ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ចិន​ស៊ីញ៉េ​ទិញ​អង្ករ​៤០​ម៉ឺន​តោន​ពី​ស្រុក​ខ្មែរ​ក្រៅ​ពី​អះអាង​ធានា​ជួយ​ខ្មែរ​សព្វគ្រប់​!

ចិន​៖ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន បាន អញ្ជើញ​ធ្វើជា​សាក្សី នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ​រួមមាន​៖
១)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​បញ្ជី​គម្រោង​គន្លឹះ​វង់​ទី​២​សម្រាប់​កិច្ចសហប្រតិបត្តិកា​រស​ម​ត្ថភាព​ផលិត និង​ការវិនិយោគ​ចុះហត្ថលេខា​រវាង​លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ លោក ចាង យុង អនុប្រធាន​គណៈកម្មកា​រ​កំណែ​ទំរង់ និង​អភិវឌ្ឍន៍​ជាតិ​។​

២)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ ចុះហត្ថលេខា​រវាង លោក​អគ្គបណ្ឌិត​សុភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​វិសាមញ និង​ពេញ សមត្ថភាព​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

៣)​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ស្តី​ពី​ការនាំ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន ចូល​ទីផ្សារ​ចិន ចុះហត្ថលេខា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ លោក លូ ជុន ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម COFCO ។​

៤) អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​សហប្រតិបត្តិការ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ ចុះហត្ថលេខា​រវាង លោក​អគ្គបណ្ឌិត​សុភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក លីវ លាន​កី ប្រធាន​ធនាគារ​ចិន ។
៥)​ផែនការ​សកម្មភាព ស្តីពី​ការបង្កើត​សហគមន៍​វាសនា​រួម កម្ពុជា​ចិន ចុះហត្ថលេខា​រវាង លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយ​លោក​វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី ក្រសួងការបរទេស​ចិន ។​

៦)​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេក ទេស ជា​ហិរញ្ញប្បទាន​ឥត​សំណង ចុះហត្ថលេខា​រវាង លោក​អគ្គបណ្ឌិត​សុភា​ចារ្យ អូន ព័ន្ធ​មុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​តំណាង​ទីភ្នាក់ងារ សហប្រតិបត្តិការ​អភិឌ្ឍ​អន្តរជាតិ របស់​ប្រទេស​ចិន​។​

​ក្រៅ​ពី​រឿង​រកស៊ី​ជាក់ស្តែង​លោក វ៉ាន់ ហូ​នី​ង សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ​និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩​ក៏​បាន​អះអាង​ចំពោះ​មុខ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា​៖​រដ្ឋាភិបាល​ចិន​ក្នុង​ការជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​ដែល​នឹង​ជួបប្រទះ ។ នេះ​បើ​តាម​តាម​ការចេញផ្សាយ​របស់​ហ្វេ​សប៊ុក​សម្តេច​តេជោ ហ៊ុន សែន ។​

​លោក វ៉ាន់ ហូ​នី​ង សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​ដែល​ជួបប្រទះ​ដែល​ក្នុងនោះ​រួមមាន​ទាំង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ដោយសារ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា មាន​រោងចក្រ​ជាង​៧០០ ក្នុងចំណោម​ជាង ១​ពាន់​រោងចក្រ ដែលជា​ក្រុមហ៊ុន​របស់​ចិន ហើយ​ការ​ដែល​ក្រុមហ៊ុន​ចិន​បន្ត​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំងពីរ ហើយ​ការ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ថ្មី​ទៅ​រកស៊ី​នៅ​កម្ពុជា គឺ​ស្រប​ទៅតាម​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន​។​

​លោក វ៉ាន់ ហូ​នី​ង បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​ចិន​ចាត់ទុក សម្តេច​តេជោ ហ៊ុន សែន និង​ប្រទេស​កម្ពុជា គឺជា​មិត្ត​ពិត ជា​មិត្ត​ដែកថែប​របស់​ប្រទេស និង​ប្រជាជន​ចិន ដូច្នេះ​បើ​កម្ពុជា​ជួប​បញ្ហា​អ្វី​ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​កោតសរសើរ​ផងដែរ​ពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​។​

​សម្តេច​បាន​គូសបញ្ជាក់ថា វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២​នេះ ទទួលបាន​ជោគជ័យ ហើយ​តាម​ការសង្កេត​របស់​ស​ម្តេច​ការផ្តួចផ្តើម​នេះ បាន​ក្លាយទៅជា​គោលដៅ​រួម​របស់​ប្រទេស​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» នេះ​។ សម្តេច​បន្តថា ប្រទេស​កម្ពុជា​ចាប់​តាំងពី​ដើមទី​មក​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា និង​ពេញទំហឹង ចំពោះ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​នេះ ហើយ​កម្ពុជា​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com