ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​មិន​មានពតិ​មាន​ស្តីពី​ជំនួយ​សង់ស្ពា​នភ្ជាប់​អ​រីយ៍​ក្សត្រ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ប្រធានា​ធិបតី​កូរ៉េ​នៅ​កម្ពុជា​ក្នុង​ខួប​២២​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ទេ​!

​សេ​អ៊ូ​ល ៖ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជេ​អ៊ីន នៅ​ថ្ងៃ​អាទិត្យ​ទី​១០​មិនា​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់ ប្រទេស​ព្រុយ​ណេ ដែល​ជា​ប្រទេស​ដំបូង ក្នុង​ដំណើរ​ទស្សនកិច្ច មកកាន់​ប្រទេស​អាស៊ាន​៣​គឺ​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា ។

​នេះ​បើ​យោង​តាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារ​សារព័ត៌មាន យុន​ហាប់ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​។​លោក កេត សោ​ផាន់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឲ្យដឹងថា​៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេ​អ៊ីន​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរ​ដ្រយៈពេល​៣​ថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខ​នេះ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​(​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​មាន​ទំនាក់ទំនង​ការទូត​២០​ឆ្នាំ​ហើយ​ផ្តើមចេញ​ពី​ការពុះពារ​របស់​សម្តេច​ហ៊ុន​សែន​)​។​

​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ប្រធានាធិបតីម៊ូន នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់​របស់​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង​ដែរ​។​

​នៅ​ក្រោយ​ជំនួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ភាគី​ទាំងពីរ​នឹង​ចុះហត្ថលេខា លើ​ឯកសារ​មួយចំនួន​។​គេ​មិនដឹងថា​តើ​លោ​ប្រធានាធិបតី​កូរ៉ាខាងត្បូ​ង​ដែល​មក​ទស្សនកិច្ច​លើកដំបូង​នៅ​ស្រុក​ខ្មែរ​នឹង​ប្រកាស​អំពី​ជំនួយ​សម្រាប់​កសាង​ស្ពាន​ឆ្លងទន្លេរ​ភ្ជាប់​ភ្នំពេញ​ទៅ​អ​រីយ័​ក្សត្រ​ដែរ​ឬ​អត់​នោះ​ទេ​?​។ លោក​ប្រធានាធិបតី និង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យមាន​ការវិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្រាប់​ដំណើរ​ទស្សនកិច្ច ក្រៅ​ប្រទេស​លើក​ដំបូង របស់​លោក​មូន នៅ​ឆ្នាំ​នេះ​ត្រូវបាន​រៀបចំឡើង ភាគច្រើន ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង របស់​ប្រទេស​លោក ជាមួយ​ប្រទេស​សមាជិក​ទាំង​៣ នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ មាន​ភាពប្រសើរឡើង​។​ការិយាល័យ របស់​ប្រធានាធិបតី បានឲ្យដឹងថា “​អាស៊ាន​កំពុង​ពង្រីក ឥទ្ធិពល​របស់​ខ្លួន​លើ​សេដ្ឋកិច្ច​សកល ដោយ​ផ្អែក​លើ​កំណើន និង​ការបើកចំហ យ៉ាង​ឆាប់រហ័ស​របស់ខ្លួន ដែល​តំណាង​ឲ្យ​ប្លុក សេដ្ឋកិច្ច​ដ៏​ធំ​នៃ​ប្រជាជន ៦៥០​លាន​នាក់ និង​ផលិតផល​ក្នុងស្រុក សរុប​រួម​បញ្ចូល​គ្នា ចំនួន ២,៧៦​សែន​កោដិ​ដុល្លារ​” ។​

​ក្នុង​សារ​លោក​ប្រធានាធិបតី​កូរ៉ខាងត្បូង​បាន​ឲ្យដឹង​ថា​៖​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​នឹង​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ក្រៅប្រទេស​លើកដំបូង​របស់​ខ្ញុំ​នៅ​ឆ្នាំនេះ​។ ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ស្មារតី​ជា​មិត្ត​ភាព​របស់​ប្រជាពលរដ្ឋ​នៃ​សាធារណរដ្ឋ​កូរ៉េ ចំពោះ​បណ្តា​មិត្តភក្តិ​អាស៊ាន​របស់​យើង​។​

