ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ពលរដ្ឋ​១០​គ្រួសារ​សូម តុលាការ ខេត្តសៀមរាប ជួយ​ផ្ដល់​យុត្តិធម៏​ផង​រឿងសុខៗ​គេ​មក​ប្តឹង​ថា​គាត់​រំលោភ​យក​ដី​ដែល​គាត់​រុករាន​១០​ឆ្នាំ​ហើយ​!

​ឧត្តរមានជ័យ ៖ មាន​ផ្លូវ​ល្អ​ដី​ឡើងថ្លៃ​អាជ្ញាធរ​ត្រុវ​ជាមួយ​ឈ្មួញ ប្ដឹង​ម្ចាស់​ដី​ដើម !​។ ទី​១ លោក​ជា​ចេក​។ ២ ឈ្មោះ​លឿម ឡេង ។​៣ វុន ជីវ៉ា​។ ៤​ម៉ី សិទ្ធី​។ ៥​ធាន់ ប៉ាង​។ ៦​ជឹម វ៉ន ។​៧ ស្រុន សុន ។​៨​សឹម សារ៉ន ។​៩​យ៉ាវ ឩ​ត្ដ​មនិង ១០ ម៉ៅ សើរ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឩត្ដរមានជ័​យ​កំពុងតែ​ស្វែងរក​យុត្តិធម៍​ដោយ​សារ​ខ្លួន​ជា​ម្ចាស់​ដី​ជាង​១០​ឆ្នាំ​ត្រូវបាន​គេ​ប្តឹង​ថារ​ម​លោភ​ដី​គេ​?​។

​នៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ប្រជាពលរដ្ឋ​ទាំង​១០​នាក់​បានឲ្យដឹងថា​៖ នៅ​អំឡុង​ឆ្នាំ​២០០៦ មក​២០០៧ ពួកគាត់​នាំគ្នា​មក​កាប់​រាន​ព្រៃ​នៅ​ចំណុច ភូមិ​ស្រែ​កណ្ដាល ដោយ​មាន​ឈ្មោះ​ប៉ក់​អតីតៈ​មេភូមិ​ទទួលស្គាល់ តែ​លោក​ប៉ក់​ត្រូវបាន​ស្លាប់ ឆ្នាំ​២០១០ ។​ពួកគាត់​បាន​បង្ក​រ​បង្កើន​ផល​ជា​រៀងរហូត មក​ដល់​ដើមឆ្នាំ​២០១៧ ស្រាប់តែ​លេច​ឈ្មោះ​អាំង​សូ​នី​ភេទ​ស្រី បាន​មក​រករឿង​ចោទ​ថា​ដី​របស់​ពួកគេ​នៅ​ចំណុច​នេះ​ដែរ​?​។​

​ពេល​នោះ​ភាគី​ទាំងពី​បាន​មក​ប្រជុំ​គ្នា​ដោះស្រាយ​ចំពោះមុខ មេ​ភូមិ​ស្រែ​កណ្ដាល​ឈ្មោះ​ស្វាយ​នាម ដែល​មាន​ឈ្មោះ​ជឺម អុន ណោ​អូ អ្នកស្រី​អាំង​សូ​នី ។ ការព្រមព្រាង​គ្នា ពួកលោក​ជា​ចេក បាន​សុខចិត្ត​កាត់​ដី​របស់​ពួកគាត់​ចំនូ​ន​ក្បាល​១៥០​ម៉ែត្រ បណ្ដោយ​៥៨០​ម៉ែត្រ ឲ្យទៅ​ឈ្មោះ​អាំង​សូនី ៗ​ក៏​ព្រម​ទទួលយក​។​

​តាំងពី​នោះ​មក​មិន​មាន​បញ្ហា​អ្វី​នោះទេ ស្រាប់តែ ថ្ងែទី​១៦​ខែ​មករា ឆ្នាំ​២០១៩ តុលាការ​បាន​កោះហៅ​លោក​ជេចេក អាយុ​៥០​ឆ្នាំ​ឲ្យមក​ឆ្លើយបំភ្លឺ កណី​យ៏ថាមាន ពួក​អ្នកស្រី​អាំង​សូ​នី​ប្ដឹង ចោទ​ឈ្មោះ​ជា​ចេក​ប្រើ​អំពើហឹង្សា និង​រំលោភ​កម្មសិទ្ធិឯកជន​ប្រព្រឹត្ត​ទៅ​ខែកញ្ញា ២០១៨​។ នៅ​ថ្ងៃ​ពុធ​ទី​១៩​ខែមិថុនា​២០១៨ ម្ចាស់​ដី​ទាំង​១០​អ្នក​មាន​ឈ្មោះ​ខាងលើ សាក្សី​ជាច្រើន​អ្នក និង​ម្ចាស់​ដី​ព្រុំ​ប្រទុល​ទាំងអស់​មក​ជួប​អ្នក​សារព័ត៏មាន និង​ធ្វើ​បទសម្ភាសន៍​។ ពួក​គាត់​ឆ្លើយ​ដូចៗ​គ្នា​ថា​ដី​ចំនួន​៤០​ហិកតា​ពិតជា​ដី​មាន​ឈ្មោះ​ខាងលើ​ពិតប្រាកដ​មែន ។​

