ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
រឿង​កញ្ញា ចរិយា​ចោទ​ផែ​សុវណ្ណ​រី​ទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់ អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​! - ​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​… - ​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​! - ​សម្តេច​តេ​ជោមាន​កង្វល់​អំពី​ការ​ខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋ​មន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​! - ​អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​! - ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​ដោយ​និយាយថា​រឿង​ស្មុគស្មាញ​!? - ​អភិបាលក្រុង ផ្ដល់​ម៉ូតូ​ដឹក​សំរាម​ទំនើប ជិត​១០០ គ្រឿង​ដល់​ខណ្ឌ​៤​សម្រាប់​ត្រៀម​ដឹក​សំរាម ពេល​បុណ្យ​អ៊ុំ​ទូក​! - ​នា​យក​រដ្ឋមន្ត្រី​ចិន​គាំទ្រ​ការសុំ​ជួយ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​ការប្រជុំ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​ - ​ចាន់​សុ​បញ្ញា​នាំយក​ជ័យលាភី​ទៅ​ប្រគេន​ល្បង​និង​ឪពុក​ម្តាយ​ស​សេរ​សារ​កំសត់​! - បារាំង ងាក​ទៅរក​ចិន ដោយសារ​តែ​គោលនយោបាយ​អាត្មានិយម​របស់​លោក​ត្រាំ​

​ឈើ​ខុសច្បាប់​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​អោយ​ប៉ប្រុយ

​ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៩ រហូតមកដល់​បច្ចុប្បន្ន​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ខ្នាត​ធំ ប្រភេទ​វ៉េ​អ​ង និង​យី​ឌុប​កំពុង​សំរុក​ដឹកជញ្ជូន​ឈើ ពី​តំបន់​វ៉ា​រី​អគ្គស​នី​សេ សាន { បាត​អាង } ក្នុង​១​ថ្ងៃៗ រថយន្ត​មិន​ក្រោម​ពី ៥០​គ្រឿង ទៅ ៧០​គ្រឿង​នោះ​ទេ​។​

​សកម្មភាព​រថយន្ត​សម្រុកចូល​ដឹកឈើ​ចេញ​ពី​រោងចក្រ កែច្នៃ​ឈើ​បណ្តោះអាសន្ន​នៅ​ស្រុក​សេ​សាន​និង​ដឹក​បន្ត​ឆ្ពោះទៅកាន់​ព្រំដែន​វៀតណាម​ជា​រៀងរាល់​យប់​យ៉ាង​គគ្រឹកគគ្រេង​រញ្ជួយ​ខេត្ត​ស្ទឹងត្រែង និង​ផ្លូវជាតិ​លេខ​៧​ទៅ​ហើយ​នៅតែ​ពុំ​មាន​សមត្ថកិច្ច​ណា​មួយ​ចុះ​ទប់ស្កាត់​ឬ​បង្ក្រាប​សោះឡើយ​។​

​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​បង្ហើប​ប្រាប់ ឲ្យដឹងថា​: រថយន្ត​វ៉េ​អ​ង នឹង​រថយន្ត​យី​ឌុប ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​នៅ​ចំណុច​ខាងលើ​នេះ​គឺ​ចូល​ទៅ​ដឹកឈើ ប្រភេទ​លេខ​១ និង​លេខ​២ ចេញ​ពី​រោងចក្រ​កែច្នៃ​ឈើ បណ្តោះអាសន្ន សេ​សាន ជា​រៀងរាល់ថ្ងៃ​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១៩ មកម្ល៉េ​ហើយ​នៅក្នុង ខែ​មករា នេះ​ទៀតសោត​គឺ​នៅ​ថ្ងៃទី​៥ ចេញ​ចំនួន ១២​រថយន្ត ,​ថ្ងៃទី​៦ មករា ចំនួន ១៤​រថយន្ត ,​ថ្ងៃទី​៧ មករា ចំនួន ១៤​រថយន្ត​, ថ្ងៃទី​៨ មករា ចំនួន ១៥​រថយន្ត ,​ថ្ងៃទី​៩ មករា ចំនួន ១៦​រថយន្ត និង​ថ្ងៃ​ទី​១០ មករា ចំនួន ១៩​រថយន្ត រហូតមកដល់ ថ្ងៃទី​២១-២២-២៣-២៤ ខែ​មករា ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន នៅតែ​បន្ត​ដឹក​ចេញ​ជា​បន្តបន្ទាប់ ក្នុង​១​យប់ៗ មិន​ក្រោម ១០​រថយន្ត​នោះ​ទេ ។​

