ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​កាន់​ប្លង់​ដីធ្លី​បង្ហាញ​អតីតយុទ្ធជន​យំ​មិន​ចេញ​

​មន្ត្រី​យោធា​ជាន់ខ្ពស់​លំដាប់ថ្នាក់​ឡូ​ស​បាន​កាន់​ប័ណ្ណ​សំគាល់​សិទ្ទិ​កាន់កាប់​អចលវត្ថុ ទៅ​តតាំង​ក្តី​ជាមួយ​លោក ជូ ពិន អនុប្រធាន​វរ​សេនា​តូច​៨៩១ នៃ​នាយកដ្ឋាន​នគរបាល ព្រំដែន ដែលជា​មូលហេតុ​ធ្វើអោយ លោក​ជូ ពុន​ស្រឡាំងកាំង រក​នឹក​ពុទ្ទោ ពុទ្ធំក៏​មិនឃើញឡើយ​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​ដី​ទំនាស់​ទំហំ ១៣ ហិកតា​ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​លោកស្រី ពិន នង​ប្រពន្ធ​លោក​ឧត្តមសេនីយ៍ កែវ តាំ បាន ទិញ​ពី​ឈ្មោះ​មួង សុភ័​ក្រ ដែល​ត្រូវជា​ប្អូន​លោក មួង វិបុល អតីត​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ប៉ោយប៉ែ​ត​មាន​អ្វី​ពិបាក​ក្នុងការ​ធ្វើ​ប្លង់​ដី​នោះ​?​។​

​រីឯ​លោក អ៊ូ សុវណ្ណរិទ្ធ និង លោក ជូ ពុន​មាន​ត្រឹម​តែ​ពាក្យ​ស្នើសុំ​កាប់​ប្រើប្រាស់​ដីធ្លី​ចុះហត្ថលេខា​ត្រឹមតែ​លោក​មេឃុំ តើ​មាន​កម្លាំង​ធាតុ​អ្វី​និង​តតាំង​ជាមួយ​ប្រពន្ធ​លោក​កែវ តាំ​បាន​ទៅ​អេ៎ះ​?​។​

​អ្វី​ដែល​ជា​ប្រការ​គួរអោយ​សង្វេគ​វា​ស្ថិត​ត្រង់​ថា លោក ជូ ពិន និង លោក អ៊ូ សុវណ្ណរិទ្ធ​បានកាន់កាប់ និង​ប្រើប្រាស់​អាស្រ័យ​ផល លើ​ដី​ទំហំ ១៣​ហិកតា​នេះ​តាំងពី​ឆ្នាំ​១៩៩៨​មកម្ល៉េះ ហើយក៏​មិន​ដែល​លេច​ច្រមុះ លោកស្រី ពិន និង​មក​គ្រប់គ្រង​ដី​ខាងលើ​នៅ​ឡើយ ទើបតែ​ពេល​លេចមុខ គឺ​ដល់ពេល លោក ជូ ពុ​ន និង​លោក​កែវ រិទ្ធី​យំ​ក៏​យំ​មិន​ចេញ​ដែរ​។​

​ពេលនេះ​មាន​លេចឮ​ពត៌មាន​មាត់​ចាប មាត់​ព្រាប​ថា អី​ក៏​គាប់​ជួន​អី​ម្ល៉េះ ស្រុក​ខ្មែរ​ឥឡូវ​ទំនាស់​ដីធ្លី​កើតមាន​យ៉ាង​ពេញបន្ទុក មិនយូរ មិន​ឆាប់​វា​និង​ក្លាយជា​បព្ហា​ា​វឹកវរ​កាន់តែ​ធំ​ទៅ តើ​រដ្ធាភិបាល និង​វង្វេង​ចង្វាក់​ប៉ុណ្ណា​ទៅ​?៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com