ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​អនុសាសន៍​ណែនាំ​៨​ចំណុច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ជូន​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​កុំឲ្យ​ខ្វល់​ពីរឿង​EBA​ពេក​!

​រាជធានី​ភ្នំពេញ​៖ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​ចំនួន​៨​ចំណុច​ដល់​កងកម្លាំង​នគរបាល និង​មន្ត្រីរាជការ​ស៊ីវិល​នៅ​ក្រុម​ឱវាទ​ក្រសួងមហាផ្ទៃ​។​

​អនុសាសន៍​ទាំង​៨​របស់​សម្តេច​តេជោ ហ៊ុន សែន រួមមាន​៖
​ទី​១៖ ត្រូវ​បន្ដ​ថែរក្សា​សុខសន្ដិភាព ស្ថេរភាព​នយោបាយ អធិបតេយ្យ បូរណភាព​ទឹកដី​ប្រឆាំង​ដាច់ខាត​នៅ​បដិវត្ដពណ៌ និង​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ​។ កងកម្លាំង​របស់​នគ​របាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដទៃទៀត ការពារ​សន្ដិភាព សន្ដិសុខ​ជាតិ ទប់ស្កាត់​និង​បង្ក្រាប​ឲ្យទាន់​ពេលវេលា​រាល់​សកម្មភាព​ចលាចល និង​ភាពវឹកវរ​ក្នុងសង្គម​។​

​ទី​២៖ អគ្គស្នងការ​នរគរ​បាល​ជាតិ នឹង​បញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់​ត្រូវ​បន្ដ​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សារ​ធា​រណៈ និង​សុវត្ថិភាព​សង្គម តាមរយៈ​ការពង្រឹង​សមត្ថភាព​ជំនាញ វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដល់​កងកម្លាំង​នគរបាលជាតិ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។ ក្រសួង​ស្ថាប័ន អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល វិស័យ​ឯកជន ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ រួម​គ្នា​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រឿងញៀន ខុសច្បាប់ សកម្មភាព​លួច​ឆក់​ប្លន់ និង​បន្ដ​ពង្រឹង​ច្បាប់​ស្ដីពី​ចរាចរ​ផ្លូវគោក បន្ដ​ទប់ស្កាត់​អគ្គីភ័យ ដើម្បី​អនុវត្ដ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព និង​ការរស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខសន្ដិភាព និង​សុវត្ថិភាព​។​

​ទី​៣៖ ត្រូវ​បន្ដ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រទេស​ជិតខាង​ក្នុង​តំបន់ និង​អន្ដរជាតិ​ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម​អន្ដរជាតិ ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិជ្ជា និង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ដើម្បី​ពង្រឹង​សន្ដិសុខ​និង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម​។​

​ទី​៤៖ ត្រូវ​ពង្រឹង​ការទទួលខុសត្រូវ ក្នុង​ការព្រប់គ្រង​ជន​អន្ដោប្រវេសន៍​តាមរយៈ​ការយកចិត្ដទុកដាក់ និង​ការ​លើ​កម្ពស់​ការគ្រប់គ្រង ការ​ចេញ​ចូល​តាម​ច្រក​ព្រំដែន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​។ ទទឹម​នឹង​នេះ​ត្រូវ​បង្កើន​កិច្ចសហការ​ក្នុងការ គ្រប់គ្រង​ក្នុងការ​ស្នាក់នៅ ការប្រកបមុខរបរ និង​សកម្មភាព​ជនបរទេស ជនអន្ដោប្រវេសន៍​នៅក្នុង​ប្រទេស ស្របតាម​ច្បាប់​ជនអន្ដោប្រវេសន៍ ច្បាប់​ការងារ និង​លិខិត​បទដ្ឋាន​នានា​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី​៥៖ អំពី​ការ​កែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ ត្រូវ​បន្ដ​ការយកចិត្ដទុកដាក់​ជំរុញ​ការផ្ទេរ​មុខងារ ធនធាន ពី​ក្រសួង​ស្ថាប័ន​នានា​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការប្រគល់ ការធ្វើ​ប្រតិភូកម្ម​អំណាច ការចាត់ចែង​អនុវត្ដ​មុខងារ​ដែល​បាន​ផ្ទេរ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នី​មួយៗ​។ ទន្ទឹម​នឹង​នេះ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ខាងមុខ កម្ពុជា​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ លើក​ទី​៣ ស្រប​តាម​អាណត្ដិ ដែល​បាន​កំណត់​ក្នុង​ច្បាប់​។ សូមឲ្យ​ក្រសួង និង​ស្ថាប័ន​នានា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​នានា ចូលរួម​ក្នុង​ដំណើរ​ការបោះឆ្នោត​ឲ្យបាន​ពេញ​លេញ ត្រឹមត្រូវ​តាមច្បាប់​កំណត់​។​

