បាត់ដំបង ៖ ចោរដៃស្អិតចំនួន៤នាកត្រូវបានសមត្ថកិច្ចចាប់ក្របួចក្នុងខណះឍចោរអប្រីយ៍ទាំងនេះបន្លំលូកហោប៉ៅពុទ្ធបរិស័ទដែលអព្ជើាញមកធ្វើបុណ្យភ្ជុំ នាថ្ងៃទី០៩ ខែ១០ឆ្នាំ២០១៨កន្លងមកន្លងមកនេះ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយនោះ សមត្ថកិច្ចក៏បានខ្នះខ្នែងធ្វើការស៊ើបអង្កេតនិងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ភ្លាមៗ មិនអោយជនល្មើសរួចខ្លួននោះឡើយ។
ជនសង្ស័យទាំង៤សឺមីនោះមានឈ្មោះ ១.ផល អ៊ឹម ភេទស្រី, ២.ឈ្មោះ ហង្ស ណារី ភេទស្រី, ៣.ឈ្មោះ ពេជ្រ សុភ័ក្ត្រ និង៤.ឈ្មោះ ផល ផា។
រីឯជនរងគ្រោះមានឈ្មោះ ចេង ប៊ុនរ៉ានី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង រីឯសម្ភារៈដែលបាត់បង់នោះ គឺលុយជាង ១,០០០ដុល្លារ។
ក្រោយធ្វើកំណត់ហេតុសួរចម្លើយជនសង្ស័យទាំង ៤ នាក់នោះរួចហើយ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាបក៏បានបញ្ជូនជនទាំងនោះ ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