ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​? - ​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​? - លោក​ឈាង​វុន​បដិសេធ​សំណើរ​ផ្តល់​សញ្ជាតិ​ស្វយ័ប្រវត្តិដល់​ជន​ជា​តិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​! - ​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​ - ​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​! - បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ? - ​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!? - ​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​! - ​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ - ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​មាន​ព្រះជន្ម គម្រប់​៦៦​យាង​ចូល​៦៧​ព្រះវស្សា​

ភ្នំពេញ​៖ ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​មហាក្សត្រ​នៃ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី គម្រប់​៦៦​យាង​ចូល​៦៧​ព្រះវស្សា ប្រព្រឹត្ត​ទៅ​រយៈពេល​៣ ថ្ងៃ គឺ នៅ ថ្ងៃទី​១៣ , ១៤ , ១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ។

​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ទ្រង់​ព្រះរាជ​សម្ភព​នា ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។ ទ្រង់​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះនាម នរោត្ដម មុនីនាថ សីហនុ ។ ព្រះអនុជ​ព្រះអង្គ​ព្រះនាម នរោត្ដម នរិន្ទ្រ​ពង្ស (​សោយ​ទិវង្គត​) ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយពេល ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាលពី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤ ។​

​មុនពេល​ឡើង​គ្រងរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះ​ហ​ស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ​(UNESCO) និង​ជា​គ្រូបង្ហាត់​របាំ​បុរាណ​ដ៏​ចំណាន​។​សម្តេចព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម និង​ព្រះអនុជ​ម្តាយ​ទីទៃ​សរុប​ចំនួន​១៣​អង្គ ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គ​គត់​គឺ​សម្តេច​នរោត្តម និន្ទ្រ​ពង្ស​(១៩៥៤-២០០៣) ។​

​អំឡុង​រដ្ឋប្រហារ ឆ្នាំ​១៩៧០​ដោយ​លោក​សេនាប្រមុខ​លន់ នល់​(Lon Nol) ព្រះអង្គ​ស្តេច​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ាគី ។ ក្នុង ឆ្នាំ​១៩៧៥ ព្រះអង្គ​ទ្រង់​យាង​ចាកចេញ​ពី​ទីក្រុង​ប្រាគ និង​បាន​ចាប់ផ្តើម​ការសិក្សា​ទាក់ទង និង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង ។ នៅក្នុង ឆ្នាំ​១៩៧៧ ព្រះអង្គ​យាង​មាតុ ភូមិ​និវត្តន៍​មកកាន់​ប្រទេស​កំណើត​វិញ ។ ភ្លាមៗ​នោះ​ខ្មែរក្រហម ដែល​កំពុងកាន់​អំណាច​បាន​ប្រឆាំង និង​រាជានិយម និង​បាន ឃុំ​ព្រះអង្គ​នៅក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃ​ទៀត​រហូតដល់ ឆ្នាំ​១៩៧៩​ក្រោម​ការអន្តរាគមន៍​ពី​សំណាក់​ប្រទេស ខណៈ​ប្រទេស​កម្ពុជា​ត្រូវបាន​ប្រទេស​វៀតណាម​វាយ​រំដោះ​ផង​នោះ ។​

​នៅ ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់បង្រៀន​របាំ​បា​ឡេ និង​បាន​ទទួល​ព្រះ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ ។ ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​២០ ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជារឿយៗ​ជាទី ដែល​ព្រះអង្គ​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុង​ព្រះជន្ម​ក្មេង​វស្សា ។ នៅក្នុង ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ជាទី ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា ។ ព្រះអង្គ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការតែងតាំង​ព្រះអង្គ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ។​

​នៅ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើសរើស​ដោយ​សមាជិក​ទាំង​៩​អង្គ​នាក់​នៃ​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់រហ័ស និង​សមស្រប ក្រោយ​ពី​ដំណឹង​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នៃ​ការដាក់​រាជ្យ​នៃ​សម្តេចព្រះ នរោត្តម សីហនុ កាល​ពី​មួយ​សប្តាហ៍​មុន ។ ការជ្រើសរើស​នេះ​គឺ​ស្រប​តាម​ការយល់ព្រម​ពី​សំណាក់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធានរដ្ឋសភា ដែល​ជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំង​ពីរ​សុទ្ធតែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ ។ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ ថ្ងៃ​សុក្រ ២៩ ខែតុលា ឆ្នាំ​២០០៤ ។​

​ការសិក្សា ៖ ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋមសិក្សា​នរោត្ដម​, វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ ។ បន្ទាប់មក ព្រះអង្គ​ត្រូវ​បាន​ព្រះរាជ​បិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រាហ្ក (Prague) ប្រទេស​ឆេ​កូ​ស្លូ​វ៉ាគី កាលពី ឆ្នាំ​១៩៦២ ។ នៅ​ទីនោះ​ព្រះអង្គ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​, វិទ្យាល័យ និង​សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ​រហូតដល់ ឆ្នាំ​១៩៧៥ ។ ព្រះអង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់ជំនាញ ។ ក្រៅពីនេះ ទ្រង់ ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com