ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

មើល​ទៅ​លោក សាន វិជ្ជា​សា​រ៉ាវុធ ទ្បើង​មក​យូរៗ​ចាប់​ម្តង ! ចុះ​មួយថ្ងៃៗ​រាប់​រទេះដឹក​ទៅណា​វិញ​ទៅ​?

បន្ទាយមានជ័យ ៖​តាំង​ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ឡើង​កាន់​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក ស៊ាន ស៊ី​ណាត ដែល​ត្រូវ​ថ្នាក់លើ​ធ្វើការ​ផ្លាស់ប្តូរ​ទៅ​កន្លែង​ផ្សេង គេ​មើលឃើញ​សាច់​មាន់​ចម្រុះ និង​ពោះជ្រូក ពិសេស​ប្រហិត​ត្រូវ​ឈ្មួញ​ដឹក​ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​មួយថ្ងៃៗ រាប់សិប​រទេះដែក និង​ឈើ មិនដែល​ឃើញ​អស់លោក​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​បើកភ្នែក​មើល​នោះ​ទេ ហាក់បីដូចជា​គ្មាន​អ្វី​កើតឡើង​ចឹង ខណៈ​សុខភាព​ពលរដ្ឋ​បច្ចុប្បន្ន ទាំង​អ្នក​មាន អ្នកក្រ រត់​រក​ពេទ្យ​ក្នុង និង​ក្រៅប្រទេស ជា​រៀងរាល់ថ្ងៃ គឺ​ដោយសារ​បញ្ហា​សុខភាព​ទទួលទាន​បន្លែ​ត្រី​សាច់​នាំចូល​ពី​ប្រទេស​ជិតខាង​។

​កាលពី​ថ្ងៃ​27 ខែមិថុនា ឆ្នាំ​2018​នេះ នៅ​ម៉ោង​5:​ជាង​ល្ងាច មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ចាប់​សាច់មាន់​មួយ​រទេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ក្បាល​កោះ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត សង្ស័យ​មក​ពី​ការធ្វើ​ស​ប្រហេសរបស់​ឈ្មួញ ដែល​មិន​បាន​គ្រប​ឲ្យ​ជិយ​ហើយ​មើល​ទៅ​បាន​បណ្តោយ​ឲ្យ​អ្នក​រពិសដៃ រ​ពិ​សភែក​និង​រពិសមាត់​ឃើញទើ​ដឹងដល់​អ្នកសារព័ត៌មា​នហើយ​ធ្វើ​ជា​ចាប់​តែ​ម្តង​ទៅ ។​

​ប្រភព​ពី​អ្នក​ចេញ​ចូល​ផ្សារ​រុង​ក្លៃ​ស្រុក​អារញ្ញ​ទឹកដី​ថៃ​ខ្សឹប​ដាក់​ត្រចៀក​ថា រាល់ថ្ងៃ​សាច់មាន់​ប្រហិត​និង​ពោះជ្រូក​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជា​រាល់ថ្ងៃ​ច្រើន​ណាស់​ហើយ​ថា​ការ​វេច​ខ្ចប់​ដឹក​ចេញ​មាន​គ្រប់​រូបភាព​ខណៈ​មន្ត្រី​ជំនាញ​មិនដែល​ខ្វល់​និង​ពិនិត្យមើលរ​ទេះ​ដឹកទំនិ​ញ​ចូល​ពី​ថៃ​ផង​នោះ ។ មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ហាក់​ស្ងាត់ស្ងៀម សង្ស័យ​ឲ្យ​កូនចៅ​រាប់​តែ​ចំនួន​ជើងរ​ទេះ​គិតតែ​ប្រាក់​ទេ​មើលទៅ​។​

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ លោក សាន វិជ្ជា​សា​រ៉ាវុធ ធ្លាប់​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មិន​បាន​ហាមឃាត់​ពី​ការ​នាំចូល​សាច់សត្វ​ពី​ប្រទេសជិតខាង​ទេ ពោល​គឺ​មាន​ទាំង​ច្បាប់​អនុញ្ញាត ឲ្យ​ដឹក​ថែម​ទៀត ដោយសារ​ម្ហូបអាហា​រលើ​ទីផ្សារ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​តាម​តម្រូវការ ។ លោក​ថា លើកលែង​តែ​សាច់​ទាំងនោះ​មិន​បាន​វេច​ខ្ចប់​ត្រឹមត្រូវ ឬ​គ្មាន​ការ​ក្លាស្សេ​ទឹកកក​តាម​ស្តង់ដា បើ​ឃើញ​គឺ​ចាប់​ហើយ ។ សង្ស័យ​សំអាង​លើ​ហេតុផល​នេះហើយ បាន​ជា​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ទាំង​មេ​ទាំង​កូន​ពិសេស​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ជិៈ​សេះ​លែង​ដៃ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ លោក សាន វិជ្ជា​សា​រ៉ាវុធ អង្គភាព​យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឹ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។ យ៉ាងណា អង្គភាព​យើងខ្ញុំ​រីករាយ​និង​រង់ចាំ​ការ​ប្រតិកម្ម​តប​ជានិច្ច ប្រសិនបើ​មាន​ការបកស្រាយ ៕ ម៉េង ហ៊ី ប៉ោយ​ប៉ែត​

 

camcontrolpp

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com