ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​? - ​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​? - លោក​ឈាង​វុន​បដិសេធ​សំណើរ​ផ្តល់​សញ្ជាតិ​ស្វយ័ប្រវត្តិដល់​ជន​ជា​តិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​! - ​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​ - ​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​! - បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ? - ​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!? - ​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​! - ​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ - ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

​តារា​សម្តែង​លោក​អេ​ដ​វិ​ន​និង​អតីត​ប្រពន្ធ​ថៅកែ​ផលិតកម្ម​ID​លេង​មែនទែន​ហើយ​!

​ភ្នំពេញ​៖ បន្ទាប់ ព័ត៌មាន​ស្នេហា​ត្រីកោណ​របស់ ម្ចាស់​ផលិតកម្ម​LD​ជាមួយ​តារា​ស្រី​សាឡា​ត់​ស្រី​ឡាង​បានបញ្ចប់​រួចមក ស្រាប់តែ​ថ្មីៗ​នេះ អតីត​ភរិយា​លោក​លៀក​លីដា​ម្ចាស់​ផលិតកម្ម​LD គឺ​អ្នកនាង សុទ្ធ បញ្ច​កា​ដែល​មាន​កូន​២ បាន​ធ្វើ​ភាព​ភ្ញាក់ផ្អើល​មួយ អំពី​ទំនាក់ទំនង​ស្នេហា​ថ្មី​របៀប​ដូច​ពាក្យ​ខ្មែរ​ថា​ដាច់​សេះ​យក​សេះ​តាម​ចឹងដែរ​។

​គូស្នេហ៏​ថ្មី​របស់​អ្នកស្រី សុទ្ធ បញ្ច​កា ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ប្រុស ដ៏​ល្បី​ព្រមទាំង​រូបរាង​សង្ហារ​គឺ លោក អេ​ដ​វីន​។ ថ្មីៗ​នេះ ពួកគេ​ទាំងពីរ​បាន​បង្ហាញ​ចំណង​ស្នេហ៍​កាន់តែ​ស្អិតរ​មួ​ត រៀងរាល់ថ្ងៃ​។ គេ​តែង​សង្កេត​ឃើញ គូស្នេហ៏​មួយគូ​នេះ បណ្ដើរគ្នា​ទៅ​ចូលរួម​កម្មវិធី​ផ្សេងៗ​ដូច​ជា​ទទួល​ស​ញ្ញាប​ត្រ័ជា​ដើម ព្រមទាំង​ចំណាយ​ពេលវេលា​រួម​គ្នា​ជា​ច្រើន​ទៀតផង​។​

​តាមរយៈ​គណនី​ហ្វេ​សប៊ុក​របស់ អ្នក​មេម៉ាយ​នាង​បញ្ច​កា តែងតែ​បង្ហោះ​នូវ​រូបថត​រវាង​នាង និង អេ​ដ​វីន អម​ដោយ​ការសរសេរ​សារ ផ្អែមៗ​ជាប្រចាំ​។ នាង​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បាន​ឈរ​អោប​ម្ចាស់​បេះដូង​ពី​ខាងក្រោយ ដែល​ធ្វើឲ្យ​ហ្វេនៗ​របស់លោក យិត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ឃើញ​ហើយ​មានចិត្ត​ច្រណែន​យ៉ាងខ្លាំង​។​យ៉ាងណា​សូម​អបអរសាទរ​ចំពោះ​អ្នកស្រី​បញ្ច​ការ​ដែល​រកបាន​អ្នក​ស្អំ​បេះដូង​ស្រស់​សង្ហារ​៕

Filed in: ជីវិតកំសាន្ត

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com