រយៈជាច្រើនខែមកនេះ លោក សម រង្ស៊ីមេបក្សកំសាកខ្លាចគុកខ្នោះឃ្នាង និងតែងតែរត់ចោលស្រុក ចោលកូនចៅគណៈបក្ស ហើយគេចទៅសំងំយកសុខនៅឯបរទេស និងស្រែកប្រកូកប្រកាស ភូតភរកុហកម្តងហើយប្តឹងទៀត រហូតលោកជែមស៍ សុខប្រគេនឋានៈ( អាបបេរថោក)។
អ្វីដែលគួរអោយរន្ធត់ដ៏ខ្លាំងក្លានោះ គឺលោកសម រង្ស៊ីបានបាត់បង់ប្រិយភាពនយោបាយក៏អាចថាបានខណ:ដែលផ្ទៃក្នុងអតីត:គណៈបក្សសង្គ្រោះជាតិមួយនេះកំពុងបែកបាក់យ៉ាងធ្ងន់ធ្ងរ។
ពេលនេះគេក៏អាចសម្លឹងមើលឃើញព្រាលៗនូវភាពដួលរលំនៃគណ:បក្សប្រឆាំងឈានមុខ បែរជាធ្លាក់ក្នុងភាពអន្តរាយ ដែលមិនអាចស្តារឡើងវិញភ្លាមៗបានឡើយ។
អ្នកវិភាគឯករាជ្យ ជេមន៍ សុខ និងលោកខាន់ សុវណ្ណ អង្គព្រោកប្រាជ្ញដ៏ល្បីរន្ទឺបាននាំគ្នាជាន់ករលោកសម រង្ស៊ីរកតែងើបមុខមិនរួច ដែលសារព័ត៌មាន NIC & SNP មិនចង់ឮតទៅទៀតទេ។
អ្វីដែល NIC& SNP News ចង់បានគឺខ្មែរ ចេះស្រឡាញ់ខ្មែរ មិនចង់បាន អ្នកនយោបាយឈ្លោះប្រកែកគ្នា ហើយបែរមករួបរួមគ្នា ដឹកនាំប្រទេសកម្ពុជាអោយមានសុខ សុវត្ថិភាព និងស្វែងរកសន្តិភាពជាតិអោយបានស្ថិតស្ថិររឹងមាំ។