​លោក​ជា​ចេក​បន្ត​ថា​ដី​ចំណុច​នេះ គឺជា​ដី​ព្រះរាជក្រិត្យ គូ​លេន​ភ្នំ​ទេព​។ ពួកគាត់​ទៅ​ស្នើសុំ​លិខិត​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ដែរ​តែ​អាជ្ញាធ​មិន​ចេញ​ឲ្យ​ទេ​។ ហេតុអ្វី​បាន​ជា​បក្ខពួក អ្នកស្រី​អាំង​សូ​នី​ឃុបឃិត​ជា​មេភូមិ ធ្វើ​ពាក្យ​ស្នើរ​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លើ​ដី​ពួកគាត់​បាន​ហើយ ថែម​ទាំង​ប្ដឹង​គាត់​ទៅ​តុលាការ​ដោយ​បំពាន​ទៀត​?​។ ដូច​ការរាបរាប់​ខាងលើ​ប្រជាពលរដ្ឋ​បាន​សូម​លោក​តុលាការខេត្ត​ខេត្តសៀមរាប មេត្តា​ពិចារណា​និង​ផ្ដល់​យុត្តិធម៏​ជួន​ពួក​គាត់​ដោយ​ក្ដី​អនុគ្រោះ​ផង​។​

​ករណីយ៍​នេះ​លោកស្រី​ណា​រ៉េន​ប្រធាន​អង្គការ​អាដហុក​ប្រចាំ​ខេត្តឩត្ដរមានជ័​យ​អោយដឹង​តាម​ទូរស័ព្ទ​ថា ៖ អន្តរក្រសួង​បាន​ចេញ​សេចក្ដីប្រកាស​ឆ្នាំ​២០១៦​ហាម​ដាច់ខាត​មិន​ឲ្យ​អាជ្ញាធ​ភូមិ​ឃុំ​ចេញ​លិខិត​ប្រើប្រាស់​ដីធ្លី​ឲ្យ​ពលរដ្ឋ​ទេ ហើយ​តុលាការ​ក៏​មិន​ត្រូវ​ចាត់ការ​លើ​រឿង​នេះ​ដែរ ។ បើ​ដូច​លោកស្រី​ណា​រ៉េ​ន​មានប្រសាសន៍ចឹង​មែន មេភូមិ​មេឃុំ​មាន​កំហុស​៖ ទី​១​បំពាន​លើ​ព្រះរាជក្រិត្យ ទី​២​បំពាន​លើ​អន្តរក្រសួង ។ អំពើ​លោភៈ​អ្វីៗ​ក៏​ហ៊ាន​ធ្វើ​ដែរ​ឲ្យតែបាន​ប្រាក់មែន​

​ព្រឺ​ក​ថ្ងៃទី​២០​ខែមិថុនា លោក​ជា​ចេក​បាន​ជួប​អ្នកស្រី​ស្វាយ​នាម​មេភូមិ​ស្រែ​កណ្ដាល អ្នកស្រី​ស្វាយ​នាម​ទទួលស្គាល់ថា​ពិតជា​បាន​ដោះស្រាយ​លោក​ជា​ចេក​ប្រគល់​ដឺ ចំនួន​ក្បាល​១៥០ គុណ​និង​៥៨០​ទៅ​ឲ្យ​អ្នកស្រី​អាំង​សូ​នី ហើយ​អ្នកស្រី​សូ​នី​ក៏​ព្រម​ទទួលយក​ដែរ ។​លោក​ចេក សួរ​ថា​ហេតុអ្វី​បានជា​ចេញ​លិខិត​ឲ្យឈ្មោះ​អាំង​សូនី លើ​ដី​ខ្ញុំ អ្នកស្រី​ឆ្លើយថា ពួកគាត់​ជា​ម្ចាស់​ដី​នៅ​ចំណុច​នោះ ខ្ញុំ​ស្វាយ​នាម​ចេញ​លិខិត​កាន់កាប់​ដីធ្លី​ឲ្យ​ពួកគាត់ យល់​ថា​មិន​ខុស​ទេ ។
​ពេលនេះ​មិន​ទាន់​សុំ​ការបកស្រាយ​យ៉ាង​ណា​ពី​អ្នកស្រី​អាំង​សូ​នី​បានទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com