ខណះនេះដីព្រៃសហគមន៍ភ្នំសេះត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ដោយសារក្រុមអគតិមួយចំនួនដែលបានឃុបឃិតគ្នាជាប្រព័ន្ធ។
ព្រៃឈើជជម្រកសត្វព្រៃដ៏កម្រនិងជាព្រៃរដ្ឋហាមឃាត់កំពុងរងនូវការកាប់បំផ្លាញ ជាក់ស្តែងដូចជាព្រៃឈើនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះជាដើម។
ប្រជាពលរដ្ឋនៅភូមិអូរព្រះទាំងមូល បានសំណូមពរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះមេត្តាជួយមើលមន្ក្រីក្រោមឱវាទរបស់ឯកឧត្តមផង ឬក៏ប្រធានសហគមន៍ភ្នំសេះសូមជួយទប់ស្កាត់និងបង្ក្រាបរាល់ការកាប់បំផ្លិចបំផ្លាញព្រៃឈើដែនជម្រកសត្វព្រៃដ៏កម្រមួយនេះផងទាន ។