ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

(​សាង​បុណ្យ​បាន​បុណ្យ​សាង​បាប​បាន​បាប​មែន​) សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​បោក​លុយ​គេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង ០៨:៣០ នាទី ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អេង ឡុង ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជាតិខ្មែរ មុខរបរ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​និង​រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជិត​៥០​នាក់ មានឈ្មោះ គង់ ស្រី ភេទ​ស្រី អាយុ ៥៩​ឆ្នាំ ជាតិខ្មែរ មុខរបរ ជា​មេភូមិ​អូរ​រអិល​ឃុំ​កើតហេតុ​ខាងលើ​បាន​មក​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ទើប​ធ្វើការ​ឃាត់ខ្លួន​មក​សាកសួរ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយពី​ការសួរនាំ​ជនសង្ស័យ​បាន​ទទួលស្គាល់ និង​សារភាពថា ខ្លួន​បាន​ទទួល​ប្រាក់​ពី​ឈ្មោះ គង់ ស្រី ចំនួន ៨៩,៥០០$ (​ប្រាំបី​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំ​រយ​ដុល្លារ​សហរដ្ឋអាមេរិក​គត់​) ស្មើ​ចំនួនៈ ៤៩ នាក់ ដើម្បី​រត់​ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ខេត្ត​ប៉ៃលិន​។ ចំពោះ​ប្រាក់​ទាំងនោះ​ជនសង្ស័យ​បាន​យក​ទៅ​ចាញ់ល្បែង​នៅ​កាស៊ីណូ និង​ផឹកស៊ី​អស់​ហើយ​គ្មាន​លុយ​សង​វិញ​ទេ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ធ្វើ​ការឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​អនុវត្ត​តាម​នីតិវិធី​បន្ត​។​

​ចំណែក​ពលរដ្ឋ​សង្ឃឹមថា ខាង​សមត្ថកិច្ច​ពិសេស​ខាង​ប្រព័ន្ធ​តុលាការ​នឹង​ចាត់ការ​ដោយ​យុត្តិធម៌​ជូន​ពួក​គាត់​ដោយ​មិន​គិត​ពី​បក្សពួក​និង​តូ​នាទី​ឡើយ ៕

 

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com