ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ប្រជាពលរដ្ឋ​ចាប់ខ្លួន​សង្ឃ​ក្លែងក្លាយ​ប្រគល់ជូន​នគ​របាល​

នា​សៅរ៍ ១២​កើត​ខែ​មាឃ ឆ្នាំច សំរិ​ទ្ធិស័ក ព​-​ស ២៥៦២ ត្រូវ​ថ្ងៃ​ទី​16 ខែ​កម្ភ​: ឆ្នាំ​2019​កន្លងមកនេះ​មាន បុរស​ពីរ​នាក់​បាន​ក្លែងខ្លួន​ជា​សង្ឃ​ចេញ​ដើរ​បិណ្ឌ​បាត្រ គ្រប់​ច្រកល្ហក​តាម​ទីប្រជុំជន និង​តាម​ផ្ទះ​តាម​ភូមិ​នានា​ហើយ​ប្រជាពលរដ្ឋ​ជាច្រើន ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលចិត្ត​ខាង​ធ្វើបុណ្យ​ដាក់​ទាន​នោះ​បាន​នាំគ្នា​ដាក់​បាត្រ​ភាគច្រើន​ជា​លុយកាក់ និង​ក្រាប​សំពះ​ថ្វាយបង្គំ​ក្បាល​ដល់​ដី​គ្រប់ៗ​គ្នា​។ ដោយ​មិន​បាន​ចាប់អារម្មណ៍ ឬ​ដឹង​ថា​លោក​សង្ឃ​ដែល​ពួកគាត់ កំពុង​គោរព​ប្រណិប័តន៍​ទុកជា​ស្រែ​បុណ្យ​ដ៏​ថ្លៃថ្លា​ទៅ​អនាគតជាតិ​នេះ តែ​តាមពិត​គឺ​ជា​សង្ឃ​ក្លែងក្លាយ​សោះ​ហ្មង​។ រី​ឯ​ជន​ក្លែង​ជា​សង្ឃ​ទាំង​២​នាក់​នេះ​ក្រោយពេល​បិណ្ឌ​បាត្រ​បាន​បច្ច័យ​មួយចំនួន​ហើយ​នោះ ដើរមក​ដល់់​កន្លែង​ស្ងាត់​ក៏​តាំង​ដោះ​ស្បង់​ចីវរ​ចេញ និង​ស្លៀកពាក់​ខោអាវ​ជា​គ្រហស្ថ​វិញ តែ​ជា​ចៃដន្យ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​ក៏​ចាប់​ខ្លួន ប្រគល់ជូន​នគរបាល​តែម្ដងទៅ​។​

​អ្នកភូមិ​បាន​នាំគ្នា​ព័ទ្ធ​ចាប់ខ្លួន​ជន​ក្លែង​ជា​សង្ឃ​ទាំង​២​នាក់​នេះ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នៅតាម​ផ្លូវវេង​ស្រេង ត្រង់​ចំណុច​ជិត​រោងចក្រ​ស្រា​បៀរ​ហ្ក្រោ​ន ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ពលរដ្ធ​ចាប់ខ្លួន​ខាងលើ​នោះ​ម្នាក់​ឈ្មោះ សុខ សុធា អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជន​នេះ​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​សាម័រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង​ដោយបាន​ក្លែងខ្លួន​ជា​សង្ឃ​បាន​រយៈពេល​៧​ថ្ងៃ​មក​ហើយ​។

​ចំណែក​សង្ឃ​ក្លែង​ម្នាក់ទៀត​ឈ្មោះ ប្រា​ង សំណាង អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ និង​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ចារ ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង ជននេះ​បាន​ក្លែងខ្លួន​ជា​សង្ឃ​ក្លែងក្លាយ​ទើបតែ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះឯង​។​

​ក្រោយពេល​ចាប់ខ្លួន​នគរបាល​បាន​ឆែកឆេរ​ដកហូត​បាន​លុយ​ជាង​១០​ម៉ឺន​រៀល​ដែល​ពួកនេះ​បិណ្ឌ​បាត្រ​បាន​ពី​ទីកន្លែង​នានា​រួម​ជាមួយ​ស្បង់​ចីវរ បាត្រ និង​ឆាយា​សង្ឃ​គណៈមហានិកាយ ចំនួន ០២​ក្បាល ដែល​អាច​ជនសង្ស័យ​លួច​របស់​ព្រះសង្ឃ​នៅឯ​ស្រុកកំណើត​យក​ទៅ​ស្គែ​ន ដាក់​តាម​ខ្លួន​ដើម្បី​ការពារ​ក្រែង​អាជ្ញាធរ​ឃាត់​ត្រួតពិនិត្យ​។

