ដល់​ពេល​ឆ្លុះ​ក៏​ឃើញ​មាន​ដុំ​ម្យ៉ាង​ក្នុង​ពោះ​ដែរ ប៉ុន្តែ​ពេទ្យ​ប្រាប់ថា ជា​ដុំ​ក្នុង​ពោះ​ធម្មតា​ដូច​គេ​ដូច​ឯង​ទេ ពោល​ប្រើតែ​ថ្នាំ​ចាក់ និង​លេប​ទៅ នឹង​ធូរស្បើយ​ហើយ ប៉ុន្តែ​មិន​ដូច​ការ​គិត​នោះ​ទេ ស្ត្រី​រងគ្រោះ​នៅតែ​មាន​ការឈឺចាប់​ខ្លាំង​ទៅៗ​រាល់ថ្ងៃ ក៏​សម្រេចចិត្ត​ជា​មួយ​ក្រុម​គ្រួសា​រ​ថា វះកាត់​ម្ដងទៀត ដើម្បី​រក​មូលហេតុ​នៃ​ការឈឺចាប់​ដ៏​ធ្ងន់ធ្ងរ​នេះ នា​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៨​។​

​អ្វី​ដែល​គួ​ឲ្យ​ហួសចិត្ត​គឺ ពេល​វះកាត់​នោះ ស្រាប់តែ​ឃើញ​កូនកន្សែង​ពណ៌​ស​មួយ ប្រឡាក់​ឈាម​ក្រហមឆ្អិន​យ៉ាង​សម្បើម នៅក្នុង​ពោះ​របស់​បងស្រី​របស់​ខ្លួន ដែលជា​មូលហេតុ​ជា​មូលហេតុ​នាំ​ឲ្យ​ស្ត្រី​រងគ្រោះ​ឈឺ​ចុកចាប់ អស់​ពេល​ជាង​៣​ខែ​យ៉ាង​ដូច្នេះ ដែល​ម្នាក់ៗ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វេស ប្រហែស​របស់ “​គ្រូពេទ្យ​នៅ​ខេត្ត​កំពង់ចាម​” អំឡុង​ពេល​ស្ត្រី​រងគ្រោះ​សម្រាលកូន​នោះ​។​

​ក្រោយ​រកឃើញ​ករណី​នេះ​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ជូនដំណឹង​ទៅ មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម ដែរ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​នោះ ខាង​មន្ទីរពេទ្យ ដែល​មាន​គ្រូពេទ្យ​ម្នាក់​អះអាង​ថា ខ្លួនឯង​ជា​អនុប្រធាន​មន្ទីរពេទ្យ បាន​ប្រកែក​មិន​ចង់​ទទួលស្គាល់​ការធ្វេសប្រហែស​នេះឡើយ​ដោយ​គ្រាន់តែ​តែ​ខាង​មន្ទីរពេទ្យ បញ្ជាក់ថា ចាំ​គេ​ប្រជុំ​គ្នា​សិន​!​។​

​និយាយ​រួម​គ្មាន​ដំណោះស្រាយ​ជូន​ជនរងគ្រោះ សូម្បី​តែ​ប៉ុន​ក្រចក​ដៃ​។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ប្អូនស្រី​ជនរងគ្រោះ​។​ក្រោយ​ពី​ផ្ទុះ​រឿង​ដល់​ចៅ្ឲហ្វាយខេត្ត​ទើប​មាន​ដំណើស្រាយ​!​។​មិន​ត្រឹមតែ​ប៉ុនណឹង​ទេ​គណ​វិជ្ជាជីវៈ​គ្រូពេទ្យ​ត្រូវ​ស្រាវជ្រាវ​ករណី​នេះ​ហើយ​ដាក់ពិន័យ​គ្រូពេទ្យ​នោះ​ឲ្យ​ស​មនិង​ការធ្វេសប្រហែស​របស់​ខ្លួន​ផង​ទើបបាន​៕

d180225a1 (2) d180225a1 (3) d180225a1 (1)

d180225a1 (4) d180225a1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com