​សូមបញ្ជាក់​ថា​ឈើ​ដែល​ដឹក​ជញ្ជូន​រាល់ថ្ងៃនេះ គឺជា​ឈើ​របស់​លោក​ឧកញ៉ា ជ័យ ដែល​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​គ្រាក់​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​នេះ​តែម្តង​។​

​ទាក់ទិន​ដល់​ការដឹកជញ្ជូន​ឈើ​ដ៏​កក្រើក​ខេត្តស្ទឹងត្រែង​ចេញពី​រោងចក្រ​កែច្នៃ​ឈើ​បណ្តោះអាសន្ន សេ​សាន​នេះ​ត្រូវបាន​លោក អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្តីទី បាន​ប្រាប់​ឲ្យ​អ្ន​កព័ត៌មានយើង​ដឹង​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​វ៉េ​អ​ង និង​យី​ឌុប​ខាងលើ ជា​ប្រភេទ​ឈើ​លេខ​១ និង​លេខ​២ ដឹកជញ្ជូន​ដោយ​មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង និង​ក៏​មាន​ការវាស់វែង​ត្រឹមត្រូវ​ពី​មន្ត្រីរដ្ធបាល​ព្រៃឈើ​ផង​ដែរ មុន​និង​លើក​ឡើង​រថយន្ត​មុន​និង​ចេញដំណើរ​ទៅ​!​។​

​លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា :​រថយន្ត​ដឹក​ជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​កែច្នៃ​ចេញពី​រោងចក្រ​ខាងលើ​នេះ គឺ​ចេញ​ជា​បន្តបន្ទាប់ និង​ជា​រៀងរាល់ថ្ងៃ​ហ្នឹង ដោយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​នៃ​លិខិតអនុញ្ញាត ដោយ​ពុំ​មាន​ល្មើស​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​នោះឡើយ​។​

​ប៉ុន្តែ​ការ​ថ្លែង​ប្រាប់​ខាងលើនេះ​លោក​ប្រធាន​មន្ទីរ​មិន​បាន​បញ្ជាក់​ប្រាប់​ថា​ឈើ​នេះ​ដឹក​ជញ្ជូន​ទៅ​ណា​ដែល​ជា​ប្រការ​ធ្វើអោយ​យើង​មាន​ការសង្ស័យ​ផងដែរ​។​

​រីឯ​លោក ចាប ពិសិដ្ឋ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ សេកុង និង​ជា​ប្រធាន​ក្រុមចម្រុះ ប្រចាំ​គោលដៅ ថ្នាល​បណ្តុះ​កូនឈើ​ភ្នំ​ក្រហម​បានឲ្យ​ដឹង​ដែរថា :​ឈើ​ដែល​ដឹក​តាម​រថយន្ត​ធុន​ធំ​ខាង​លើ គឺជា​ប្រភេទ​ឈើ​លេខ​១ និង​លេខ​២ ដោយ​ផ្ទុក​លើ​រថយន្ត​តាម​ចំណុះ​ដែល​ច្បាប់​អនុញ្ញាត កំណត់​ផ្ទុក​លើ​រថយន្ត​។​

​ប្រភព​ពី​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា ឈើ​ទាំង​នេះ ពួកគេ​អាច​បាន​មក​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ខាងក្រៅ​តំបន់​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​ពីរ​បន្ទាប់​ពី​រាជរដ្ឋាភិបាល កម្ពុជា បាន​ចេញ​សេចក្តីសម្រេច អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច បន្ត​ឈូសឆាយ សំអាត​ទីតាំង វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដែល​បានមកពី​ការ​ឈូសឆាយ​បាត​អាង​វា​រី​អគ្គិសនី​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លងទៅ​។

