បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរថ្នាំញៀន។
ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ឃាត់ខ្លួនជនល្មើសម្នាក់ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុស អាយុ៣៤ ឆ្នាំ រួមទាំងថ្នាំញៀន កាលពីវេលាម៉ោង ២៣ និង ៤៥នាទី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន១៤ថង ទម្ងន់៣.៨៥ក្រាម ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈប្រើប្រាស់ ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