ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​សមត្ថកិច្ច​ខេត្តព្រះវិហារ​បើកដៃ​អោយ​ឈ្មួញ​ដឹកឈើ ដោយ​មិន​បង្ក្រាប​

សមត្ថកិច្ច​ស្រុក​ជាំ​ខ្សាន្ត​ខេត្តព្រះវិហារ​កំពុងបើក​ភ្លើង​ខៀវ​ដោយ​បំពាន​អោយ​ក្រុមហ៊ុន​មួយ​ដឹក​ឈើ​ចេញ  ផ្ទុយ​ពីអ្វី​ដែល​សម្តេច​នាយករដ្ធមន្ត្រី​បានប្រកាសបិទ ប៉េសេ ក្រុមហ៊ុន​តាំងពី​យូរ​យាំង​ណាស់​មកហើយ មិនអោយ​ធ្វើ​ចរាចរណ៍​ឈើ​ដឹក​ចេញ​។​

​យ៉ាងណាម៉ិញ អស់លោក​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តំបន់​ខាងលើ​នៅតែ​ហ៊ាន​ផ្គើន​បើកដៃ​អោយ​ឈ្មួញ ដឹកជញ្ជូន​ឈើមូល​តាម​រថយន្ត​បា​កុង​ពី​ព្រៃ​ការពារ​នៅក្នុង​ស្រុក​ជាំ​ខ្សាន្ត​ក្នុង​មួយ​យប់ៗ​រាប់សិប​បា​កុង​ចូលទៅក្នុង​ឃ្លាំង​មួយ​ដែល​ស្ថិតនៅក្នុង​ភូមិ​រុងរឿង​២ ឃុំ​មរកត​ស្រុក​ជាំ​ខ្សាន្ត ដើម្បី​ចូល​ម៉ាស៊ីន​រ៉ៃ​កែច្នៃ​ជាច្រើន​គ្រឿង  នៅ​ទីនោះ​ដើម្បី​កែច្នៃ​ឈើ​យកទៅ​លក់​តាម​បណ្តា​ខេត្ត ក្រុង​នានា​។​

​ពាក់​ពន្ធ​បញ្ហា​នេះ អ្នក​ឆ្លងឆ្លើយ​សារពត៌មាន​យើង​សារ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោកនាយ​ខណ្ឌ​រដ្ធបាល​ព្រៃឈើ​ខេត្ត​ព្រះ​វិហ៊ា​របាន​នៅឡើយ​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​របស់​គាត់ ។​

​វា​ជា​រឿង​ដ៏​លំបាក​ក្នុងការ​ទំនាក់ទំនង​ជា​មួយ​អាជ្ញាធរ​សមត្ថ​កិច្វ ដោយសារ​បច្ចុប្បន្ននេះ អ្នកការ​សែត​និង​មន្ត្រី​កំពុង​ក្លាយជា​សត្រូវ​មិន​ខុស​អី ពី​ក្របី​និង​ដើម​ចេក​នោះឡើយ ៕

 

h180714a1 h180714a2

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com