​អ្វី​ដែល​រឿង​គួរ​ភ្ញាក់ផ្អើល​វា​ស្ថិត​ត្រង់​ថ្មីៗ​ន​រះ​សមត្ថកិច្ច​ខេត្ត​ក្រចេះ​បាន​ស្ទាក់ចាប់​ឈើ ចំនួន ១៤​ឡាន​យី​ឌុប ដែល​គេ​ស្គាល់​ថា ជា​ឈើ​របស់ លោក មុ​ិ​ក សុ​ផា​ណា​រ៉េត ( ហៅ​ជ័យ ) ដឹក​ចេញពី​តំបន់​បាត​អាង ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង តើ​រឿង​នេះ​វា​ម៉េច​ទៅវិញ​?​។​

​ប្រភព​បន្តថា ករណីនេះ ឧកញ៉ាៗ ឈ្មួញ​ឈើ​ល្បីៗ ដូច​លោក មុ​ិ​ក សុ​ផា​ណា​រ៉េត { ហៅ​ជ័យ } អាចនិយាយបាន​ថា គ្រាន់តែ​ជា​កូន​ជី​ង របស់​អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ក៍ថា​បាន ព្រោះ​ករណីនេះ គេ​ល្បី​ថា អ្នកឧកញ៉ា គិត ម៉េង ជា​អ្នក​នៅ​ពីក្រោយ ធ្វើជា​អ្នក​បោះ​មេ​ជូ​ស៊ី​? ។ ហើយ​ឲ្យ​ឧកញ៉ា ឈ្មួញ​ឈើ​ល្បីៗ ដូច​លោក មុ​ិ​ក សុ​ផា​ណា​រ៉េត { ហៅ​ជ័យ } ជា​អ្នក​ធ្វើ​សកម្មភាព ដើម្បី​បន្ត​កាប់បំផ្លាញ​ព្រៃឈើ ពី​ក្រៅ​តំបន់​បាត​អាង ដោយ​ជ្រក​ក្រោម​ហេតុផល ច្បាប់​អនុញ្ញាត វិនិយោគ លើ​ដី​សម្បទាន​សេដ្ឋកិច្ច បន្ត​ឈូសឆាយ សំអាត​ទីតាំង បែបនេះ​។​

​ដោយឡែង ប្រភព​ពី​សហគមន៍ ជនជាតិដើម​ភាគតិច រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង មិន​បាន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា រយៈពេល ជាង​ដប់​ថ្ងៃ​មក​ហើយ ពួកគាត់​បាន​ឃើញ​សកម្មភាព ដឹកជញ្ជូន​ឈើ តាម​ទឹក និង​បន្ត​ដឹក​តាម​រថយន្ត បា​កុង ចូល​ក្នុង​ទីតាំង រោង​ម៉ាស៊ីន​អារឈើ ក្បែរ​ទំនប់​វា​រី​អគ្គិសនី កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ឡាវ ក្នុងស្រុក​សៀម​ប៉ាង​។​

​បើ​តាម​ប​ហរ​ភព ពី​កម្មករ​ស៊ីឈ្នួល អារឈើ​ឲ្យ​ក្រុមហ៊ុន​ខាងលើ ដោយ​ពួកគេ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា កំពុង​ធ្វើ​សកម្មភាព នៅក្នុង​នោះ មាន​លោក​ឧកញ៉ា លឹម ប៊ុណ្ណា { ហៅ ឧកញ៉ា​ខ្នា } និង​លោក ឧត្តមសេនីយ៍ យោធា​មួយ​រូប ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ​ជ័យ​) បាន​ទទួល​អាជ្ញាសិទ្ធិ ពិសេស ពី​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា គិត ម៉េង ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ចូលមក​ក្នុង​ទីតាំង​ស្តុក ដ៏​ធំ​មហិមា​មួយកន្លែង ចម្ងាយ ៣​គីឡូម៉ែត្រ ខាងជើង​ទំនប់​វា​រី​អគ្គិសនី ដើម្បី​អារច្រៀក រួច​លើក​ឡើង​រថយន្ត​យី​ឌុប នឹង​រថយន្ត​វ៉េ​អ​ង ដឹក​បន្ត​យកទៅ​លក់ នៅ​ព្រំដែន​ប្រទស​វៀតណាម​។​

