ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​មន្ត្រី​កងរាជអាវុធហត្ថ​២​នាក់​បាន​ស្លាប់​ភ្លាមៗ​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍

ខេត្ត​ព្រះសីហនុ​-​ស្រុក​ព្រៃនប់ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​២​នាក់ បាន​ស្លាប់​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​និង​ម្នាក់​របួសធ្ងន់​ក្រោយមក​បាន​ស្លាប់​ដែរ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​នៅ​ស្រុក​ព្រៃនប់ ។​

​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១:២០​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៧៣-១៧៤ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង រថយន្ត ០១​គ្រឿង​ម៉ាក TOYOTA បា​ឡែន ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2T-2534 បើកបរ​ដោយ​ឈ្មោះ ឆេង សុខ​នី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ជា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ញ៉ោម នៅ ភេទ ប្រុស អាយុ ៣៨​ឆ្នាំ ជា​មន្ត្រី​គយ​នៅ កែវផុស  មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​នឹង​រថយន្ត​ធុន​ធំ ០១​គ្រឿង​ពណ៌ បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ​3D-2056 សណ្តោង​រុឺម៉ក មាន​ទិសដៅ​ផ្ទុយគ្នា​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ ឈ្មោះ ឆេង សុខ​នី រងរបួស ធ្ងន់ ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ  និង​ឈ្មោះ ញ៉ោម នៅ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ធុន​ធំ​រត់គេចខ្លួន​បាត់​ក្រោយពេល​កើតហេតុ​។ រី​ឯ​វត្ថុតាង​រថយន្ត​ចំនួន ០២​គ្រឿង ខូចខាត​ធ្ងន់ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​ស្ទូច​យកចេញ​ពី​កន្លែងកើតហេតុ យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

 

h180523b1 h180523b3 h180523b2

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com