ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
បទល្មើស​ព្រៃឈើ​នៅ​ស្រុក​អណ្ដូង​មាស ចាប់ផ្ដើម​ដំណើរការ​វិញ ទោះបី​ក្រសួង​ចង់​ប្តូរ ចង់​ដក ចង់​ផ្លាស់ ព្រះ​តេជគុណ​ណា​ចេញ ដាក់​ព្រះ​តេជគុណ​ណា​ចូលមក​ជំនួស​កាន់ការ​នៅ​ខេត្ត​ខេត្ត​រតនគិរី​ក៏​គង់តែ​នៅ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ឥត​ល្ហែ លើស​ជំងឺ​អាសន្នរោគ​ទៅទៀត - ​កុមារ​រី​ពិការ​ដៃជើង​តែ​មាន​ទឹកចិត្ត​ព្យាយាម​រៀនសូត្រ​ទទួល​បាន​ម៉ូតូ​និង​ថវិកា​សឹក្សា​ - ​សឹង្ហ​សំអុល​មន្ត្រី​ប៉េអឹម​និង​ជា​ឧកញ៉ា​ដែល​មាន​អាទិភាព​ជាង​គេ​ក្នុងការ​រកស៊ី​ឈើ​ - តើ​សំណុំរឿង​លោក ផែង វណ្ណ​:​ចាងហ្វាង​ការផ្សាយ​គេហទំព័រ www.phengvanak news.com ដែល​រង​ការប្តឹង​ពី​លោក គី តិច មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា តុលាការ​ផ្អឹប​ទុក​មិន​ចាត់ការ​? - ​មហាក្សត្រ​យាង​ទៅ​ស្រុក​បារាំង​ចូលរួម​ខួប​បង្កើត​គណកម្មាធិកា​រ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ - ​កិត្តិយស​សម្រាប់​កូន​ខ្មែរ ដែល​មាន​ស្ត្រី​រៀន​ចប់​បណ្ឌិត​គណិតវិទ្យា​លេខ​១ ប្រចាំ​ប្រទេសកូរ៉​ - អំណោយ​លុយ​រៀល គរ​ពេញ​តុ​របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជូន​មន្ទី​ពេទ្យ​គន្ធបុប្ផា​ - ទស្សនៈ​នយោបាយ ៖ លោក សម រង្ស៊ី​ឡើង​កូដ​ទៅជា​អាប​បេ​ថោក​ - ​ឮ​សំឡេង​ផ្ទុះ​លើ​មេឃ​និង​មាន​បំណែក​ជាច្រើន​នៅ​ខេត្ត​ស្ទឹងត្រែង​ - អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ឡោម​ព័ទ្ធ​ឆេកឆេ​ចាប់ខ្លួន​ជន​ជា​តិចិ​ន​ជាង​៧០​នាក់​ក្នុង​ផ្ទះសំណាក់ វិជ័យ សុវណ្ណ រតនៈ ខេត្ដ​បន្ទាយមានជ័យ

គ្រឿងចក្រ​រ៉ុញ​ព្រៃ​ដី​រដ្ឋ​ខុសច្បាប់​មួយ​គ្រឿន​នេះ មិនដឹង​មាន​ខ្នង​ឬ​អាង​អាជ្ញាធរ​ណា​ទេ សូម្បី​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ក៍​មិន​ហ៊ាន​

ស្ទឹងត្រែងៈ ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ហាក់ ដូចជា​អាក់​សមត្ថភាព ក្នុងការ​បញ្ចា​កូនចៅ​ក្រោម​ឱវាត​ខ្លួន ឲ្យ​ចុះ​មក​បង្ក្រាប​គ្រឿងចក្រ​កំពង់​ធ្វើ​សកម្មភាព ឈូសឆាយ​រ៉ុញ​ដីព្រៃ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ស្របច្បាប់ នៅវេលា​ម៉ោង​៣.៤៥​នាទី​ល្ងាច ថ្ងៃ​ព្រហស្បត៍ ៨​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក្វ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែវិច្ឆកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ចូល​ឃុំ​អូរ​ស្វាយ ជាប់​ផ្លូវ​ទល់ មុខ​ផ្លូវ​ចូល​អូ​ប្រាំ ចម្ងាយ​ពី​រ​ផ្លូវជាតិ​លេខ​៧ អា​សាន​ហាយវេ​កម្ពុជាឡាវ​ប្រមាណ​ជា​៦.៧​គីឡូម៉ែត្រ ខាងឆ្វេង​ដៃ ឋិត​ក្នុង​ភូមិ​កំផាន់ សង្កាត់​សាមគ្គី ក្រុង ខេត្ត​ស្ទឹងត្រែង​។​

