ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ចេញ​បញ្ញត្តិ​ហាម​មិន​ឲ្យ​បណ្តាញ​លូ​ឯកជន​គ្មាន​ច្បាប់​ត​ភ្ជាប់​បណ្តាញ​លូ​រដ្ឋ​ - ​ចាប់​បាន​ចោរលួច​លុយ​២​លាន​ដុល្លារ​ជា​មន្ត្រី​យោធា​បញ្ជាការដ្ឋាន​អង្គរក្ស័​!? - ​ពលរដ្ឋ​តវ៉ា​រឿង​ក្រុមហ៊ុន យិ​ជៀ ដាក់​កុងត្រូល​បិទផ្លូវ រួច​រុះរើ​បា​រ៉ា​ស​កុងត្រូល មិន​អោយ​ដើរ​ឆ្លងកាត់​មិន​ដោះស្រាយ​បែ​ជា​ចាប់ខ្លួន​មនុស្ស​៧​នាក់ ចាប់​ទាំង​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ម្នាក់ទៀត​!​ហេតុ​អី​? - ​រឿង​ព្រះរាជអាជ្ញារង​លួច​ដេក​ជាមួយ​ស្រី​ប្រពន្ធ​តាម​ទាន់​អា​ឡូ​វ​បង្ហាញ​មុខ​ស្រី​ស្នេហ៍​ទៀត​! - រឿង​បង្ក្រាប​ព្រៃឈើ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​ប្រ​កាសដាក់​ជីវិត​!? - ខេត្តព្រះវិហារ​មាន​អ្វី​ខ្លាំង​នឹង​គេ​ថ្ងៃនេះ​ម៉ោង​នេះ​ - ​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ថៅកែ​ជួញ​ដីឡូត៍​ត្រូវបាន​ឃាត់​ខ្លួន​ព្រោះ​ចេញ​មូលប្ប​ទានបត្រ័​មានតម្លៃ​ជាំង​២០០​លាន​ដុល្លារ​តែ​អត់​សាច់ប្រាក់​ - ​ទូក​អូស​លៀស​ក្នុង រដូវ​បិទ​នេសាទ​គឺ​មានឈ្មោះ​ចែ​វណ្ណ​នី​និង​ឈ្មោះ​តា​ម៉ុង​នៅ​ស្រុក​ក្រគរ​ជា​អ្នកដើរ​យក​លុយ​ញ៉ុក​មាត់​មន្ត្រី​?! - ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ចិន​បិទផ្លូវ​កំពុង​ស្វែងរក​ការដោះលែង​គ្នីគ្នា​វិញ​ - ​ចៅហ្វាយខេត្ត​មាន​ស្រី​ត្រូវ​អស់តំណែង​លោកសង្ឃ​មាន​ស្រី​ក្មេង​ត្រូវ​គេ​ទុកអោយ​រាស្ត្រ​គោរពបូជា​?​ចម្លែក​មែន ខេត្ត​បន្ទាយមានជ័យ ?

អាជ្ញាធរ​បណ្តែតបណ្តោយ​អោយ​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រលូន​

ខេត្ត​ព្រះវិហារ ៖ មន្ត្រី​អាជ្ញាធរ​មាន​ទាំង​មន្ត្រី​បរិស្ថាន ប្រធាន​សង្កាត់​និង​នាយខ័​ណ្ឌ រដ្ឋបាល​ព្រៃឈើ​ដោយ​មាន​កិច្ចសហការ​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន​គិតលុយ​ពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​យី​ឌុប​ធំៗ​ដែល​មាន​ឈ្មួញ​ឈ្មោះ​ធឹង លាង​ស្រេង និង​ឈ្មោះ​ចាន់ ណា​ជា​អ្នករកស៊ី​យ៉ាង​សំដិល​។​

​ប្រភព​ព័ត៍មាន​បាន​អោយ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ​ធឹង លាង​ស្រេង​និង​ឈ្មោះ​ចាន់ ណា បាន​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​តាម​រថយន្ត​សាំ​ុ​យ៉ុង រថយន្ត​យី​ឌុប​ធំៗ ដឹក​ចេញពី ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​យក​មក​ស្តុប​ទុក​នៅ​ចំណុច​ភូមិ​អូរ​ឆ្នាំងខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​ទុក​ដឹក​ទៅ​ចែកចាយ​បន្ត​តាម​ដេប៉ូ​ក្នុង​ខេត្ត​សៀមរាប​តែម្ដង​។​

​ដោយសារ​តែ​មន្ត្រី​មួយចំនួន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រពន្ធ័ ទើប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ហ៊ាន​ប្រកប​មុខរបរ​ដឹកឈើ​ខុស​ច្បាប់​តាម​រថយន្ត​សាំ​ុ​យ៉ុង រថយន្ដ​យី​ឌុប​ជាច្រើន​គ្រឿង ដោយ​មាន​លទ្ធភាព​ចរាចរណ៍​ដឹកឈើ​លើ​ដងផ្លូវ​យ៉ាង​ងាយ និង​មាន​សុវត្ថិភាព ឥត​មាន​ការរំខាន ពីរ​អាជ្ញាធរ​សម្ថ​ត​កិច្ច​ណាមួយ​ឡើយ​។​

​ភាពប៉ិនប្រសប់​រប​ស់​ឈ្មួញ​ឈ្មោះ​ធឹង លាង ស្រេង​និង​ចាន់ ណា ក្នុងការ​ស៊ិស​ស៊ុស​អន្ទងចិត្ត​អាជ្ញាធ​រ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទើប​ពួកគេ​អាច​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជិត​មួយ​ទស្សវត្ស​ទាំង​ថ្ងៃ​ទាំង​យប់​ទៅ​ហើយ​ក៏​ដោយ ក៏​មិន​ដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​ផ្នែក​ណាមួយ​មក​ឆា​ឆៅ​រំខាន​សកម្មភាព​រកស៊ី​រប​សើ​ពួកគេ​ម្តងណា​ឡើយ​។​

មហាជន​នៅ​ខេត្ត​ព្រះវិហារ​និង​ខេត្តសៀមរាប​បាន​សម្ដែង​នូវ​ភាព​អស់សង្ឃឹម​ចំពោះ​មន្ត្រី​អាជ្ញាធរ​គ្រប់​មុខ​ជំនាញ​និង​ជាពិសេស​ខកចិត្ត​ចំពោះ​លោក​អភិបាល​ខេត្ត​ព្រះវិហារ​និង​អភិបាលខេត្ត​សៀមរាប​ដែល​បណ្ដែតបណ្ដោយ​អោយ​ក្រុម​មន្ត្រី​ក្រោម​ម​ឱវាទ​របស់​ខ្លួន​ប្រព្រិត្ត​អំពើ​ពុករលួយ​ផ្គើន​និង​អនុសា​ស្ត្រដ៍​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុនសែន​ដែល​តែងតែ​ប្រកាស​ជា​សាធារណ​:​ថា​អាជ្ញាធរ​ត្រូវ​បង្ក្រាប​ទប់ស្កាត់​រាល់​បទ​ល្មើ​ព្រៃឈើ​ត្រូវ​ទប់ស្កាត់​អោយបាន ហើយ​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ដែល​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​មន្ត្រីរាជការ ត្រូវ ព្យាបាល​និង វះកាត់​នូវ​សាច់​ស្អុយ​ចោល​តែម្ដង ៕

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com