​អ្នក​ភូមិ​ខាងលើ​បាន​និយាយថា ពួកគាត់​បាន​ន​ឃើញ​សង្ឃ​ក្លែង​ទាំង​២​នាក់​នេះ​ដើរ​បិណ្ឌ​បាត្រ​ត្រេង​ត្រាង​ម្តុំៗ នោះ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ដោយ​ពួកគាត់​មិន​បានដឹងថា ពួកនេ​ពួកនេះ​គឺ​ជា​សង្ឃ​ក្លែងក្លាយ​នោះឡើយ​។​

​ទាំងនេះ​ក៏​ដោយសារ​តែ​អ្នក​ភូមិ​ខាងលើ​ជា​ពុទ្ធសាសនិក​មាន​ជំនឿ​ជឿជាក់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ទើប​នាំ​គ្នា​ចេះ​តែ​ដាក់​បាត្រ និង​ថ្វាយបង្គំ​ជន​ក្លែងបន្លំ​ទាំងពីរ​នេះ​ទាំង​ហេងស៊យ​បែបៗ​ហ្នឹង​គ្រប់ៗ​គ្នា​អីចឹង​ទៅ​។​

​យ៉ាងណាមិញ​នៅ​មុនពេល​កើតហេតុ​សង្ឃ​ក្លែងក្លាយ​ទាំង​០២​នាក់​នេះ​បាន​គ្រ​ស្បង់​ចីវរ ប្រដាប់​ដោយ​បាត្រ​ដើរ​ត្រាច់ចរ​បិណ្ឌ​បាត្រ​តាម​ទី​ផ្សារផ្សោ និង​តាម​ផ្ទះ​ក្នុង​ភូមិ​ពួកគាត់​ទៀត​រឿង​អី​ចាំ​ទៅពិនិត្យ​ក្នុង​ខណៈ​មាន​អ្នក​ដាក់​បាត្រ​ជា​ហូរហែ​តា​ប៉ែល​ត​ដោយ​មាន​អ្នកខ្លះ​ដាក់​ជា​លុយ និង​ខ្លះទៀត​ដាក់​ជា​ទេយ្យវត្ថុ​ផ្សេងៗ លុះ​បាន​លុយ​ច្រើន​ហើយ​ហើយក​តាំង​នាំគ្នា​ទៅ​ផ្លាស់​ស្បង់​ចីវរ​ចេញ និង​ស្លៀកពាក់​ខោអាវ​វិញ​នៅត្រង់ចំណុច កើតហេតុ​ខាងលើ ខណៈ​នោះ​ហើយ​ត្រូវបាន​ពួកគាត់​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​ចាត់ការ​តែម្ដង​។​

​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បានអោយដឹងថា​:​ក្រោយពេល​ឃាត់ខ្លួន​រួចហើយ កម្លាំង​នគ​បាល​ក៏បាន​ដកហូត​ស្បង់​ចីវរ និង​បាត្រ​ព្រមទាំង​លុយ​ជាង​១០​ម៉ឺន​រៀល ដែល​ពួកគេ​បិណ្ឌ​បាត្រ​បាន រួម​ទាំង​ឆាយា​សង្ឃ្គ​ណៈ​មហានិកាយ​ក្លែងក្លាយ​ចំនួន ០២​ក្បាល​ដែល​ជនសង្ស័យ​លួច ពី​ព្រះសង្ឃ យក​ទៅ​ស្គែ​ន​ដាក់​ជាប់​ខ្លួន​ផង​ដែរ​។

​បន្ទាប់​ពី​ការសាកសួរ​ចម្លើយ​អ្នក​ទាំង​0២ គេ​ក៏​បាន​ឆ្លើយ​សារភាព​ថា​:​ពួក​ខ្លួន​ពិតជា​បាន​ក្លែងខ្លួន​ជ​សង្ឃ​ពិត​មែន​ដើម្បី​រក​លុយ​ចាយ ហើយក៏​បាន​ធ្វើ​ដូចនេះ​ជាច្រើន​ថ្ងៃ​កន្លង​មក​ហើយ​ទើបតែ​ពេលនេះ​ត្រូវ​អស់លក្ខណ៍​កណ្តាល​ថ្ងៃ​ហ្ម​ង​។​

​ប៉ុន្តែ​ទោះបី​ជន​នេះ​ក្លែងខ្លួន​ជា​សង្ឃ​មាន​កំហុស​ខុស​នឹង​ច្បាប់​ក៏ដោយ តែ​សារ​កា​យោគយល់​ថ្នាក់​លើ​ក​ក៏បាន​សម្រេច មិន​អោយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នោះឡើយ គឺ​សម្រេច​ត្រឹមតែ​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​តែប៉ុណ្ណោះ រួច​ក៏​ដោះលែង​ឲ្យ​អ្នក​ទាំង​២​មាន​សេរីភាព​វិញ​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com