​ប្រភព​ខាងលើ​បន្តថា ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ ជា​មេការ​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឈ្មោះ ឃុយ ជា​មេការ របស់​ឧត្តមសេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត កំពុង​បន្ត​កៀងគរ​ពលរដ្ឋ រាប់ពាន់នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័រ រាប់រយ​គ្រឿង និង​រថយន្ត​បា​កុង រាប់រយ​គ្រឿង ឲ្យចូល​ទៅ កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ការពារ​ដោយ​ព្រះរាជក្រិត្យ យ៉ាង​អនាធិបតេយ្យ ហើយ​ដឹកជញ្ជូន​ចូលទៅ ក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំង​នោះ ឲ្យទៅ​ជា​ឈើ​ស្របច្បាប់​។​

​កម្មករ​ដដែល​បាន​បន្តថា ឈើ​កាប់​យក​មក​អា​កែច្នៃ​នេះ មាន​ឈើ​គ្រប់​ប្រភេទ​ដូចជា ធ្នង់ សុ​ក្រំ ស្រឡៅ គគី ក​កោះ និង​ឈើទាល ឈ្លី​ក មិនតិច​ជាង ២​ម៉ឺន​ម៉ែត្រគូប​នោះទេ ដែល​គេ​ស្តុក​ទុក​ក្នុង​បរិវេណ​ដ៍​ធំ រាប់​គីឡូ​ដី បន្ទាប់​ពី​រាជរដ្ឋាភិបាល បិទ​មិនឲ្យ​មាន​ការដឹកជ​ញ្ជូ​ន​ឈើ កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។ ហើយ​បរិវេណ​នេះ ត្រូវបាន​គេ​ដាក់​កម្លាំង​ប្រដាប់អាវុធ យាមកាម​គ្រប់​ច្រក មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ​។​

​ប្រភព​ពី​ប្រជា​សហគមន៍ បាន​លើកឡើង​ថា ព្រៃឈើ​ដែល​ជា​ប្រភព ផល​អនុផល របស់​ជនជាតិដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន នៅ​សេសសល់​តែ ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ តែប៉ុណ្ណោះ ។​

​ការលើកឡើង​របស់​ប្រភព​ខាងលើៗ ក៍​មិន​ខុស​ប៉ុន្មាន ពី​កម្មករ​លើ​ក​ឈើ នឹង​ម្ចាស់​ដេប៉ូ​ឈើ នៅ​ផ្សារ​សាំងកសី នឹង​ផ្សា​ថ្នល់​បត់ ខេត្ត​កំពង់ស្ពឺ ប៉ុន្មាន​ដែរ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩​នេះ អ្នកព័ត៌មាន​យើង បាន​ឃើញ​រថយន្ត​វ៉េង​អ​ង នឹង​រថយន្ត​យី​ឌុប ចំនួន​ប្រមាណ ៥​គ្រឿង កំពុង​ទម្លាក់​ឈើ​ចុះ ដាក់​តាម​ដេប៉ូ នៅ​ពេល​អ្នក​ព័ត៌មាន​យើង ធ្វើការ​សា​សួរ ពួកគាត់​ប្រាប់​ថា ឈើ​របស់​អ្នកឧកញ៉ា គិត ម៉េង មានច្បាប់ PC ត្រឹមត្រូវ នេះ​សបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ឧកញ៉ា លឹម ប៊ុណ្ណា { ហៅ ឧកញ៉ា​ខ្នា } និង​លោក ឧត្តមសេនីយ៍ យោធា​មួយ​រូប ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ​ជ័យ​) គ្រាន់តែ​ជា​កូន​ជី​ង សម្រាប់​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ ក្រៅ​តំបន់​បាត​អាង ដោយ​ជ្រក​ក្រោម កា​ទទួល​សិទ្ធ វិនិយោគ លើ​ដី​សម្បទាន​សេដ្ឋកិច្ច បន្ត​ឈូសឆាយ សំអាត​ទីតាំង បាត​អាង​តែប៉ុណ្ណោះ ។​

