ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ពលរដ្ឋ​ខេត្តសៀមរាប​មាន​ការព្រួយបារម្ភ រថយន្ត​ពន្លត់ អគ្គិភ័យ

តាម​ម្ចាស់​អា​ខោ​ន​ហ្វេ​សបុ​កមួយ​បាន​រៀបរាប់​ថា ៖ ខេត្តសៀមរាប​៖ មជ្ឈដ្ឋាន ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​អង្គភាព​ពន្លត់ អគ្គីភ័យ នៅពេល​មាន អគ្គីភ័យ​កើតឡើង តែងតែ​មាន​ការយឺតយ៉ាវ (​ផ្លូវ​ពី​បាក​ចេញចូល​) ដូច្នេះ ពលរដ្ឋ​មាន​ការព្រួយបារម្ភ​នៅពេល​មាន​អគ្គីភ័យ​កើតឡើង​ម្តង នាំ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ បើ​ចៃដន្យ បើ​មាន​ភ្លើង​ឆេះ​អី​វិន … តើ​អោយ​រថយន្ត​ទាំងអស់នេះ លូន​កាត់​ភក់​យ៉ាងម៉េច ទៅ​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​ទាន់​ទាន់​ពេលវេលា​ទៅ ???

​ប្រជាពលរដ្ឋ​មើលឃើញថា សព្វថ្ងៃ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ប្រៀប​ដូច​ជា​កូន អត់​មាន​ឪពុក ម្តាយ មើលថែទាំ គ្មាន​ទីតាំង​ចំណត​ខ្លួនឯង ដើរ​សុំ​ដី​គេ​ឯង ចត ទុក​ហាលថ្ងៃ ហាល​ភ្លៀង ដោយ​ចាត់ទុក​ជា​សម្ភារៈ របស់​រដ្ឋ​ដែល​គ្មាន​តំលៃ សោះឡើយ ដែល​មិន​បាន​យកចិត្តទុកដាក់​ក្នុង​បញ្ហា​នេះ ។​

​តាម​មន្ត្រី​ប៉ូលីស​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ទទួលស្គាល់ថា កន្លងមក រថយន្ត​ពន្លត់​អគ្គិភ័យ​ពិតជា​គ្មាន​ទី​កន្លែង​ខ្លួនឯង​មែន កន្លងមក ត្រូវ​បាន​សុំ​ទីតាំង​ចត នៅក្នុង​បរិវេណ មន្ទីរ​ទេសចរណ៍​ចាស់ បន្ទាប់​មក​ក្រោយ​បោះ​ឆ្នោត​រួច​ហើយ ត្រូវ​ផ្លាស់ប្តូរ ទៅសុំ​ទីតាំង​ថ្មី ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប តែ​ទីតាំង​ចំណត​នេះ អត់​សាក​សម ទៅលើ​ឈ្មោះ ជា​អ្នក​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ឡើយ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត មាន​ចំនូ​ន ០៩ គ្រឿង តែ​ប្រើ​បាន តែ ០៧ គ្រឿង​ប៉ុណ្ណោះ ២ គ្រឿង​ទៀត​ខូច ដោយឡែក ០៥ គ្រឿង ដែល​ទើបតែ​ទទួលបាន ពី​ក្រសួង​មហាផ្ទៃ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ បាន​បែងចែក​ទៅ​តាម​បណ្តា​ស្រុក​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com