ភ្នំពេញ ៖ ចោរជើងខ្ចី២ក្បាលព្យាយាមកាច់-ក ម៉ូតូប្រជាពលរដ្ឋ តែមិនសំរេចជួបគ្រោះស៊យគេឃើញទាន់ខំរត់គេច តែគេចមិនផុតពីដៃសមត្ថកិច្ចខណ្ឌដង្កោ។
កិច្ចប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោធ្វើការដេញស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់បានភ្លាមៗយកទៅចាត់ការតាមផ្លូវច្បាប់ ។
ហេតុការនេះកើតឡើងនៅវេលាល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចបូរីចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