​ដោយឡែក មន្ត្រី​សាលា​ខេត្តស្ទឹងត្រែង​មួយរូប បាន​សម្ដែង​ចេញ ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ នៅ​តំបន់​នោះ ដែល​កម្ពុជា មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​ភារកិច្ច​បង្ក្រាប បទល្មើស​ព្រៃឈើ អនុលោម​តាម​ច្បាប់​កំណត់ ក៍​ប៉ុន្តែ​ធាតុពិត ការលប់បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នក​មាន​ឥទ្ធិពល នៅតែ​មាន​ឱកាស​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដដែលៗ​។ លោក​បន្តថា​៖ { បើ​ថ្នាក់​ដឹកនាំ នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់​នោះ នៅតែ​បំផ្លាញ ធ្វើឲ្យ​ធនធានធម្មជាតិ ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់ កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់ លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ ទាំងអស់​ហ្នឹង​ទេ​»} ។​

​មន្ត្រី​សាលាខេត្ត​ខាងលើ បាន​បញ្ជក់​ផង​ដែរ​ថា ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​ពីរ មាន​ទំហំ ៣៦.០០០ ហិកតា ឋិត​ក្នុង​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង តាំងពី​ឆ្នាំ​២០១២​។​

​ពាក់ព័ន្ធ​ករណី​ខាង​នេះ អង្គភាព​យើងខ្ញុំ​មិនទាន់​អាច​សុំ​ការបំភ្លឺ​បន្ថែម ពី​អ្នកឧកញ៉ា គិត ម៉េង បាន​នៅឡើយ​ទេ ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ របស់​អ្នកឧកញ៉ា ធ្វើ​ការទំនាក់ទំនង អង្គភាព​យើង នឹង​ព្យាយាម​ស្វែងរក​សុំ​ការបំភ្លឺ ជុំវិញ​កា​លើកឡើង ពី​ប្រភព​ខាងលើនេះ ជា​ព័ត៌មាន​បន្ថែម ដើម្ប​យកមក​ធ្វើ​ការផ្សាយ ជូន​មិត្ត​អ្នកអាន នៅពេ​ក្រោយ​ទៀត​។​

​សូមបញ្ជាក់ រាល់​ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយ​ក្នុង​ការរិះគន់ ដើម្បី​ស្ថាបនា មិនមែន​រិះគន់ ដើម្បី​ជាន់ពន្លិច ឬ​ក៍​ញុះ​ញ៉​ង់ ឲ្យមាន​ការរើសអើង​ឡើយ អង្គភាព​យើងខ្ញុំ ផ្សាយ​តែ​ព័ត៌មាន​ពិត ដោយយោង​តាម​ប្រភព នឹង ឯកសារ​មួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មាន​ខាងលើ​នេះ​មិន​ពិត អាច​ប្ដឹង​មក​ការិយាល័យ​និពន្ធ យើងខ្ញុំ​បាន តាម​របប​សារព័ត៌មាន ដើម្បី​ធ្វើ​ការបកស្រាយ បំភ្លឺ​ឡើងវិញ​បាន ដោយ​មាន​ភ្ជាប់​ជាមួយ​ឯកសារ ដែល​អះអាង​ថា ជា​ឯកសារ​ពិត​នោះ មក​ជាមួយ ដើម្បី​អង្គភាព​យើង ធ្វើ​ការកែតម្រូវ​ជូន​ឡើងវិញ​បាន រាល់​ម៉ោង​ធ្វើការ ៕​

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com