ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
រឿង​កញ្ញា ចរិយា​ចោទ​ផែ​សុវណ្ណ​រី​ទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់ អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​! - ​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​… - ​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​! - ​សម្តេច​តេ​ជោមាន​កង្វល់​អំពី​ការ​ខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋ​មន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​! - ​អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​! - ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​ដោយ​និយាយថា​រឿង​ស្មុគស្មាញ​!? - ​អភិបាលក្រុង ផ្ដល់​ម៉ូតូ​ដឹក​សំរាម​ទំនើប ជិត​១០០ គ្រឿង​ដល់​ខណ្ឌ​៤​សម្រាប់​ត្រៀម​ដឹក​សំរាម ពេល​បុណ្យ​អ៊ុំ​ទូក​! - ​នា​យក​រដ្ឋមន្ត្រី​ចិន​គាំទ្រ​ការសុំ​ជួយ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​ការប្រជុំ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​ - ​ចាន់​សុ​បញ្ញា​នាំយក​ជ័យលាភី​ទៅ​ប្រគេន​ល្បង​និង​ឪពុក​ម្តាយ​ស​សេរ​សារ​កំសត់​! - បារាំង ងាក​ទៅរក​ចិន ដោយសារ​តែ​គោលនយោបាយ​អាត្មានិយម​របស់​លោក​ត្រាំ​

​រឿង​ដដែលៗ ធ្វើ​អោយ​តែ​បាន​ល្អមើល​ទេ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​

ខេត្ត​មណ្ឌល​គី​រី​៖ ថ្មីៗ​នេះ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ដាក់ចេញ​ផែនការណ៍​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ស្រប​ពេល​បទល្មើស​ព្រៃឈើ នៅ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី កំពុង​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាម​រថយន្ត​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​អនាធិបតេយ្យ ជាពិសេស​នៅពេល​យប់ ដោយ​គ្មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​ចេញមុខ​បង្ក្រាប ឲ្យមាន​ប្រសិទ្ធភាព​ទេ​។​

​ទាក់ទិន​និង​បញ្ហា​ខាងលើ​នេះ សកម្មជន​ព្រៃឈើ​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​នេះ បាន​កត់សម្គាល់​ថា បទបញ្ជា ឬ​វិធានការ របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​បាន​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​កន្លងមក គឺ​បាន​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ពួកគាត់​សង្កេតឃើញថា រាល់ថ្ងៃនេះ បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​កើត​មាន​ដដែល​(​តាំង​ថ្ងៃទី​១៤ រហូត​ដល់​ថ្ងៃ​ទី​២០) ជាពិសេស​កា​រត់ពន្ធ​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក​ដាក់​ដាំ ក្នុង​ទឹកដី​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​តែម្តង​។​

​ត្រង់​ចំណុច​នេះ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិត និង​សកម្មជន​ការពារ​ព្រៃឈើ ខេត្ត​មណ្ឌលគិរី ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​បានឲ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​កើត​មាន​ពេញបន្ទុក និង​មាន​សកម្មភាព​អនាធិបតេយ្យ​បំផុត​។ ពោល​គឺ​យ៉ាងហោច ក្នុង​១​ថ្ងៃៗ គេ​ឃើញ​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង​រាប់​សិប​គ្រឿង បាន​ដឹក​ឈើប្រណិត​ខុសច្បាប់ ចេញពី​ស្រុក​កោះ​ញែក និង​ស្រុក​ពេជ្រា​ដា ដោយ​បើក​ឆ្លងដែន ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ ក្រោម​ការគ្រប់គ្រង របស់ លោក យូ សុធា នាយ​ប៉ុស្គិ៍​ដាក់​ដាំ​។​

​ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច ក៏​បាន​ចោទ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ថា​អសកម្ម​ក្នុង​ការងារ ដោយ​មិន​ឃើញ​ចាត់​កម្លាំង​សមត្ថកិច្ច ដើម្បី​ចុះ​មាន​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​កំពុង​កើតឡើង​យ៉ាងគំហុក​ក្នុង​មូលដ្ឋាន​នេះ​ទេ​។ ផ្ទុយទៅវិញ ពលរដ្ឋ​ចោទថា មាន​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី មាន​ឋានៈ​ខ្ពស់​មួយ​ចំនួន ក៏​មាន​ជាប់​ពាក់ព័ន្ធ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ខាងលើ​នេះ​ផង​ដែរ​។​

​ផ្តើម​ពី​បញ្ហា​ទាំងនេះ​ហើយ ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំ​មើល​បរិស្ថាន ក៏ដូចជា​មជ្ឈដ្ឋាន​នានា​មួយចំនួន នៅ​ខេត្ត​មណ្ឌលគិរី បាន​រិះគន់ និង​អស់ជំនឿ​ទៅលើ​ការដឹកនាំ របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដែល​អសម្ថភាព​ក្នុង​សកម្មភាព ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​នេះ​។​

​ត្រង់​ចំណុច​នេះ សម្រាប់​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​មណ្ឌលគិរី ក៏​បាន​អំពាវនាវ​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ពិចារណា​ជា​ថ្មី​ថា គួរ​រក្សាទុក​តំណែង របស់លោក ស្វាយ សំ​អ៊ាង ឲ្យនៅ​ជា​អភិបាលខេត្តម ណ្ឌ​ល​គិរី ដដែល​ឬក៏​ត្រូវ​ផ្លាស់ប្តូរ​ចេញ​។ ជាងនេះទៀត ចំពោះ​តំណែង របស់ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និង​តំណែង របស់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​មណ្ឌលគិរី តើ​គួរឲ្យ​បន្ត​សកម្មភាព​ដឹកនាំ នៅ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​ជា​បន្ត​ទៀត ឬក៏​ត្រូវ​ពិចារណា​ផ្លាស់ប្តូរ មុខ​តំណែង​ចេញពី​ខេត្ត​នេះ ព្រោះ​បទល្មើស​ព្រៃឈើ​បានធ្វើ​សកម្មភាព​ពេញបន្ទុក នៅជាប់​ច្រមុះ និង​ធ្វើ​សកម្មភាព​បើក​ឆ្លងកាត់​កន្លែងធ្វើការ​រាល់ថ្ងៃ ប៉ុន្តែ​បែរជា​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ធ្វើ​ព្រងើយ​ហាក់ដូចជា មិន​ដឹង​រឿង​អ្វី​សោះ ដោយ​មិន​ឃើញ​បញ្ចេញ​កម្លាំង ចុះ​ចាត់វិធានការ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​ទាំងនោះ ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។​

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com