ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​គ្រោះអាសន្ន​ដែល​ពលករ​ខ្មែរ​លួច​ឆ្លងដែន​វា​ផុយស្រួយ​មែន​

​យ៉ាងហោចណាស់ ក៏​មាន​ពលករ​ខ្មែរ​ប្រមាណ​ជា ២០ នាក់ ក្នុងចំណោម​ពលក​រទាំង ៣០ នាក់​ផង​ដែរ​ដែល​ត្រូវបាន​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន​បាន កាល​ពី​ម្ស៉ិ​ល​ម៉ិ​ញ​នេះ​ខណៈ​ដែល​ពួកគេ​ទាំងអស់គ្នា​បាន​ធ្វើដំណើរ​តាម​ការអូសទាញ​អំពី​សំណាក់​មេ​ឈ្មួញ​ខ្មែរ ថៃ​ធ្វើការ​បោក​បញ្ឆោត​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​តំបន់ហាមឃាត់​របស់​ថៃ   ដើម្បី​ត្រៀម​ខ្លួន​ដើម្បី​កកាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់ ។​

​យោង​តាម​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន មាន​បញ្ញវ័ន្ត​ខ្មែរ នៅ​ប្រទេស​ថៃ​បាន​អោយដឹងថា ៖ ការឃាត់ខ្លួន​ពលករ​ខ្មែរ ខាងលើនេះ គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​តំបន់​ឧទ្យាន​ជាតិ ថាប់​ឡាន ស្ថិតក្នុង​ឃុំ​ឡាំ​ភៀក ស្រុក​ខន​បុរី ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ ដែល​មាន​ពលករ​ខ្មែរ​ទាំងអស់​មាន​ចំនួន​រហូត​ដល់​ទៅ​៣០​នាក់​ឯណោះ​។ ប៉ុន្តែ​ការឃាត់ខ្លួន​បានត្រឹមតែ ២០​នាក់​ប៉ុណ្ណោះ  ចំណែក​១០​ទៀត​បាន​រត់​ប្រាស់​អាយុ​គេចខ្លួន​បាត់​អស់ ។

​ពលករ​ខ្មែរ​ម្នាក់​ក្នុងចំណោម​ពលករ​ទាំងអស់​ដែល​ត្រូវបាន​ឃាត់ខ្លួន​បាន​សារភាព​ប្រាប់​អាជ្ញាធរ​ថៃ​អោយដឹងថា ពួកគេ​ទាំងអស់​មាន​គ្នា​៣០​នាក់ ដោយ​ត្រូវ​បាន​មេ​ឈ្មួញ​ខ្មែរ និង​ថៃ​ដឹកនាំ​មក​កាន់​តំបន់​នេះ​ដោយ​ម្នាក់ៗ​ត្រៀម​នូវ​ស្បៀងអាហារ និង​ឧបករណ៍​គ្រប់យ៉ាង សម្រាប់​ទុក​បំរុង​ប្រើប្រាស់​ក្នុង​ការកាប់​ឈើ​គ្រញូង​នៅក្នុង​តំបន់​ហាមឃាត់​ខាងលើ ។​

​ពលករ​នោះ​បាន​បញ្ជាក់បន្ថែម​ថា ក្រោយពេល​ដែល​ពួកគេ​ត្រូវបាន​មេ​ឈ្មួញ​ដឹក​យក​មក​ទំលាក់​ចោល​ក្នុង​ព្រៃ​នេះ​រួច​ហើយ ពួក​ឈ្ម​ញួ​ទាំងនោះក៏​បាន​ចាកចេញ​ទៅ​បាត់អស់ ដោយ​ទុក​អោយ​ពលករ​ទាំងអស់​រៀបចំ​ឧបករណ៍​ដើម្បី​ត្រៀម​កាប់​ឈើ  ប៉ុន្តែ​ជា​អកុសល ពលករ​ខ្មែរ​មិនទាន់​ទាំង​បាន​កាប់​បាន​ឈើ​មួយ​ដុំ​ផង ក៏​ត្រូវ​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ​ឡោមព័ទ្ធ​និង​ចាប់ខ្លួន​ក្របួច​ជាប់​ក្រ​ញ៉​ង់​តែម្តង ។​

​បច្ចុប្បន្ននេះ គេ​នៅ​មិនទាន់​ដឹង​បាន​នៅឡើយ​ទេ​ថា​តើ​ជោគវាសនា​ពលក​រទាំង ២០ នាក់​នោះ និង​ត្រូវបាន​អជ្ញាធរ​ថៃ​ចាត់​បញ្ជូន​ទៅ​ដល់​ក្រហែង​ណា​នៅឡើយ​ទេ ។​

​ម្យ៉ាងវិញទៀត​សោត ចំពោះ​ពលករ ១០ នាក់​ទៀត ដែល​កំពុង​រត់​គេច​ពួន​សំងំ​ក្នុង​ព្រៃ​ប្រទេស​ថៃ ក៏​នៅ​មិនទាន់​ដឹង​ថា និង​ទៅ​ជា​យ៉ាងណាដែរ ព្រោះ​គ្មាន​ស្បៀង​ជាប់​ខ្លួន​បន្តិចបន្តួច​ទាល់តែសោះ   ព្រោះ​ស្បៀងអាហារ  និង​សម្ភារៈ​ដែល​ត្រៀម​បំរុង​ទ​ត្រូវបាន​ទាហាន​ថៃ​ប្រមូល​យក​គ្មាន​សល់​ឡើយ ៕

 

h180813c3 h180813c4 h180813c5 h180813c6 h180813c7 h180813c8 h180813c1 h180813c2

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com