ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​! - អ្នកនាង​ឌុ​ច​សោភា​ធ្លាក់​ចម្រស់​តែ​ជីវភាព​មិន​ដុនដាប​ទេ​! - អ្នកកាសែត ២ នាក់​ចូល​អន្ទាក់​មេ​បរិស្ថាន​ត្រូវ​នគរបាល​កំពង់ធំ​វ៉ៃខ្នោះ​តុលាការ​ចេញ​ដិកា​ដាក់គុក​រួច​ខ្លួន​អ្នក​សូក​!! - ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​គម្រប់​ព្រះ​ជន្មាយុ​៨៣ យាង​ចូល​៨៤​ព្រះវស្សា​ - មុខសញ្ញា​ជួញដូរ​ថ្នាំញៀន តាម​រថយន្ត​ធុន​ធំ​ត្រូវបាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​បង្ក្រាប​ - កម្លាំងចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ដ៍​ធំ​មួយ​កន្លែង​ចំ​កណ្ដាល​ក្រុង​ក្រចេះ​ - ​អភិបាលខេត្ត ចុះ​ពិនិត្យ​មើល​ការរៀបចំ​បន្ទប់រៀន​ប​ណ្តោះ អាសន្ន​នៅ​ឃុំ​ឆ្នុកទ្រូ ក្រោយ​ពី​អគារសិក្សា​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង​ - ​ថៅកែ​ដី​ល្វែង​ត្រៀម​ប្តឹង​ថៅកែ​កា​រ៉ាស់រថ​យន្ត​៩៩៩​ក្រុង​ប៉ោយប៉ែ​ត​ករណី​ស​សេរ​សារ​គំរាម​! - ​លោក ស៊ុំ សុជាតិ ស្នងការ រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា​កាប់​រុករាន​ទន្ទ្រាន​ឈូសឆាយ​និង​យក ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​

បទល្មើស​ព្រៃឈើ​នៅ​ស្រុក​អណ្ដូង​មាស ចាប់ផ្ដើម​ដំណើរការ​វិញ ទោះបី​ក្រសួង​ចង់​ប្តូរ ចង់​ដក ចង់​ផ្លាស់ ព្រះ​តេជគុណ​ណា​ចេញ ដាក់​ព្រះ​តេជគុណ​ណា​ចូលមក​ជំនួស​កាន់ការ​នៅ​ខេត្ត​ខេត្ត​រតនគិរី​ក៏​គង់តែ​នៅ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ឥត​ល្ហែ លើស​ជំងឺ​អាសន្នរោគ​ទៅទៀត

រហូត​ពេលនេះ​គេ​នៅ​មិនដឹង​ថា​បុគ្គល​ណា​ខ្លះ​ជា​មេក្លោង​ខាង​បំផ្លាញ​សម្បត្តិ​ព្រៃឈើ​ធម្មជាតិ​នោះទេ​?​។​

​បច្ចុប្បន្ននេះ ព្រៃ​សហគមន៍​ជាច្រើន​ត្រូវ​វិនាស​គ្មាន​សល់ ដោយ​គិត​តាំងពី​ព្រៃ​តាម​ខ្សែ​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​វៀតណាម​ព្រំប្រទល់​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​គេ​នៅតែ​មាន​ឃើញ​សកម្មភាព​ដូច​ភ្លៀងរលឹម​នៃ​សកម្មភាព​ប្រជាជន​ដឹកឈើ​តាម​ម៉ូតូ ឡាន​ដោយ​ខុសច្បាប់​ហាក់បីដូចជា​គ្មាន​ឃើញ​អជ្ញាធរ​ណា​បង្ក្រាប​ទេ ទោះបីជា​ផ្លាស់ប្តូរ អស់​បុគ្គល​ជា​ច្រើន​មក​ជំនួស​ក៏ដោយ ក៏​បញ្ហា​បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ដដែលៗ​សង្ស័យ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ គាត់​មិន​ចង់​ទុក​អោយ​សល់ សូម្បី​កូនឈើ​មួ​យ​ដើម​ទេ​មើលទៅ​?​។​

​នេះ​ប្រហែល​លោក​ចៅហ្វាយស្រុក _​លោក​អធិការ _​លោក​មេ​ប៉េអឹម លោក​មេព្រៃ​ប្រចាំ ស្រុក​អណ្តូង​មាស ប្ចុះ​រវល់​ចែក​អំណោយ ជន​ក្រីក្រ​ដោយ​សារ​អគ្គីភ័យ​ថ្ងៃមុន​ហើយ​ទើប​មិនទាន់​បាន​ទៅ​មើល​ព្រៃ​សហគមន៍​ជា​ច្រើន​ដែល​កំពុង​រលាយ​ខ្ទិចខ្ទី​អស់ ៕

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com