ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​ - ​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​! - លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌ - លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?! - បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​! - ​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ - ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

ឃាតកម្ម 20 ឆ្នាំ​កន្លង​ផុត​សមត្ថកិច្ច​តាម​ចាប់​យក​មក ដាក់ទោស​ដដែល​

ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​ឆ្នាំ​១៩៩៩ លើ​យុវជន​ម្នាក់​មាន​អាស័យ​ដ្ធា​ន​រសើនៅ​ឯ​ខេត្ត​កំពង់ចាម ត្រូវបាន​សមត្ថកិច្ច​ខេត្ត​រតនគិរី ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ចាម​ពី​បទ​មនុស្សឃាដ ហើយ​បព្ជា​ូ​ន​ជនល្មើ​សពី​ខេត្ត​រតនគីរី​មក​ខេត្ត​កំពង់ចាម​ចាត់ការ​តាម​នីតិវិធី​វិញ​។​

​នា​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ ២០១៩ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​រតនគិរី បាន​ប្រគល់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ុយ វី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ រត់​ម៉ូតូឌុប និង​ជាង​ធ្វើ​ផ្ទះ ប្រគល់​ជូន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ចាម​ដើម្បី​ប​ព្ជូ​ា​ន​ទៅ​តុលាការខេត្ត​កំពង់ចាម​ចាត់ការ​ទៅតាម​ច្បាប់​។​

​លោក​ឧត្ដមសេនីយ៍ត្រី ផែន ឌី​ណា ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បានឲ្យដឹង​ថា​ជនសង្ស័​យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ផ្នែក​អនុវត្ត​ដីកា បាន​ចុះ​សហការណ៍​ជាមួយ​កម្លាំង​អធិការនគរ​បាល​ក្រុង​បាន​លុង ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​មុខ​ទ្រី​ថប ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៩៩ ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០០០ ចេញ​ដោយ​លោក ស៊ឹម គុជ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​កំពង់ចាម​។​

​លោក ឈ ឡង់ឌី នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រដ្ឋា​ន នគរបាល​ខេត្ត​កំពង់ចាម​បានអោយដឹងថា​:​ជនសង្ស័យ​មាន​ឈ្មោះ ស៊ុយ វី បាន​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ស៊ី នី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​កំពង់​រាប​លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៩៩ ដោយ​ជន រងគ្រោះ​ខឹង នឹង​ជនសង្ស័យ​បៀតបៀន​កេរ្តិ៍ខ្មាស់​លើ​ប្អូនស្រី​របស់​ខ្លួន​ហើយ​បង្ក​ជា​គុំគួន​ជនសង្ស័យ ហើយ​ត​មក​ក៏​សម្លាប់​ជន​ង​គ្រោះ ដោយ​មាន​គំរោង​គិតទុក​ជាមុន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ចាម​ក៏​បាន​នាំខ្លួន​ជនសង្ស័យ​ទៅកាន់​ខេត្ត​កំពង់ចាម​វិញ បន្ទាប់​ពី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​រតនគិរី​បាន​ធ្វើ​ការប្រគល់​ជូន​ត្រឹមត្រូវ​ហើយ​នោះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com