ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​ - ​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​! - លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌ - លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?! - បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​! - ​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ - ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

​មី​ស៊ី​ល​កាំជ្រួច​ត្បាញ​អាយ​នៅ​កម្ពុជា​ក៏​មិន​អន់​ទេ​?

ថ្វី​ត្បិត​តែ​កាំជ្រួច​ដែល​បាញ់​នៅលើ​ភ្នុំ​ដងរែក ច្រក​ជាំ​សា​ង៉ាំ គឺជា​ប្រភេទ​កាំ​ជ្រួច បាញ់​ភ្នាល់​ចាក់​លុយ សំ​រាប់ការ​ឈ្នះ​ចាញ់​ក៏ពិតមែន ប៉ុន្តែ​វា​ជា​ប្រភេទ​អាវុធ​មួយ​ដែល​ផ្សំ​ឡើង​អំពី​រំសេវ​ពិតៗ អាច​និង​បាញ់​កក្រើក​មេឃ​កក្រើក​ដី​អីចឹង​ដែរ​តើ​!​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រក​ជាំ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​ជើងភ្នំ​ទាំងអស់​ក្នុង​ស្រុក​អន្លង់វែង បាន​ប្រាប់​អោយដឹងថា រាល់ថ្ងៃ​មិន​ថា​ថ្ងៃ​ចន្ទ័ឬ​អាទិត្យ​នោះទេ​ថ្ងៃ​ណា​ក៍​ដូច​ថ្ងៃ​ណា​ដែរ គេ​តែងតែ​បាញ់​កាំជ្រួច​ភ្នាល់​ចាក់​លុយ មាន​ទាំង​ខ្មែរ​និង​ជនជាតិ​បរទេស​ជាច្រើន​រយ​នាក់ ចូល​មក​លេង​ល្បែង​ភ្នាល់​ដ៏​ពេញនិយម​នៅ​តំបន់​មួយ​នេះ​ជា​រៀងរាល់ថ្ងៃ​។​

ដោយសារ​ការបាញ់​កាំជ្រួច​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ជើងភ្នំ​ដងរែក​ពេលនេះ​កំពុង​ប្រឈម​និង​ការ​កើត​ជំងឺ​ផ្សេងៗ ពិសេស​កុមារ​តូចៗ ងាយ​រងគ្រោះ​ព្រោះ​តែ សារធាតុ​គីមី របស់​កាំជ្រួច​ទំនើប​នេះ ហើយ​តាមពិត​មិន​ថា​មនុស្ស​ចាស់​ឬ​ក្មេង​នោះ​ទេ​ដែល​រស់នៅ​ក្រោម​ខ្យល់​ដាច់ខាត​គឺ​ត្រូវតែ​រង​ផល​ប៉ះពាល់​ពី​សារជាតិ​ពុល ខាងលើ​100​ភាគរយ​តែ​ម្តង​ហ្នឹង​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ចំពោះ​លោក ស ថា​វី អភិបាលខេត្ត​ឧត្តរមា​ន​ជ​យ័ថាជា​ចៅហ្វាយខេត្ត គិតតែ​ប្រយោជន៍​ខ្លួនឯង​និង​បក្សពួក​ទើប​ចេះ​តែ​បើក​ដៃ​អោយ​ជន​ញៀន​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​ដាក់​លុយ​ជា​ការកំសាន្ត​សប្បាយ​នៃ​ហ្វូង​បក្សពួក​មួយ​ក្តាប់​តូច ដោយ​មិន​គិតគូរ​ដល់​សុខភាព​ពលរដ្ថ​ដែល​រស់នៅ ក្បែរ​ជើងភ្នុំ ចង់​ថា​នរណា​ឈឺ​អី​ក៍​ឈឺ​ទៅ ងាប់​អី​ងាប់​ទៅ ខ្មាត​ជា​ចៅហ្វាយខេត្ត មិន​ខ្ចី​ធើ្វ​ដឹង ធ្វើ​ឮ យ៉ាងណា​អោយ​តែ​បាន​លុយ​ដាក់​ហោប៉ៅ គឺ​ចប់​រឿង​។​

​ពលរដ្ឋ​រស់​នៅក្នុង​ស្រុក​អន្លង់វែង សំណូមពរ​សម្តេច​តេជោ សែន ដែល​ជា​និច្ច​ជា​កាល សម្តេច​តែងតែ​គិត​គួរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​នោះ សូម​សម្តេច​មេត្តា​ជួយ​ពិនិត្យ និង​មាន​វិធានការ​ចំពោះ​ករណី ការបាញ់​កាំជ្រួច​ត្បាញ​អាយ​នៅ​ច្រក​ជាំ​សា​ង៉ាំ​នេះ​ផង​(sic) ៕

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com