ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
រឿង​កញ្ញា ចរិយា​ចោទ​ផែ​សុវណ្ណ​រី​ទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់ អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​! - ​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​… - ​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​! - ​សម្តេច​តេ​ជោមាន​កង្វល់​អំពី​ការ​ខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋ​មន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​! - ​អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​! - ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​ដោយ​និយាយថា​រឿង​ស្មុគស្មាញ​!? - ​អភិបាលក្រុង ផ្ដល់​ម៉ូតូ​ដឹក​សំរាម​ទំនើប ជិត​១០០ គ្រឿង​ដល់​ខណ្ឌ​៤​សម្រាប់​ត្រៀម​ដឹក​សំរាម ពេល​បុណ្យ​អ៊ុំ​ទូក​! - ​នា​យក​រដ្ឋមន្ត្រី​ចិន​គាំទ្រ​ការសុំ​ជួយ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​ការប្រជុំ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​ - ​ចាន់​សុ​បញ្ញា​នាំយក​ជ័យលាភី​ទៅ​ប្រគេន​ល្បង​និង​ឪពុក​ម្តាយ​ស​សេរ​សារ​កំសត់​! - បារាំង ងាក​ទៅរក​ចិន ដោយសារ​តែ​គោលនយោបាយ​អាត្មានិយម​របស់​លោក​ត្រាំ​

លោក គង់ ក្រឹ​ង ជា​ឈ្មួញ​ព្រៃឈើ​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ស្នួល​

ប្រភព​ព័ត៌មាន​ចេញពី​មាត់ចាបមាត់ព្រាប​បានអោយ​ដឹងថា ពលរដ្ឋ​ស៊ីឈ្នួល​ដឹកឈើ តាម​ម៉ូតូ រ៉ឺម៉ក និង​តាម​រថយន្ដ​តូចធំ ដោយ​ដឹក​ឈើ​ទាំងនោះ​យក​ទៅ​លក់​ឲ្យ​លោក​គង់ ក្រឹង​មេ​ឈ្មួញ​ព្រៃឈើដ៏​ធំ​មហិមា ដែល​មាន​ទីតាំង​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៦៨ ចំណុច​ដេ​៣ និង​ចំណុច​ក្រោលគោ ត្រពាំង​ស្រែ វ៉ា​លឺ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​មួយ​ហ៊ាន​ក្អក​ជាមួយ​ថៅកែ​ឈើ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នេះ​នោះ​ឡើយ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ដែល​លោក គង់ ក្រឹ​ង ប្រមូល​ទិញ​ឈើ​បាន​គ្រប់​ចំនួន​ហើយ​នោះ គាត់​បាន​រៀបចំ​លើក​ដាក់​ឡាន ដឹកយក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​វៀតណាម​ក្នុង​១​ថ្ងៃៗ គឺ​គាត់​លក់​ឈើ​ចំនួន​មិន​ក្រោម​ពី ១០​ឡាន​យី​ឌុប​នោះទេ​។​

​ទន្ទឹម​និង​នេះ​លោក គង់ ក្រឹ​ង មិន​ត្រឹម​តែ​រកស៊ី​ឈើ​នោះ​ទេ សព្វថ្ងៃនេះ​គាត់​ហ៊ាន​រហូត​រកស៊ី​នាំ​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ ពី​ប្រទេស​វៀតណាម​យក​ស្តុក​ទុក​នៅ​ឃ្លាំង​ខាងក្រោយ​ផ្ទះ​របស់​គាត់​ទៀត តើ​សមត្ថកិច្ច​ណា​ហ៊ាន​មក​ធ្វើ​ក្រម៉ស្រែង​អីលោក​គង់ ក្រឹង​ទៅ​អេ៎ះ​?​។

​យ៉ាងណាម៉ិញ ទង្វើ​ដែល​លោក​គង់ ក្រឹង​ធ្វើ​បែប​នេះ​ទៅ​បាន​ដោយ​រលូន​បែបនេះ គឺ​វា​អាច​គាត់​មាន​ខ្នងបង្អែក​រឹងមាំ​ណាមួយ​នៅ​ពីក្រោយ ទើប​គាត់​អាច​រក​ឈើ​យ៉ាង​ចាស់វស្សា​ដោយ​មិន​កោតក្រែង​នរណា​មួយ​រៀល​បែបនេះ​?​។​។​

​ទោះបី​យ៉ាងណា​លោក គង់ ក្រឹ​ង ក៏​មាន​មេការ​ជំនិត​ចាំ​យកប្រាក់​ប្រគល់​ជា​ទ្រនិ​បអោយ​សមត្ថកិច្វ អ្នក​ការ​សែត​រាប់រយ​អង្គភាព ហើយ​មេការ​នោះ​ទី​១.​ឈ្មោះ ហ៊ីម ម៉ាត់ ជា​និពន្ធ​នាយក​ការ​សែត​ដំណឹង​ថ្ងៃនេះ និង​មេការ​ទី​២.​ឈ្មោះ ហ៊ីម សំអាត បុគ្គលិក​កាសែត​នគ​រមាស​។

​អ្វី​ដែល​ជា​ប្រការ​ហួសចិត្ត​គឺ​វា​ស្ថិត​ត្រង់​ថា​អ្នក​ទាំង​ពីរ​ជា​អ្នកសារព័ត៌មាន ម្ត៉េ​ច​បែរជា​មក​កាង និង​រត់​ការ​ឲ្យ​លោក គង់ ក្រឹ​ង ដែល​ជា​មេ​ឈ្មួញ​ឈើ ដ៏​ធំ​ប្រចាំ​ស្រុក​ស្នួល​ដោយ​ភ្លេច​គិត​ថា ខ្លួន​កំពុង​ប្រព្រឹត្ត​អំពើ​សូកប៉ាន់ ដែល​នេះ​វា​ជា​អំពើ​ប្រាសចាក​ពី​ក្រមសីលធម៌​និង​វីជ្ជាជីវ​:​សារព័ត៌មាន​ទាំងស្រុង​។​

​ថ្វី​បើ​លោក​គង់ ក្រឹង​ជា​ឈ្មួញ​រកសី​ុ​ឈើ​ក៏ពិតមែន ក៏​មាន​ការយល់ដឹង​អំពី​សិល្ប​:​នៃ​ការចែករំលែក​ដោយ​ក្នុង​១​ខែៗ​គាត់​ចំណាយ​ថវិកា​រាប់​សិប​ម៉ឺន​ដុល្លា​អា​មេ​រិច​អោយទៅ​បណ្តា​ស្ថាប័ន សមត្ថកិច្ច​គ្រប់​អង្គភាព អ្នក​ការ​សែត​រាប់រយ​ដែល​មក​ចោមរោម​ស៊ីសំណែន​លោក​គង់ ក្រឹង​ដែល​បើ​លោក​គង់ ក្រឹង​មាន​ពិរុទ្ធពី​បទ​ជួញដូរ​ឈើ គឺ​អ្នក​ស៊ីប្រាក់​លោក គង់ ក្រឹង​ក៏និង​ដោយ​រោយ​តាម​ដែរ​មិន​រួច​ខ្លួន​ទេ ៕

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com