ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

មន្ត្រីជលផល​ក្រុង​ប៉ោយប៉ែ​ត​សំរុក​ប្រមូល​លុយ​ដាក់​ហោប៉ៅ​នា​រដូវ​បោះឆ្នោត​ដោយ​មិន​គិត​ពី​ផលប្រយោជ៍ជា​តិ​

បញ្ក្រុង​ប៉ោយប៉ែត ៖ បច្ចុប្បន្ន​ត្រី​ប្រា​រាប់សិប​តោន​ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​សង្ស័យ​ថា​ពិតជា​មាន​ការ​បើកដៃ ពី​មន្ត្រី​កាំកុងត្រូល​ទេ​ដឹង ទើប​មាន​ការដឹកជញ្ជូន តាមរ​ទះ​ធំៗ​រាប់សិប​តោន​ក្នុង​១​ថ្ងៃៗ ពី​សំណាក់​ឈ្មួញ​ចូលមក​ក្រុង​ប៉ោយប៉ែត​និង​ដឹកជញ្ជូន​បន្ត តាម​រថយន្ត​ធំៗ ឆ្ពោះ​ទៅ​ចែកចាយ​តាម​ខេត្ត ក្រុង​នានា ដោយ​គ្មាន​ឃើញ​ជំនាញ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ធ្វើការ​ត្រួតពិនិត្យ​នោះ​ឡើយ​។

​ដោយឡែក​ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹក​ត្រី បាននាំគ្នា រអ៊ូរទាំ​ថា​៖ លោក នូវ លាង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ប៉ោយប៉ែត កំពុង​ត្រូវប៉ាន់​និង​ការប្រព្រឹត្ត​ប​អំពើពុករលួយ តា​ជាន់ក​ហុតឈាម​ឈ្មួញ​ដឹក​ត្រី​ស្ទើ​លៀន​ភ្នែក​ដូច​ក្តាម ដោយ​សមត្ថកិច្ច​ម្រូ​វ​ឲ្យ​បង់ថ្លៃ​ក្បាល​ឡាន លើស​ពី​ច្បាប់​បានកំណត់​។​

​ទន្ទឹម​នោះ​ប្រភព​ព័ត៌មាន​នានា​បាន​អោយ​បង្ហើប​អោយដឹងថា :​សព្វថ្ងៃនេះ​មាន​មន្ត្រីជលផល​មិន​ក្រោម​ពី​៥​នាក់​នោះ​ទេ ដែល​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដែល​រក​សុីដឹ​ក​ត្រី​ប្រាម​កពីប្រទេស​ថៃ ហើយ​ការដើរ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រាល់ថ្ងៃនេះ​ទៀតសោត​គេ​មិនដែល​ឃើញ​មន្ត្រី​ជលផល​ទាំង​អស់នោះ​ចេញ​វិក័យប័ត្រ​អោយ​ម្តងណា​ឡើយ​ហើយ​មជ្ឍដ្ឋាន​ជាច្រើន​បាន​ដាក់​ការស​ង្ស័​យ​ថា លុយ​ដែល​ក្រុម​មន្ត្រីជលផល​ដើរ​ប្រមូល​ប្រាក់​ដោយ​ពី​ឈ្មួញ​ដោយ​មិន​ចេញ​វិក័យ​ប​ត្ត្រ​រាល់ថ្ងៃនេះ គឺ​ប្រាក់​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន និង​ទុក​ចែក​គ្នីគ្នា​ធ្វើ​មាន​ធ្វើបាន​តែ​ក្រុម​មន្ត្រី​ខិលខូច​តែប៉ុណ្ណោះ ហើយ​ពិសេស​លុយ​ទាំងនោះ​ពិតជា​មិន​បាន​ប្រមូល​ពន្ធ​ចូល​រដ្ឋ​នោះ​ឡើយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា​៖ លោក នូវ លាង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ក្រុង​ប៉ោយប៉ែត ហើយ​និង​មន្ត្រី​ជលផល​ជា​ច្រើន​នាក់​ទៀត​ដែល​ប្រចាំការ​នៅ​ជុំវិញ​បឹង​ទន្លេសាប បាន​នាំគ្នា​មក​ព្រួត​គ្នា​ធ្វើ​សុ​ី​គាបសង្កត់ក​ពី​ក្រុម​អាជីវករ​នៅ​ក្ក្រុង​ប៉ោយប៉ែ​ត​តែ​មួយ​កន្លែង​ដែល​តម្រូវ​អោយ​បង់ប្រាក់​ទៅ​ពួកគេ​ម្នាកៗ​ក្នុង​១​ឡាន​កាមរី ចាប់ពី​៤​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល បើ​ឡាន​នី​សាន់​វិញ​ត្រូវ​បង់ ១០​ម៉ឺន​រៀល ក្នុង​១​ឡាន​រីឯ​ឡាន​កូរ៉េ ឬ​ហ៊ីយ៉ានដាយ វិញ​ត្រូវ​បង់ថ្លៃ​ប្រហែល​២០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល ក្នុង​១​ឡាន​ឯណោះ​។