​អាស៊ាន​តែងតែ​រំឭក​ខ្ញុំ​អំពី​សមុទ្រ​ដែល​បាន​ទំនុកបម្រុង​និង​ចិញ្ចឹម​បីបាច់​ខ្ញុំ​។ ខ្ញុំ​ធំធាត់​នៅ​ទីក្រុង​ប៊ូសាន ដែល​ជា​ទីក្រុង​កំពង់ផែ​ដ៏​ធំ​បំផុត​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​ពី​ស្រុក​កំណើត​របស់​ពួកយើង ហើយ​នេះ​គឺជា​ការរួម​បញ្ចូល​និង​ការយល់ដឹង​ពី​អ្នក​ដែល​រស់​នៅ​មាន​ទំនាក់ទំនង​ជាមួយ​សមុទ្រ​នៅក្នុង​គ្រួសារ​ដ៏​តូច​ទាប​មួយ​របស់​ខ្ញុំ​។​តាមរយៈ​ឪពុកម្តាយ​ខ្ញុំ​និង​បរិយាកាស​នោះ ខ្ញុំ​អាច​រៀន​នូវ​មេរៀន​នៃ​ភាពក្លាហាន​និង​មាន​ក្តីសង្ឃឹម មិន​ថា​ខ្យល់ព្យុះ​និង​រលក​បោកបក់​យ៉ាង​ណា​នោះទេ គឺ​យើង​អាចធ្វើឱ្យ​អាកាសធាតុ​របស់​ពួកយើង​មាន​ភាពល្អប្រសើរ​ប្រសិនបើ​យើង​ពង្រឹង​គោលជំហរ​និង​ភាព​ខ្លាំង​របស់​យើង​។​

​ស្ថិត​នៅ​ហ៊ុមព័ទ្ធ​ដោយ​សមុទ្រ​នៅ​បី​ទិស កូរ៉េ​ក៏​មាន​ភាព​បើកចំហ​ទស្សនៈ​នៃ​ការរួបរួម​គ្នា​និង​ការច្នៃប្រឌិត​ក្នុង​ឌី​អិន​អេ (DNA)​ដែរ​។ ខ្ញុំ​ជឿជាក់​ថា​អាស៊ាន​និង​កូរ៉េខាងត្បូង​ដែល​មាន​ភាពដូចគ្នា​ជាច្រើន​គឺជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​បំផុត​ដែល​អាច​បន្ត​រីករាយ​ជា​មួយ​ភាពខ្លាំង​របស់​គ្នា​ទៅវិញទៅមក​។ យើង​នឹង​បង្កើត​នូវ​អ្វី​ដែល​ខ្វះខាត ហើយ​បង្កើន​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​។​នៅ​ក្នុង​នាម​ជា​មិត្តភក្ដិ​ដែល​មាន​ការ​យល់ចិត្ត​យល់​ថ្លើម​គ្នា អាស៊ាន​និង​កូរ៉េ​មាន​អារម្មណ៍​ថា​ពួក​យើង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ទៅវិញទៅមក ហើយ​ជួយ​គ្នា​ទៅវិញទៅមក​។​

​នា​ពេល​ថ្មីៗ​នេះ​លទ្ធផល​ជាក់ស្តែង​នៃ​កិច្ចសហប្រតិបត្តិកា​រកំ​ពុង​លេចចេញ​ជា​រូបរាង​ឡើង​។​កាលពី​ឆ្នាំមុន​ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​រវាង​ប្រទេស​អាស៊ាន​និង​កូរ៉េ​បាន​កើន​លើស ១០ លាន​នាក់​ជា​លើកដំបូង ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ដល់ ១៦០ ពាន់​លាន​ដុល្លារ​។ កិច្ចសហប្រតិបត្តិការ​របស់​យើង​នឹង​ពង្រីក​បន្ថែម​ទៀត​ទៅ​ក្នុង​វិស័យ​ផ្សេងទៀត​ដែល​កំពុង​ឆ្ពោះទៅមុខ​រួម​ទាំង​លើ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជឿនលឿន​, បច្ចេកវិទ្យា​ព័ត៌មាន គមនាគមន៍​, ថាមពល​, និង​ឧស្សាហកម្ម​ការពារជាតិ​។​

​កិច្ចសហប្រតិបត្តិការ​របស់​យើង​ក៏​នឹង​រួមចំណែក​ស្ថាបនា​ផងដែរ​ដើម្បី​ពង្រឹង​ការតភ្ជាប់​នៅក្នុង​តំបន់​ដែល​ជា​គោលដៅ​ដែល​បាន​បន្ត​ដោយ​អាស៊ាន​។​
​នេះ​គឺជា​ឆ្នាំ​ដ៏​មាន​អត្ថន័យ​មួយ​ដែល​វា​ជា​ខួប​លើក​ទី ៣០ នៃ​ការបង្កើត​ទំនាក់ទំនង​និង​ភាព​ជា​ដៃគូ​រវាង​អាស៊ាន​និង​កូរ៉េ​។​

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com