ខណះនេះមានរឿងហួសចិត្តមួយបានផ្ទុះឡើងនៅស្រុកសំឡូតដោយសុខៗស្រាប់តែមានជនសង្ស័យចំនួន៦នាក់ប្រើប្រាស់អាវុធAK ចូលទៅគម្រាមម្ចាស់ចំការដើម្បីកាប់យកឈើ ដែលដុះនៅក្នុងចំការនោះតាំងពីយូរយារណាស់មកហើយ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីម្ចាស់ចំការឈ្មោះ សូត្រ ណុង ហៅម៉ម ភេទប្រុស ៥៦ឆ្នាំ មុខរបរធ្វើចំការ នៅភូមិអូររំចេកក្រោម ឃុំអូរសំរិលក្រោម ស្រុកសំឡូត ខេត្តបាត់ដំបងសមត្ថកិច្ចកងរាជអាវុធហាត់ស្រុកសំឡូតក៏បានចុះទៅពិនិត្យកន្លែងកើតហេតុជាបន្ទាន់ផងដែរ។
ដោយទទួលបទបញ្ជាពីមេPM ខេត្តបាត់ដំបង និងមេPM ស្រុកសំឡូត សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់តាមសភាពជាក់ស្តែងតែម្តង។
ទន្ទឹមនិងនេះសមត្ថកិច្ចក៏បានធ្វើការដកហូតរួមមាន៖
១-កាំភ្លើងAKបត់ ១ ដើមមានគ្រាប់ចំនួន៤គ្រាប់
២-ម៉ាស៊ីនអារឈើ១
៣-រថយន្តកែច្នៃ១គ្រឿង
៤-ឈើមូលប្រភេទឈើធ្នង់ ១ ដើម។
រីឯជនសង្ស័យទាំង៦នាក់មានឈ្មោះ១-យី ម៉ង់ ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ ប៉ែត សំអ៊ុន ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះឆៃ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ៤-នាក់ មឿន ភេទប្រុស អាយុ៣៧ឆ្នាំ ៥-ឈ្មោះសៀង សុខា ភេទប្រុស អសយុ២៤ឆ្នាំ ៦-គឿត សារី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំដូចបានជំរាបជូនខាងលើ ដែលសុទ្ទសឹងជាជនពាលា ពុំមានមុខរបរមិនពិតប្រាកដនោះឡើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦រូបនេះ កំពុងឃាត់ខ្លួននៅមូលដ្ឋានស្រុកសំឡូត ដើម្បីសាកសួរនិងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមនិតិវិធី ៕