ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​! - អ្នកនាង​ឌុ​ច​សោភា​ធ្លាក់​ចម្រស់​តែ​ជីវភាព​មិន​ដុនដាប​ទេ​! - អ្នកកាសែត ២ នាក់​ចូល​អន្ទាក់​មេ​បរិស្ថាន​ត្រូវ​នគរបាល​កំពង់ធំ​វ៉ៃខ្នោះ​តុលាការ​ចេញ​ដិកា​ដាក់គុក​រួច​ខ្លួន​អ្នក​សូក​!! - ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​គម្រប់​ព្រះ​ជន្មាយុ​៨៣ យាង​ចូល​៨៤​ព្រះវស្សា​ - មុខសញ្ញា​ជួញដូរ​ថ្នាំញៀន តាម​រថយន្ត​ធុន​ធំ​ត្រូវបាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​បង្ក្រាប​ - កម្លាំងចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ដ៍​ធំ​មួយ​កន្លែង​ចំ​កណ្ដាល​ក្រុង​ក្រចេះ​ - ​អភិបាលខេត្ត ចុះ​ពិនិត្យ​មើល​ការរៀបចំ​បន្ទប់រៀន​ប​ណ្តោះ អាសន្ន​នៅ​ឃុំ​ឆ្នុកទ្រូ ក្រោយ​ពី​អគារសិក្សា​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង​ - ​ថៅកែ​ដី​ល្វែង​ត្រៀម​ប្តឹង​ថៅកែ​កា​រ៉ាស់រថ​យន្ត​៩៩៩​ក្រុង​ប៉ោយប៉ែ​ត​ករណី​ស​សេរ​សារ​គំរាម​! - ​លោក ស៊ុំ សុជាតិ ស្នងការ រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា​កាប់​រុករាន​ទន្ទ្រាន​ឈូសឆាយ​និង​យក ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​

​បញ្ឈរជើង​នគរបាល​ចរាចរ​ចរ​ចំណាស់​ម្នាក់​ពី​បទ​ផាកពិន័យ​អត់​ចេញ​បង្កាន់ដៃ​!

​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍​សថេតស្នង​ការ​នគរបាល​រាជធា​នី​ភ្នំពេញ​បាន​ចេញ​លិខិត​មួយ​បញ្ឈរជើង​នគរបាល​ខណ្ឌ​មានជ័យ​ម្នាក់​ក្រោយ​ពី​បែកធ្លាយ​រឿង​ផាកពិន័យ​អ្នកប្រព្រឹត្ត​បទល្មើស​ចរាចរ​ដោយ​មិន​ចេញ​វិក័យ​ប​ត្រ័​។

​នគរបាល​ចំណាស់​ផ្នែក​ចរាចរ​ដែល​រង​ទណ្ឌកម្ម​ពី​ស្នងការ​នេះ​មាន​ឈ្មោះ​លោក​អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន មាន​ឋានៈ​នាយរង​ផ្នែក​ការពារ និង​អន្តរាគមន៍ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃ​ស្នងការដ្ឋាន​ន​របាល​រាជធានី​ភ្នំពេញ ។​

​លោក អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន ក៏​ត្រូវ​ប្រឈម​ក្នុង​ការដាក់វិន័យ កងកម្លាំង​ទៀតផង​តែ​មិនដឹងថា​ត្រូវ​បញ្ជូន​ទៅ​តុលារ​ការ​ដែរ​ឬ​អត់​នោះ​ទេ​ព្រោះ​បើ​តាម​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​គឺ​ចាប់ពី​៥​ដុល្លារ​ត្រូវ​ជាប់គុក​។​

​សូមបញ្ជាក់​ថា ករណី​ផាកពិន័យ​មិន​ត្រឹមត្រូវ​របៀប​ករណិយ៍​លោក​អនុសេនីយ៍ឯក ស៊ីម ប៊ុន​ធឿន​នេះ បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ ដែល​ទទួលរង​ការរិះគន់ ជា​ខ្លាំង​ពី​មហាជន​ផង​ដែរ​។​

​មហាជន​ដែល​ឃើញ​រឿងនេះ​បានចាត់ទុក​ចំណាត់ការ​របស់​លោក​ឧត្តមសេនីយ៍​សថេតថា​ជា​ការ​អាករមាន់​បន្លាច​ស្វា​តាម​អភិក្រម​ទី​៥​របស់​នាយក​រដ្ឋមន្ត្រី​!៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com