មានការភ្ញាក់ផ្អើលមួយពីប្រជាពលរដ្ឋថាឃើញមានសាកសពអណ្តែតទឹក មកទើនៅចំណុចព្រែកជើងគ្រក់ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩វេលាម៉ោង ៩-០០ នាទីព្រឹក។
ក្រោយទទួលបានពត៌មាននេះភ្លាមកម្លាំងនគបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ក៏បានចុះសហការជាមួយក្រុមគ្រូពេទ្យជំនាញ ចុះពិនិត្យសាកសពធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហ៊ីម ជីន {ហៅតាបុក} ភេទប្រុស អាយុ ៧២ ឆ្នាំ មុខរបរជាអ្នក នេសាទ រស់នៅតែម្នាក់ឯងក្នុងខ្ទម មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រភពពីប្រជាពលរដ្ធដែលរស់នៅក្បែរគាត់ បានឲ្យបានដឹងថា:កាលពីថ្ងៃសៅរ៍ គាត់បានទៅនេសាទ តែពុំឃើញគាត់ត្រឡប់មកវិញទេ។
ក្រោតការធ្វើកោសល្យវិច័យរួចសមត្ថកិច្ច និងក្រុមគ្រូពេទ្យខេត្តកោះកុង បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ហើយធ្លាក់ទឹកលង់ស្លាប់ ។
បច្ចុប្បន្ន សពរងគ្រោះ បានប្រគល់ទៅអោយកូនចៅយកទៅធ្វើបុណ្យតាមប្រពៃណី ៕