​លោក​លៀង សេង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត បញ្ចា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ឱវាត លោក​សួន ម៉េង​លី ដែល​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ អសមត្ថភាព​ក្នុង​ការបង្ក្រាប​គ្រឿងចក្រ​មួយ​នេះ ប្រហែល​ជា​ខ្លា​ចបះ​ខ្សែស្រឡាយ នឹង​ផលប្រយោជន៍​ហើយ​មើលទៅ ដូចជា​ធ្លាប់​ហូបចុក​ជាមួយគ្នា បាន​ចំណែក​ដី​ក្នុងការ​ឈូសឆាយ​លួចលាក់​ក្រៅ​ប្រព័ន្ធ ក៍​អាច​ថា​បាន​ស្ងាត់ៗ​ក្លាយ​ជា​កម្ម​សិទ្ធ​ស្របច្បាប់ ឬ​ក៍បាន​លាប​សការៈ​ពីរ​ម្ចាស់​គ្រឿងចក្រ​ទេ​ដឹង បាន​ធ្វើ​មិនដឹងមិនឮ មិន​អើពើ​បាន​ត្រឹម​តែ​មក​អើត ដឹងថា​ជា​របស់​កូន លោក​ម៉ែន សារឿ​ន គ្រាន់តែ​ជា​មេភូមិឧ​ប្បស​ម្ព័​ន​សោះ ក៍​ត្រឡប់​ទៅវិញ តូច​ម៉ែន​តែ​ខ្លឹម​មាន​ដី​ជា​ច្រើន​កន្លែង​។ ហើយ​ប​ច្ច​ប្បន្ន​នេះ​ព្រោះ ត្រូវ​បង្កើត​ស្រុក​បូរី​អូ​ស្វាយ​ថ្មី ខាងមុខនេះ ឈ្មួញ​សម្រុក​ទិញ​ដី អាជ្ញា​មូលដ្ឋាន​រៀបចំ​គំរោង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ព្រោះតែ​មាន​ត្រីងៀត​ឆ្លៀត​ពង ទើប​ដី​ព្រៃ​រដ្ឋ​ចេះ​តែ​បាត់​អស់​បន្តិច​ម្តងៗ ជំនាញ​បង្ក្រាប​ក្លាយជា ជំនាញ​ខាង​ឃុបឃិត គេង​ចំណេញ​យក​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ដោយ​មិន​គិត​ផលប្រយោជន៍​រួម ព្រោះតែ​អំណាច​បន្តិចបន្តួច ភ្លេច​តួរ​នាទី​ខ្លួន លក់ឧ​ត្ត​គតិ​ធ្វើឲ្យ​កើតមាន ទំនាស់​ដីធ្លី​រវៀង​អ្នក​មាន​នឹង​អ្នកក្រ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ នឹង​អ្នកមាន​អំណាច​មួយចំនួន ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​នេះ​តែម្តង អាក់​សមត្ថភាព​ក្នុង​ការរក​ដំណោះស្រាយ​ណា​មួយ​ជូន​ពួគគាត់ អ្នក​កាប់​ព្រៃឈើ​យក​ដី​ធ្វើ​កសិកម្ម​បន្តិចបន្តួច​ចាប់ចង ដាក់គុក អ្នក​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​វៃ​ព្រៃ​ដី​រដ្ឋ ជា​ទ្រុងទ្រាយ​ធំ​តែងតែ​នៅក្រៅ​សម្នាញ់​ច្បាប់ ព្រោះតែ​ត្រីងៀត​ឆ្លៀត​ពង​នោះ​ហើយ ទើប​កើត​ការឃុបឃិត​គ្នា​យក​លះ​ថា​ជា​ដី​រដ្ឋ ដី​បម្រុង​នេះ ដី​បម្រុង​នោះ ធាតុ​ពិត​សុទ្ធតែ​មាន​ចំណែក​ដី​របស់ មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ ខិលខូច​ជា​បុគ្គល​លួចលាក់ គេង​ប្រវាញ់​ថវិការរដ្ឋ ស៉ីប្រាក់​ខែ​មិន​បំរើ​រាស្ត្រ បំរើ​បុគ្គល​មួយ​ក្តាប់​តូច មិន​ដើ​តាម មិន​គោរព​នឹង​អនុវត្ត​ច្បាប់ ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន​។​