​ទី​៦៖ ត្រូវ​ធ្វើឲ្យ​មាន​ប្រសិទ្ធភា​ព តម្លាភាព និង​គណនេយ្យភាព ក្នុង​ការផ្ដល់​សេវា​សាធារណៈ ដែល​ស្ថិត​ក្រោម​ដែន សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ តាមរយៈ​ការពង្រីក​ការផ្ដល់​សេវា​ថ្នាក់ក្រោម​ជាតិ តាម​យន្ដការ​ឃុំ សង្កាត់ ច្រកចេញចូល​តែ​មួយ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យបាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ដើម្បី​បង្ខិត​ការផ្ដល់សេវា​នានា ឲ្យ​កៀក​ជិត​ប្រជាពលរដ្ឋ​។​

​ទី​៧៖ ផ្អែក​តាម​ការព្យាករណ៍​ប្រទេស​យើង​និង​អាច​មាន​អាកាសធាតុ​ក្ដៅ​ហួតហែង ហើយ​រដូវប្រាំង​ត្រូវ​អូសបន្លាយ​យូរ​ជាង​ឆ្នាំ​មុន ដូច្នេះ​សូមឲ្យ​ក្រសួង​ធនធាន​ទឹក ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ដ ដើម្បី​ត្រួតពិនិត្យ​ប្រព័ន្ធ​ទឹក នៅតាម​មូលដ្ឋាន ទាំង​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវ​ភាវ​ប្រចាំថ្ងៃ និង​បង្ករ​បង្កើន​ផល រដូវប្រាំង ដើម្បី​មាន​វិធានការ ការពារ​និង​ប្រើប្រាស់​ប្រភព​ទឹក​ដែល​នៅ​សេសសល់​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ក្រសួង​ស្ថាប័ន​នានា ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​កង កម្លាំងប្រដាប់អាវុធ ត្រូវ​ត្រៀម​លក្ខណៈ​អន្ដរាគមន៍ ដើម្បី​ដឹក​ជញ្ជូន​ទឹក​ជូន​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​មិន​ទុក​ឲ្យ​ប្រជាជន​រងគ្រោះ​ដោយសារ​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ឡើយ​។ ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ដ ណែនាំ​អប់រំ​ប្រជាជន នៅតាម​មូលដ្ឋាន​ឲ្យ​ថែរក្សា​សុខភាព ការពារ​ជំងឺឆ្លង​រាតត្បាត តាម​កសិដ្ឋាន​នានា និង​ត្រូវមាន​វិធានការ​ជួយ​អន្ដរាគមន៍ ក្នុង​ការព្យាបាល​ជំងឺ​ទាំង មនុស្ស និង​សត្វ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ទី​៨៖ ត្រូវ​រួមគ្នា​ធ្វើការ​ដើម្បី​ការលូតលាស់​ខាង​សេដ្ឋកិច្ច ដើម្បី​បន្ដ​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ​របស់​យើង យើង​មិន​ត្រូវ​យក​អធិបតេយ្យភាព​របស់​យើង​ទៅ​ដោះដូរ ជាមួយ​ជំនួយ​ណាមួយ​នោះ​ឡើយ​។ ប្រទេស​មួយ​បើ​មិន​អាច​អនុវត្ដ​ច្បាប់​របស់​ខ្លួន​បាន មិនចាំបាច់​ហៅថា រដ្ឋ​អធិបតេយ្យ​នោះទេ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ពន្យល់​បកស្រាយ​អំពី​លទ្ធភាព ក្នុងការ​ទប់ទល់​ជាមួយ​នឹង​ការដក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើ​លែង​តែ​អាវុធ (EBA) ផងដែរ​។​

