ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
បទល្មើស​ព្រៃឈើ​នៅ​ស្រុក​អណ្ដូង​មាស ចាប់ផ្ដើម​ដំណើរការ​វិញ ទោះបី​ក្រសួង​ចង់​ប្តូរ ចង់​ដក ចង់​ផ្លាស់ ព្រះ​តេជគុណ​ណា​ចេញ ដាក់​ព្រះ​តេជគុណ​ណា​ចូលមក​ជំនួស​កាន់ការ​នៅ​ខេត្ត​ខេត្ត​រតនគិរី​ក៏​គង់តែ​នៅ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ឥត​ល្ហែ លើស​ជំងឺ​អាសន្នរោគ​ទៅទៀត - ​កុមារ​រី​ពិការ​ដៃជើង​តែ​មាន​ទឹកចិត្ត​ព្យាយាម​រៀនសូត្រ​ទទួល​បាន​ម៉ូតូ​និង​ថវិកា​សឹក្សា​ - ​សឹង្ហ​សំអុល​មន្ត្រី​ប៉េអឹម​និង​ជា​ឧកញ៉ា​ដែល​មាន​អាទិភាព​ជាង​គេ​ក្នុងការ​រកស៊ី​ឈើ​ - តើ​សំណុំរឿង​លោក ផែង វណ្ណ​:​ចាងហ្វាង​ការផ្សាយ​គេហទំព័រ www.phengvanak news.com ដែល​រង​ការប្តឹង​ពី​លោក គី តិច មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា តុលាការ​ផ្អឹប​ទុក​មិន​ចាត់ការ​? - ​មហាក្សត្រ​យាង​ទៅ​ស្រុក​បារាំង​ចូលរួម​ខួប​បង្កើត​គណកម្មាធិកា​រ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ - ​កិត្តិយស​សម្រាប់​កូន​ខ្មែរ ដែល​មាន​ស្ត្រី​រៀន​ចប់​បណ្ឌិត​គណិតវិទ្យា​លេខ​១ ប្រចាំ​ប្រទេសកូរ៉​ - អំណោយ​លុយ​រៀល គរ​ពេញ​តុ​របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជូន​មន្ទី​ពេទ្យ​គន្ធបុប្ផា​ - ទស្សនៈ​នយោបាយ ៖ លោក សម រង្ស៊ី​ឡើង​កូដ​ទៅជា​អាប​បេ​ថោក​ - ​ឮ​សំឡេង​ផ្ទុះ​លើ​មេឃ​និង​មាន​បំណែក​ជាច្រើន​នៅ​ខេត្ត​ស្ទឹងត្រែង​ - អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ឡោម​ព័ទ្ធ​ឆេកឆេ​ចាប់ខ្លួន​ជន​ជា​តិចិ​ន​ជាង​៧០​នាក់​ក្នុង​ផ្ទះសំណាក់ វិជ័យ សុវណ្ណ រតនៈ ខេត្ដ​បន្ទាយមានជ័យ

​គេ​ថា​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​និយាយ​ឲ្យតែ​ធូ​ពោះ​រឿង​បទល្មើស​ព្រៃឈើ​!

ព្រះវិហ៊ារ ៖ នៅ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្តម អភិបាល​ខេត្ត​ព្រះវិហារ អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា​មិន​អនុញ្ញាត្តិ​អោយ​ឈ្មួញ​ដឹក​ឈើ​ណា​ម្នាក់​ដឹក​ជញ្ជួន​ឈើ​ឆ្លងកាត់​ទឹកដី​អាណាចក្រ​ខេ​ត្ត​ព្រះវិហារ​របស់​លោក​ឡើយ​។

​ប៉ុន្តែ​ប្រសាសន៍​របស់ ឯកឧត្តម អ៊ុន ចាន់​ដា ទាំងនេះ​មិន​ត្រឹមតែ​ធ្វើអោយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ភយ័ខ្លាច​នោះទេ ថែមទាំង​ធ្វើអោយ​ក្រុម​ឈ្មួញ​ផ្គើន​ទៅ​និង​បទបញ្ជារ ទៅ​វិញ​វា​ដូចជា​ដឹងចិត្ត​គ្នា​ល្ម៉េ​ច​ទេ​?​។​

​ជាក់ស្តែង​ដូចជា​លោកស្រី ថៅកែ​ឈើ​ម្នាក់ ឈ្មោះ ចែ ស្រី ល្បី​ខាង​រកស៊ី​ដឹកឈើ​រាប់សិប​ឆ្នាំ​នៅ​ខេត្ត​ព្រះវិហារ​ជា​យូ​មកហើយ​នោះ រាល់ថ្ងៃ លោក ស្រី
​ថៅកែ​ឈើ​ឈ្មោះ ចែ ស្រី នៅតែ​ដឹកឈើ​យ៉ាង​សកម្ម​ដ ដែល​ដោយ​មាន​កូនប្រុស​របស់​លោកស្រី​ជា​អ្នក​ដឹក​ជញ្ជួន តាម​រថយន្ត​ចេញពី​ស្រុក ឆែ​ប មក​កាន់​ទី​រួម​ខេត្ត​ព្រះវិហារ​បាន​ដោយរ​លួ​ន​។​

​លោក​ថៅកែ​ឈើ​ឈ្មោះ ចែ ស្រី សព្វថ្ងៃ​មាន​មុខរប លក់​រថយន្ត​មួយ​កន្លែង​នៅ​ខេត្ត កំពង់ធំ ហើយក៍​និង​កំពុង​បន្ត​ដឹកឈើ​តាម​រថយន្ត​ខ្នាតយ​ក្យ ខ្នាត​ធំ ( យី​ឌុប​) ចេញពី​ស្រុក ឆែ​ប ឆ្លងកាត់ ស្រុក​ជយ័​សែន យកមក​លក់​តាម​ដេប៉ូ ក្នុង​ខេត្ត​កំពង់ធំ​?​។​បើ​ចឹងបង្ហាញ​ថា ថៅកែ​ឈើ ឈ្មោះ ចែ ស្រី ម្នាក់​នេះ​មិន​បាន​ខ្លា​ញញើត ចំពោះ ប្រសាសន៍​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ដែល​ថា​លោក​នឹង​មិន​អនុញ្ញាត​អោយ​ឈ្មួញ​ដឹក​ឈើ​ឆ្លងកាត់​ខេត្ត​ព្រះវិហារ​នោះ​ឡើយ ៕

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com