ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
រឿង​កញ្ញា ចរិយា​ចោទ​ផែ​សុវណ្ណ​រី​ទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់ អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​! - ​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​… - ​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​! - ​សម្តេច​តេ​ជោមាន​កង្វល់​អំពី​ការ​ខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋ​មន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​! - ​អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​! - ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​ដោយ​និយាយថា​រឿង​ស្មុគស្មាញ​!? - ​អភិបាលក្រុង ផ្ដល់​ម៉ូតូ​ដឹក​សំរាម​ទំនើប ជិត​១០០ គ្រឿង​ដល់​ខណ្ឌ​៤​សម្រាប់​ត្រៀម​ដឹក​សំរាម ពេល​បុណ្យ​អ៊ុំ​ទូក​! - ​នា​យក​រដ្ឋមន្ត្រី​ចិន​គាំទ្រ​ការសុំ​ជួយ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​ការប្រជុំ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​ - ​ចាន់​សុ​បញ្ញា​នាំយក​ជ័យលាភី​ទៅ​ប្រគេន​ល្បង​និង​ឪពុក​ម្តាយ​ស​សេរ​សារ​កំសត់​! - បារាំង ងាក​ទៅរក​ចិន ដោយសារ​តែ​គោលនយោបាយ​អាត្មានិយម​របស់​លោក​ត្រាំ​

មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​គឺជា​មន្ត្រី​មាន​អំណាច​

មេ​ប៉ុស្ដិ៍​ច្រក​ខ្លាធំ​សង្ស័យ​ថា​សុំ​គ្រ​លំ​បើកដៃ​ឲ្យ​យួន​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទើប​បទល្មើស​ព្រៃ​កើតមាន​យ៉ាង​ពេញ​បន្ទ្កក​បែបនេះ​។​

​ប្រភព​ព៌តមាន​បានបា​ន​អោយដឹងថា លោក​ផុន មេ​ប៉ុស្តិ៏ ច្រករបៀង​ខ្លាធំ ចំណុះ​អោយ​វរ​:​កា​ពារ​ព្រំដែន​គោក លេខ ៦២៣​ត្រូវបាន ខាង​មន្ត្រី​បរិស្ថាន​ប្តឹង​ថា​បាន​ឃុបឃិត​អោយ​ឈ្មួញ​វៀត​ណា​ចេញ​-​ចូល​មក​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ ព្រមទាំង​ដឹកជញ្ជូន​ឈើប្រណិត​ដោយ​ប្រើប្រាស់​ឡាន​កែឆ្នៃ​របស់​វៀតណាម​ធុន​យក្ស​ចំនួន​៥​គ្រឿង​ចូល​តាម​ច្រករបៀង​ព្រំដែន​ដែល​ជា​ដែន​គ្រប់គ្រង​ដោយ​លោក ផុន មេ​ប៉ុស្តិ៏​ច្រករបៀង​ខ្លាធំ​។​

​ច្រករបៀង​ខាងលើ​កំពុង​គ្រប់គ្រង​យ៉ាង​តឹងរឹង ហើយ​ហាម​ដាច់ខាត​មិន​អោយ​អ្នកការ​សែ​ត ចេញ​-​ចូល​យក​ព៌តមាន​នោះ​ឡើយ ដោយសារ​ទីនោះ​គឺជា​កន្លែង​សម្ងាត់​លាក់​ឈើប្រណិត​រាប់ពាន់​ម៉ែត្រ​គីប​តាំងពី​យូរយារ​រាជ្យ​អុង​កាណុង​ណាស់​មកហើយ​។​

​ក្រុម​សហគមន៍​ភូមិ​សាមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់​បានអោយដឹង​ថា​លោក​ផុន​មេ​ប៉ុស្តិ​ខាងលើ​និង​ប្រពន្ធ​ឈ្មោះ វ៉ាន​ចា​ន្នី​ហៅ​ចែ​ច្រឹប​នេះ ត្រូវបាន​គេ​សង្ស័យ​ថា​គ៊​មិនមែន​ជា​ម៊​ឈ្មូញ​ធម្មតាៗ​នោះទេ ព្រោះ​ធ្លាប់​គេ​ធ្លាប់​មាន​បទពិសោធន៍​ក្នុងការ​ការរកស៊ី​ឈើ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ក៏​គេ​នៅ​មិន​ឆ្អែតឆ្អន់​ព្រោះតែ​ញៀន​និង​របរជំនួញ​ឈើប្រណិត​ដ៏​កាក់កប​ដឹក​ពី​ស្រុក​លំផាត់​ទៅ​លក់ ស្រុក​យួន ទាំងយប់ ទាំង ថ្ងៃ​ក្នុង មួយថ្ងៃៗ​ជាច្រើន​ម៉ែត្រ​គី​ប ដឹក​ទាំង​គល់ ទាំង​ឬ​ស ដឹក​ទាំង​ឈើ​វែងៗ​តាម​រថយន្ត​ច្នៃ​ប៉ា​កុង​កាត់​តាម​ទីតាំង​របស់​លោក​ធំ​យើង​យ៉ាង​រំភើយ​ចូលទៅ​ប្រទេស​យួន​។​

​លោក​ងួន សុ​វណ្ណា​ប្រធាន​វរ​:​ព្រំដែន ត្រូវបាន​ប្រភព​មាត់ចាបមាត់ព្រាប​បង្ហើប​អោយដឹងថា​គាត់​ត្រូវបាន​ថ្នាក់លើ​ដក​មុខតំណែង​និង​តួនាទី​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ដក​ចេញ​បាន ដោយ​គាត់​ក៏​មិន​ណ​យ​និង​ដក​ដោយ​ស្រួលៗ​បាន​នៅឡើយ ដោយ​ឥឡូវ​គាត់​កំពុង​រត់​ការ​យ៉ាង​ញាប់ដៃ ញាប់ជើង​ទៅ​ទប់​ថ្នាក់លើ​ដើម្បី​ទប់​អំណាច​ព្រោះ​កន្លែង​នោះ ជា​កន្លែង​ខ្លាញ់​កាក់កប​ក្នុង​មួយខែៗ​រកបាន​ចំណូល​យ៉ាង​ច្រើន​អនេក​? ៕

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com