ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ពេលណា​អាជ្ញាធរ​ខេត្ត​បាត់ដំបង​មាន​វិធានការ​ចំពោះ​បន​ល្បែង​បៀ​អាប៉ោង​និង​ភ្នាល់​ទឹកភ្លៀង​

​ទិតាំង​ល្បែងស៊ីសង​បៀ អាប៉ោង​ដុះ​ស្លែ​ដ៏​ធំ​គ្រាក់​របស់​លោកតា​ល​នឹង​លោក​ខន ដែល​ជ្រក​ក្រោម​ស្លាប​បន​ភ្នាល់​ទឹកភ្លៀង ដែល​មាន​ទីតាំង​មាន​អាយុ​រាប់​ទស្សវត្ស ស្ថិត​នៅ​ចំណុច​វាលស្រែ​១០០០ ក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង  មិន​ត្រូវបាន​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ណា​ម្នាក់​ហ៊ាន​ចុះ​បង្ក្រាប​នោះ​ឡើយ ដោយ​មូលហេតុ​ចុះបង្ក្រាប​ម្ត៉េ​ច​និង​កើត​បើ​សមត្ថកិច្ច​ជំនាញ​អស់​នោះ​ត្រូវ​ថ្នាំ​សណ្តំ​ជា​ប្រាក់​ដូល្លា​រ​អាមេរិច​ពី​មេ​បន​ល្បែង​ទាំងនោះ​ឆ្អែត​យ៉ាង​ហល់​ដេកលក់​បាត់​ហើយ​នោះ​។​

​ប្រភព​ពត័មាន​ពី​ប្រជាពលរដ្ឌ​បានអោយដឹង​ថា​បន  ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​អាច​បើក​លេង​បាន​យ៉ាង​រលូន​បែបនេះ​បាន​ក៏​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ខេត្ត​-​ក្រុង​បាត់ដំបង​យ៉ាង​ពិតប្រាកដ​ណាស់​ទើប​មេ​បន​ល្បែង​ឈ្មោះ​តា​ល​នឹង​ខន  ឡើងចាង​ដោយ​ពុំ​មាន​កោតក្រែងរ​អែង​អ្វី​បន្តិច​សោះ​។​

​វា​ជា​ការពិត​បន​ល្បែង​ដែល​កើតមាន​យ៉ាង​ប៉ាច​ហាច​បែបនេះ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុ​វត្ថ​ភាព  ភូមិ​ឃុំ​ដែលជា​មូលហេតុ​អោយ​កើតមាន​ជា​ចោរលួច ចោរប្លន់ និង​ជា​ប្រភព​នៃ​អំពើហឹង្សា​ក្នុង​គ្រួសារ​ផង​ដែរ​។  ពោល គឺ​ល្បែង​គ្រប់​ប្រភេទ​ទាំងអស់​នេះ​ធ្វើអោយ​សង្គម​វឹកវរ អ្នកឈ្នះ​មុខខ្លាញ់ អ្នកចាញ់​មុខសេះ  ដល់​ពេល​អស់​តំរិះ​ដោយ​ពុំ​មាន​ប្រាក់​ចាយ​តាំង​បែក​គំនឹត​ធ្វើ​ចោរ នោះ​មិន​កាន់តែ​វឹកវ​រហើយ​ទេ​អី​។

​ប្រជា​ពលរដ្ឌ​រស់​នៅក្នុង​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​មន្ត្រីប៉ូលិស​អធិការ​ក្រុង​បាត់ដំបង នឹង​ជា​ពិសេស​វាយ​ចំៗ​ចំពោះ​លោក​ស្នងការ អ៊ុច​សុខុន  ស្នង​ទើប​ចូល​កាន់ដំណែង​ថ្មី  ព្រមទាំង​មេ​ប៉េអឹម​ថ្មី  ឯ​ឧ   មាស​សុវណ្ណ តើ​មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​មេ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា​បៀ អាប៉ោង ល្បែងភ្នាល់​ទឹកភ្លៀង របស់​លោកតា​ល នឹង​តាខ​ន​ដែល​បើក​លេង​ដ៏​សំដិល​បែប​ហ្នឹង ៕

 

h180504b1 h180504b4 h180504b3 h180504b2

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com