​សម្តេច​បញ្ចាក់​ថា «​ទោះ​មាន ឬ​គ្មាន EBA ក៏​វា​មិន​ធ្វើឱ្យ​យើង​ស្លាប់ ហើយ​វា​ក៏​មិន​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកមាន​បាន​ដែរ បញ្ហា​រកស៊ី​បង់ពន្ធ​ឱ្យគេ គេ​បង់ពន្ធ​ឱ្យ​យើង គឺជា​រឿង​ស្មើភាព​សម​ហេតុ​សម​ផល ដែល​យើង​មិន​ចង់ឱ្យ​នរណា​ប្រើប្រាស់​នូវ​ភាពអនុគ្រោះ ហើយ​បែរជា​មក​បង្វិល​ក្បាល​យើង តាម​ចិត្ត​ចង់​នោះទេ​»​។​

​សម្តេច​តេជោ ហ៊ុន សែន ៖ «​ខ្ញុំ​បាន​បញ្ជាក់​តាំងពី​ដើមទី​មក​ថា មិន​អាច​យក​អធិបតេយ្យ​ជាតិ ទៅ​ដោះដូរ​ជាមួយ​ជំនួយ​អ្នកណា​ទាំងអស់ ដូច្នេះហើយ​បានជា​យើង​ត្រូវ​ខិតខំ ហើយ​ខ្ញុំ​សូមបញ្ជាក់​ថា EBA នេះ​យូរ ឬ​ឆាប់​វា​គង់តែ​បាត់​ទេ នៅពេលណា​ដែល​សេដ្ឋកិច្ច របស់​យើង​ដើរ​ដល់​ដំណាក់កាល​មួយ ពេល​នោះ​វា​នឹង​បាត់​ដោយ​ស្វ័យប្រវត្តិ​»​។​ការ​រស់​ពឹង EBA មិន​អាច​ពឹង​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​នោះ​ឡើយ​។​

​សូម​ប្រជាពលរដ្ឋ កុំ​ខ្វល់​ទៅ​នឹង​សម្តី​អ្នកដទៃ បើ​នៅ​តែ​អាច​បន្ត​បើក​ប្រាក់​បៀវត្សរ៍ និង​អាច​ប្រកប​របប​ទទួលទាន​ជា​ប្រក្រតី​នោះ​។ កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សហភាព​អឺរ៉ុប និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ដោយ​មិន​ធ្វើឲ្យ​បញ្ហា EBA ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​-​អឺរ៉ុប​នោះឡើយ ។​បើ​តាម​សម្តេច​តេជោ​ហ៊ុនសែន​៖​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​តែ​ប្រទេស​ចំនួន​៣ តែប៉ុណ្ណោះ​ដែល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប រួមមាន​៖ ប្រទេស​កម្ពុជា​, ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​សូម​រំឭកថា កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ គណៈកម្មការ​សហភាព​អឺរ៉ុប បាន​ប្រកាស​ជា​ផ្លូវការ នូវ​ការចាប់ផ្តើម​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់​មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ (EBA)»​ពី​ប្រទេស​កម្ពុជា ។​មូលហេតុ​គេ​បាន​ចោទប្រកាន់​លើ រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​សហជីព និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ ការចូល​ជា​ធរមាន នៃ​ការដក EBA នឹងមាន រយៈពេល​១៨​ខែ ពេល​គឺ EBA នេះ​អាច​ដក​ចេញពី​កម្ពុជា នៅក្នុង​ឆ្នាំ​២០២០៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com