​លោក​លៀង សេង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត បាន​ត្រឹមតែ​សន្យា​ខ្យល់​ថា ឲ្យកម្លាំង​កូនចៅម​កមើល ក្នុង​ល្ងាច​ថ្ងៃទី​០១.​នឹង​ព្រឹក​ថ្ងៃទី ០២ ខែ​វិច្ឆិការ​នេះ តែ​ក្រោយមក​បាត់​ឈឹង តើ​លោក​អសមត្ថភាព​ក្នុង​ការបង្ក្រាប ឬ​ក៍​មិន​ហៀន​បង្ក្រាប​ឈ្មួញ​មាន​គ្រឿងចក្រ​រូបនេះ ដើ​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​រដ្ឋ​យ៉ាង​អណាធិប្បតេយ្យ យកមក​ធ្វើ​ជា​កម្ម​សិទ្ធ​ស្របច្បាប់ ធ្វើ​មាន​ធ្វើបាន ឬ​ក៍លោក​មាន​ចំណែក​ភាគហ៊ុន​ដី​នៅក្នុង​នេះ​ដែរ ទើប​លោក​បាន​ត្រឹមតែ​សន្យា​ខ្យល់​ថា​មក​បង្ក្រាប​បែ​ជា​ស្ងាត់ឈឹង​ទៅវិញ ទុក​ឲ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​ដ៍ដែល​យ៉ាង​ប្រងើយ​។​

​ចំណែក​លោក​សួន ម៉េង​លី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ បានត្រឹមតែ​បើកឡាន​មកជួប​ម្ចាស់​គ្រឿងចក្រ ឈ្មោះ​(​ផន​) ត្រូវជា​កូនប្រសារ លោក​ម៉ែន សារឿ​ន ដែល​ជា​មេភូមិឧ​ប្បស​ម្ព័​ន​ឡើង​ថ្មី​នោះ មាន​អំណាច​មិន​ចាញ់​ចៅសង្កាត់ នឹង​ចៅ​វាយ​ក្រុង​ប៉ុន្មាន​ទេ ព្រោះ​លោក​មាន​គ្តឿង​ចក្រ បើក​កាត់​លើផ្លូវ​មិន​ខ្លាច​ខូច​នឹងមិន​ខ្លាច​មន្ទី​សា​ធារ​ការ​ខេត្ត​រករឿង​ឡើយ ហើយ​ចូល​ឈូស​ឆ​ឆាយ​ទន្ទ្រាន់​ដី​រដ្ឋ សូម្បីតែ​លោក​លៀង សេង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ក៍​គេ​មិន​ខ្លាច​រអា​ដែរ ព្រោះតែ​អំណាច​ទឹកប្រាក់ នឹង​អ​ណា​ច​ដី​ត្រៀម​បង្កើត​ស្រុក បុរី​អូរ​ស្វាយ​ថ្មី​នេះ​ត្រូវប៉ាន់​គ្រប់​ទឹក​មិន​ចាញ់​ឧ​កញ្ញ៉ា​ឡើយ ព្រោះ​មាន​មន្ត្រី​ជំនាញ​នឹង​អាជ្ញាធរ​ពាក់​មួយចំនួន​នៅ​ពីក្រោយ ចាំ​បិតបាំង​នឹង​ទុបស្កាត់​រារាំង​អ្នក​សារព៍ត៌មាន​យើង​។​

​គួររំលឹកថា លោក​សរ គឹម​ណាត ប្រធាន​មន្ទី​សាធារណៈការ​ខេត្ត​លោក​បាន​បញ្ចាក់​ថា បញ្ហា​គ្រឿងចក្រ​បើក​លើផ្លូវ​នោះ​វា​ខុស​ហើយ តែ​ផ្លូវ​នោះ​វា​ចាក់​គ្រោះ​ក្រហម​បើ​ផ្លូវ​កៅស៊ូ​លោក​នឹង​ចុះ​ចាប់​ភ្លាម តែ​នេះ​ចាក់​គ្រោះ​ក្រហម អនុគ្រោះ​ឲ្យ​ម្តង​ទៅ​ព្រោះ​វា​ជិត​ចាក់​កៅ​សូ​ដែរ​។ ហើយ​បច្ចុប្បន្ន​គ្រឿង​ខាងលើ​នៅ​តែ​ធ្វើ​សកម្មភាព​ដដែល​មកដល់​ពេលនេះ ព្រោះ​សមត្ថកិច្ច​ជំនាញ​នឹង​អាជ្ញាធរ​អសមត្ថភាព ក្នុង​ការបង្ក្រាប​នេះ បើ​បែប​នេះ​ទុក​បណ្តោយ​ឲ្យ​បុគ្គល់​ឈ្មោះ​ផន អាង​ឪពុកគ្មេក​ឈ្មោះ​ម៉ែន សារឿ​ន នៅ​ពីក្រោយ នេះ​នៅ​ធ្វើ​សកម្មភាព​ដដែល​ឈូសឆាយ​ដី​ព្រៃ​រដ្ឋ​យក​ធ្វើ​ជា​កម្ម​សិទ្ធ នៅ​ចំណុច​ខាង​នេះ ពិតជា​រលាយ​អស់​គ្មាន​សល់​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com