​បើ​ជលផល​នាំគ្នា​មក​គាប​យក​ប្រាក់​ម្នាក់ៗ​ក្នុង​១​ថ្ងៃ​ហើយ​បើ​មន្ត្រី​ជលផល​មាន​រហូត ៥ ទៅ​៦​នាក់​តើ​ឈ្មួញ​ត្រូវ​ចំណាយ​ញ​ប្រាក់​អស់​ប៉ុន្មាន​ទៅ​លោក​មន្ត្រី​ជព្ជាក់​ឈាម​រាស្ត្រ​អឺយ​?​ប្រការ នេះ​បាន​ធ្វើអោយ​រាស្ត្រប្រជា​ដាក់​ការសង្ស័យ​ថា​លុយ​រាប់លាន​រៀន​ក្នុង​១​ខែៗ​ដែល​ក្រុម​មន្ត្រីជលផល​ប្រមូល​យក​ទៅ​នោះ​តើ​យក​ទៅ​ណា​លោក​ម្ចាស់​?

​គួរឲ្យ​កត់សំគាល់​ផងដែរ​ថា​លោក នូវ លាង ព្រមទាំង​មន្ត្រី​ជលផល​ដែល​ប្រមូលប្រាក់​ពី​អាជីវករ​គេ​មិន​ដែល​ឃើញ​ចេញ​នូវ​វិក័យប័ត្រ ឬ​ចុងសន្លឹក​បង្កាន់ដៃ​នៃ​ការបង់ប្រាក់​ឲ្យ​ពួក​គាត់​ម្តង​ណា​នោះ​ទេ​ទង្វើ​បែប​នេះ ប្រជា​ពលរដ្ធ​បាននាំគ្នា សង្ស័យថា លោក នូវ លាង ប្រមូលប្រាក់​ទាំង​នោះ​ដើម្បី​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន និង​យក​ទៅ​សែន​មេ​កើយ​តែ​ប៉ុណ្ណោះឯង  ។​

​ភ្នាក់ងារ​យក​ព័ត៌មាន  ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​បាន​អោយដឹងថា​ដ៊ការ​ដឹកជញ្ជូន​ត្រី​របស់​ពួកគាត់ ក្នុង​មួយ​ជើង ពី​ក្រុង​ប៉ោយ​ប៉ែត រហូត​ដល់​ក្រុង​ភ្នំពេញ ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​ពី​១៥​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល សម្រាប់​រថយន្ត​ធុន​តូច​។

​មន្ត្រី​ជំនាញ​ដែល​ពូកែ​ខាង​ដើរ​ទារលុយ ពី​ពួកគាត់​ប្រចាំ​ថ្ងៃ​នោះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ នូវ លាង ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ក្រុង​ប៉ោយ​ប៉ែត ។​

​ចំណុច​ដែល ក្រុម​មន្ត្រី​ជំនាញ ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​ត្រី​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ជា​ច្រើន​កន្លែង​កនុងនោះ មាន ប្លុក​ផ្សារ​រ៉ា​ថ្មី ផ្សារ​មង្គល ផ្ទះសំណាក់ លី​ហួត និង​ក្រោយ​ផ្កាយ​បី ហើយ​ក្នុង​១​ថ្ងៃៗ លុយ​ដែល​មន្ត្រី​ខាងលើ ដើរ​ប្រមូល ពី​ពួកគាត់​សរុប​មិន​ក្រោម​ពី​៧០​ម៉ឺន​រៀល​ទេ បើ​គិត​ក្នុង​១​ខែៗ មន្ត្រី​រូប​នេះ អាច​រកចំណូលបាន គិត​ជាធ​ម្យ​ម​ភាគ​គឺ ស្មើ​ទៅ​និង ជាង​២១​លាន​រៀល​សម្រាប់ លោក នូវ លាង យក​ទៅ​ចាយ​យ៉ាង​រីកថ្លើម​ដូច​គ្រាប់​ជី​រ​។

​ប្រសិនបើ​ការ​ដូច​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​មែន​នោះ គួរតែ​ឯ​ឧ វេង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ នឹង​នេសាទ ត្រូវតែ​បង្កើត​គណកម្មការ​សុើបអង្កេត​សកម្មភា​ព​លោក នូវ លាង នាយ​សង្កាត់ រដ្ឋបាល​ជលផល ក្រុង​ប៉ោយប៉ែត នឹង​បក្ខពួក​អោយ​បាន​រួសរាន់ ហើយ​បើ​រកឃើញ​កំហុស​មែន​នោះ គួរតែ​ចាត់ការ​តាម​នីតិវិធី​។​

​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ខាងលើ អង្គភាព​យើងខ្ញុំ​មិន​អាច​សុំ​ការបំភ្លឺ ពី​លោក នូវ លាង នាយ​សង្កា​ត​រដ្ឋបាល​ជលផល ក្រុង​ប៉ោយប៉ែត​បាន​ទេ បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​នូវ ហ៊ាង​តែ​មិន​អាច​ទំនាក់ទំនង​បាន​នោះឡើយ ហើយ​អង្គភាព​យើង​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​ខូវ ហ៊ាង​នៅពេល​ក្រោយ​ទៀត ៕
​ដោយ ម៉េង ហ៊ី ប៉ោយ​ប៉ែត​

 

julphalpoypet01 julphalpoypet08 julphalpoypet07 julphalpoypet06 julphalpoypet05 julphalpoypet04 julphalpoypet03 julphalpoypet02

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com