ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ពិធី​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​សាសនិក​ឥស្លាម​ចំនួន​២២០​គ្រួសារ

កំពង់ឆ្នាំង ៖ ឯកឧត្តម​កុយ សុវណ្ណ ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ស​និង​ជា​ប្រធានកិត្តិយស​សាខា​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​បែប​នេះ​នា​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​លយ​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​សាសនិក​ឥស្លាម​ចំនួន​២២០​គ្រួសារ ដោយ​ ​មាន​ការចូលរួម​ពី​លោកជំទាវ​តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ ​ខេត្ត​និង​ជា​ប្រធាន​ប្រតិបត្តិ​សាខា​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្តកំពង់ឆ្នាំង​។​

​ឯកឧត្តម កុយ សុវណ្ណ បាន​មានប្រសាសន៍​បន្ត​ថាៈ​គណបក្ស​ ​ប្រជាជន​កម្ពុជា​ជា​គណបក្ស​តែ​មួយគត់​ដែល​បាន​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​អោយ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ចុងក្រោយ​នេះ ដោយ​អនុវត្ត​តាម​គោល​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ជា​គោលនយោបាយ​ផ្ដើមចេញ ពី​គំនិត​ផ្ដួចផ្ដើម​ប្រកបដោយ​គតិបណ្ឌិត របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឱ្យ​គណបក្ស​ប្រជាជន​ក​ម្ពជា គឺជា​គណបក្ស​តែមួយគត់ ដែលជា​អ្នក​ស្ថាបនិក​សន្ដិភាព​ពេញលេញ ពោល​គឺ​បង្រួបបង្រួម​ជាតិ បាន​ធ្វើឱ្យ​ប្រទេស​ជាតិ មាន​សុខសន្ដិភាព និង​ស្ថិរភាព​គ្រប់​ទីកន្លែង នោះ​ទើប​យើង​មាន​ឱកាស​កសាង​ប្រទេសជាតិ ឱ្យមាន​ការរីកចំរើន​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។​

​ឯកឧត្តម កុយ សុវណ្ណ ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​អោយ​សាមគ្គី​គ្នា កុំ​ជឿ​ពាក្យ​បោកប្រាស់ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​សន្តិភាព អោយបាន​គង់វង្ស​ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ឱ្យ​បងប្អូន​ទាំងអស់ ខិតខំ​ថែរក្សា​សុខភាព កុំ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ កុំ​ប្រព្រឹត្ត​បទល្មើស​ដែល​ច្បាប់​ហាមឃាត់ ត្រូវ​អប់រំ​កូនចៅ​អោយ​ខិតខំ​រៀនសូត្រ និង​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ជា​ពិសេស​ត្រូវ​ខិតខំ​បង្កើន​មុខ​របប​ប្រចាំថ្ងៃ ដើម្បី​អោយមាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​និង​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​គឺ​បោះឆ្នោត​ជូន​គណបក្ស​ ​ប្រជាជន​កម្ពុជា​ដើម្បី​ធានា​បាន​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​ទទួល​បាន​សមិទ្ធផល​ ថ្មីៗ​ថែម​ទៀត​។​

​ចុងបញ្ចប់​ឯកឧត្តម​កុយ សុវណ្ណ លោកជំទាវ​តុង ណា​រី​និង​ឯកឧត្តម​ម៉ាត់ ម៉ូតូ បាន​ចែក​អំណោយ​ជូន​បងប្អូន​ខ្មែរ​ឥស្លាម​ទាំង​២២០​នាក់​ផង​ដែរ​៕
​រី ភា​រិទ្ធិ​

 

h180524a1 h180524a5 h180524a4 h180524a3 h180524a2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com