ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​? - ​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​? - លោក​ឈាង​វុន​បដិសេធ​សំណើរ​ផ្តល់​សញ្ជាតិ​ស្វយ័ប្រវត្តិដល់​ជន​ជា​តិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​! - ​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​ - ​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​! - បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ? - ​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!? - ​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​! - ​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ - ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

ឃ្លាំង​ឈើ​ដ៏​ធំ​របស់​លោក ស៊ា​ម គឹម​ទឹម​គ្មាន​សម្ដ​កិច្ច​ណា​ហ៊ាន​ចុះ​បង្ក្រាប​ដោយ​ខ្លាច​បែក​ឆ្នាំងបាយ

ជា​រៀងរាល់​យប់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧A​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៧៣​ក្រចេះ​-​ឆ្លូង​គេ​សង្កេត ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​ប្រភេទ​កែឆ្នៃ​តរឺ​ុ​ម៉ក និង​ខ្លះទៀត​កែ​ដាក់​កង​ឌុប​តែងតែ​ដឹក​ឈើ​ជា​ច្រើន​ម៉ែត្រគូប​ក្នុង​រថយន្ត​នី​មួយៗ​ដោយ​ក្នុង​មួយ​យប់ៗ​គឺ​មិន​តិច​ជាង​៤០​គ្រឿង​នោះ​ទេ ហើយ​ឡាន​កែឆ្នៃ​បែបនេះ​ក្នុង​មួយ​គ្រឿងៗ​អាច​ផ្ទុក​បាន​មិនតិច​ជាង​១០​ម៉ែត្រគូប​នោះទេ​។​

​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​តំបន់​នោះ​ឈ្មោះ ទឹម ជា​មន្ត្រី​យោធារ​កសី​ុ​ឈើ​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។​
​ដោយ​ឈ្មោះ​នៅ​មាន​ឃ្លាំង​ឈើ​ដ៏​ធំ​នៅ​ចំនុច​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​ឃ្លាំង​ឈើ​ដ៏​ធំ​មួយ​នេះ​ជាឃ្លាំង​ឈើ​របស់​លោក ស៊ា​ម គឹម​ទឹម «​ហៅ​ទឹម​» ដែល​ជា​មន្ដ្រី​យោធា​វរៈ​សេនា​តូច​លេខ​២​ដែល​មាន​អំណាច​មហាសាល​ក្នុង​ទឹកដី​នៃ​ខេត្ត​ក្រចេះ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​ឈ្មួញ​ឈើ​ម្នាក់​នេះ​ឡើយ​។​

​រឿង​ដែល​ស្តែង​បំផុត​គឺ​លោក​ធំ​ម្នាក់​នៅ​ហ៊ាន​រហូត​បព្ជា​ា​កូនចៅ​របស់​ខ្លួន​យក​រថយន្ត​សាំ​យ៉ុង​កែឆ្នៃ​មក​លើក​ឈើ​ដាក់​ទាំង​ថ្ងៃ​ចែស​ដោយ​មិន​ញញើត​នរណា​និង​ដឹក​ឈើ​ទៅ​ចែកចាយ​បន្តរ​ដោយ​ផ្ទេរ​ពី​រថយន្ត​សាំ​យ៉ុង​ធុន​តូច​ទៅ​ដាក់​រថយន្ត​សាម​យ៉ុង​កែឆ្នៃ​ខ្នាត​យក្ស​ចេញពី​ក្នុង​ឃ្លាំង​ក្នុង​មួយ​យប់ៗ រថយន្ត​ដឹកឈើ​ចេញពី​៤០​ទៅ​៥០​គ្រឿង​ចេញពី​ចំនុច​ខាងលើ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​រំភើយ​។

​មកដល់​ពេល​នេះ​គេ​នៅ​មិនទាន់​ដឹងថា​តើ​ឃ្លាំង​ឈើ​ដ៏​ធំ​នេះ​មាន​ឬ​ក៏​គ្មាន​លិខិតស្នាម​អ្វី​នោះទេ ដោយសារតែ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ម្នាក់​ត្រូវបាន​លោក​ទឹម​អនុញាតិ​អោយ​ចូល​ឃ្លាំង​ឈើ​ខាងលើនេះ ដោយសារតែ​គាត់​ចេះ​រៀបចំ​កញ្ចប់​សែនព្រេន​អ្នក​ចុះមក​ត្រួតពិនិត្យ​ឆែកឆេរ​អស់​ទៅ​ហើយ​នោះ​រឿង​អី​ត្រូវ​ភ័យព្រួយ​នោះ​។​

​មតិ​សាធារណជន​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​លោក សាន ប៊ុន​ថា​ន មេបញ្ជាការ​ប៉េអឹម​ខេត្ត​ក្រចេះ ដែល​បាន​អួត​ក្ដែងៗ​ថា មិនអោយ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន​គឺជា​សំ​ដីប្រូ​អោយតែ​អរ លទ្ធផល​អវិជ្ជមាន​។​

​ចំណែក​លោក ទ្រី សុភក្ត្រ័ ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ក្រចេះ​មិន​ដែល​មាន​បទ​បញ្ជារ​ទៅ​មន្ត្រី​ក្រោម​ឱ​វ៉ា​ត​ទៅ​អោយ​មាន​ចំណាត់ការ​ទៅលើ​បទល្មើស​ព្រៃឈើ​ទាំងនេះ​ម្តង់​ណា​នោះ​ទេ ប្រហែល​ជា​លោក ទឹម យក​ដុល្លា​បាំង​មុខ​ជិត​អស់ហើយ​មើល​ទៅ​នោះ តែបើ​សែន​មិន​ត្រូវ​វិញ​ប្រហែល​ជា​បិទ​ជិតឈឹង​ដូច​កាល​ប៉ុន្មាន​ខែ​មុន​អីចឹង តែបើ​សែន​ត្រូវ​ហើយ​ទោះបីជា​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​ជាច្រើន​អង្គរ​ភាព​យ៉ាងណា​ក៍ដោយ​ក៍​អស់លោក​សម្ថ​កិច្ច​ជំនាញ​ទាំងនោះ​មិន​ខ្វល់​នោះដែរ សំខាន់​បាន​ប្រយោជន៍​ដាក់​ក្នុង​ហោប៉ៅ​។​

​ប្រជាពលរដ្ឋ​ដែរ​រស់នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​ក្រចេះ សូម​សំណូមពរ​ទៅដល់ ថ្នាក់ដឹកនាំ​ធំៗ​និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មេត្តា​ជួយ​ពិនិត្យមើល​នៅក្នុង​ខេត្ត​ក្រចេះ​មួយ​នេះ​ផង បើ​មិន​ដូច្នេះ​នោះទេ​ច្បាស់​ជា​រលាយ​ឆាប់ៗ​អស់​ក្នុងពេល​ដ៍​ខ្លី​នេះ​ជាក់​ជាមិនខាន​នោះឡើយ ហើយ​ពេល​កន្លងមក សម្តេច​តេជោ ហ៊ុន សែន លោក​បាន​ខិតខំ​ចេញ​បទបញ្ជារ​ជាច្រើន​លើក​មក​ហើយ​តែ​មន្ត្រី​ទាំងអស់​ហាក់បីដូច​ជា​ធ្វើ​មិនដឹង ឬ​ក៍​មន្ត្រី​ទាំងនេះ​ដឹង​ហើយ​តែ​ផ្គើន​និង​អនុសាសន៍​ដ៍​ថ្លៃថ្លា​របស់​សម្តេច ។​

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com