ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ប្រជាពលរដ្ឋ​មួយ នៅ សង្កាត់​ទាំង​៤​ក្នុង​ក្រុង​កំពង់ឆ្នាំង ត្អូញត្អែ​រទាំង ឈឺចាប់​ពាក់ព័ន្ធ​នឹង តម្លៃ​ភ្លើង​

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​មួយចំនួន​នៅតាម​បណ្តា​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​ត្អូញត្អែរ​ទាំង​ការឈឺចាប់ និង​បាន​លើកឡើង​ថា បើទោះបី​ប្រមុខ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​ខិតខំ​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​កែទម្រង់​ស៊ីជម្រៅ និង​បាន​បញ្ចុះ​តម្លៃ​ភ្លើង​រហូត​ដែល​អាច​ទទួលយកបាន​។​

​ប្រជាពលរដ្ឋ​បន្តថា ក្រុមហ៊ុន​អគ្គឺសនី​ខេត្ត​កំពង់ឆ្នាំង​មានជំនា​ញ​ខាងចុច​បិត​ចុច​បើកៗ​ផ្ដាច់​ភ្លើង ធ្វើអោយ​គីឡូ​ភ្លើង​នៅ​តាម​ផ្ទះ​ឡើង​រហូត​តែម្ដង ប្រជាពលរដ្ឋ​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ពី​ព្រោះ​ខ្លាច​គេ​ផ្តាច់​ភ្លើង​លែង​បាន​ប្រើ បាន​ធ្វើ​ការរិះគន់​ថា កុងទ័​រ​អគ្គីសនី​របស់​ក្រម​ហ៊ុន​អគ្គីសនី អ៊ុង សុវណ្ណនី អេឡិចទ្រី​ស៊ីធី ឌី​វេឡុ​ប​មែន គឺ​មាន​ភាព​វ័យឆ្លាត​ណាស់ គឺ​វា​ចេះ​ជួយ​រក​ចំណូល អោយ​ថៅកែ​របស់​វា យ៉ាង​ពេញចិត្ត ។​

​កាល​ពី​ថាមពល​អគ្គិសនី​១​គីឡូវ៉ាត់ម៉ោង​តម្លៃ​១២០០ ​រៀល ពួកគាត់​ប្រើ​អស់​ប្រមាណ ១០​ម៉ឺន ឬ ១២​ម៉ឺន​ប៉ុណ្ណោះ​ក្នុង​១​ខែ ខណៈ​សម្ដេច​តេជោ ហ៊ុន សែន បាន​ខិតខំ ហើយ​បាន​បច្ចុះ​តម្លៃ​ភ្លើង​នោះ ប៉ុន្តែ​ថាមពល​ក្រុមហ៊ុន​អគ្គឺសនី​ខេត្ត​កំពង់ឆ្នាំង​ ​ក្នុង​១​គីឡូវ៉ាត់ម៉ោង តម្លៃ​៧៩០​រៀល ស្រាម់តែ​ផ្ទះ​របស់​ពួកគាត់​គឺ​កើន គីឡូ​ភ្លើង​ទៅវិញ ដែល​ធ្វើអោយ​ពួកគាត់​ចំណាយ​ប្រាក់​សម្រាប់​បង់ថ្លែ​ភ្លើង​រហូតដល់​២០​ម៉ឺន ឬ ជាង​៣០​ម៉ឺន​រៀល​ឯណោះ​។​

​បើទោះជា​គាត់​ប្រើប្រាស់​ដូច​ធម្មតា ឬ​សន្សំសំចៃ​យ៉ាងណា​ក៍ដោយ មិនតែប៉ុណ្ណោះ​នៅ​កន្លែង​ខ្លះ​ចេញ​វិក័យ​ប​ត្រ័​មក​អស់​ជាង​៣០​ម៉ឺន​រៀល ដែល​ធ្លាប់តែ​រាល់ដង​ប្រើ​អស់​តែ​ជាង​១០​ម៉ឺន​ប៉ុណ្ណោះ ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ អ្នកយកព័ត៌មាន​យើង​នៅ​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ តំណាង​ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេឡិចទ្រី​ស៊ីធី ឌី​វេឡុ​ប​មែន

​បើ​ទោះ​យ៉ាងណា​ប្រជា​ពល​នៅតែ​បន្ត​រិះ​គុន​យ៉ាងខ្លាំង​និង​ស្នើសុំ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្ដម​ឈួ​រ ចន្ទ័​ឌឿ​ន​មេត្តា​ចាត់​វិធានការអ​ន្ត​រាគ​ម​ន៏​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ផង​ទាន​។​

​ការលើក​យក​ព័ត៌មាន​នូវ​មតិ​រិះគន់ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ មក​ធ្វើ​ការផ្សព្វផ្សាយ​នេះ អង្គភាព​ស្លឹករឹត មិន​មាន​គោលបំណង​អ្វី ក្រៅពី​ដើម្បី​ស្ថាបនា កែលំអ និង​ជា​ការចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​កំណែ ទម្រង់​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ៕

 

h180521a1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com