ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​ទ្រង់​នរោត្តម​ចក្រាវុធ​បញ្ចេញស្នាដៃ​ដេញ​មន្ត្រី​ចេញពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​៤​នាក់​ថែមទៀត​! - ​កម្ពុជា​កាន់ទុក្ខ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​ទូទាំង​ប្រទេស​ - តេជោ​សែន​៖​លុយ​បាន​ពី​ប្រេងកាត​នឹង​យក​ទៅ​ប្រើ​សម្រាប់​តែ​ការកសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​តែប៉ុណ្ណោះ​! - ​និង​ឯកឧត្តម​អេង ជា​សាន្ត​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល​ស្ដីអំពី​ករណីរ​បទល្មើស​នេសាទ​កំពុង​ចាប់ផ្តើម​កើតមាន​យ៉ាង​អានាធិបតេយ្យ​ក្នុង​បឹង​ទន្លេសាប​ហើយ​! - ​កាស៊ីណូ​ឃ្វីន​ច្រក​ដូង​បើក​ឲ្យ​ពលរដ្ធ​ខ្មែរ​ចូល​លេង សមត្តកិច្ច​បានតុង​ប៉ុន្មាន​ដែរ​? - សម្តេច​តេជោ​៖​រឿង​អ្នក​ចាញ់បោក​ប្រកាស​លែង​នៅ​ខេត្ត​កំពត​តែ​ប្រកាសថា​អាច​ប្រមូល​វិញ​នៅ​ខេត្ត​ព្រះសីហនុ​! - ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​

​តើ​លោ​កឈួរ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ពិតជា​បាន​បញ្ជា​លោក ចេត អឿន​អោយ​ដេញ​អ្នកកាសែត​៣​នាក់​ចេញពី​កម្មវិធី​ប្រជុំ​របស់​គណ​:​កម្ម​ការ​សុ​វត្តិភាព រាចរណ៍​ផ្លូវ​គោគខេត្ត​?

(​កំពង់ឆ្នាំង​) ៖ អ្នកកាសែត​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ចំនួន​៣​នាក់​គឺ​លោក​ហង្ស វាសនា ភ្នាក់ងារ​ទូរទស្សន៍​បាយ​យ័ន លោក​ឈៀង ថា​រឹទ្ធ​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​និង លោក​សាយ​សន្យា ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៣​និង​កាសែត​នគរធំ​ត្រូវបាន​លោក ចេត អឿ​ន​ដែល​មាន​មុខងារ​មិន​ពិតប្រាកដ​ម្ដង​មន្ត្រី​យោធា ម្ដង​មន្ត្រី​មន្ទីរ​វ​ប្បធ​ម៏ ម្ដង​មន្ត្រី​សាលាខេត្ត​ដេញ​ចេញ​ពី​កម្មវិធី​ប្រជុំ​បូក​សារុប​លទ្ធផល​ការងារ​៦​ខែ​ដើម​ឆ្នាំ​របស់​គណ​:​កម្ម​ការ​សុ​វត្ថ​ភាព​ចរាចរណ៍​ផ្លូវគោគ​ខេត្ត ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីតាំង​សាលា​នយោបាយ​បក្ស​ខេត្ត​កំពង់ឆ្នាំង​។

​លោក​ចេត អឿន​អះអាងថា​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​គឺ​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​បញ្ជា​អោយ​រូបលោក​(​ចេត អឿន​)​ដើរ​ដេញ​អ្នកការ​សែត​ផ្សេង​ចេញ​គឺ​មិន​អនុញ្ញាត​អោយ​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​កម្មវិធី​ប្រជុំ​នេះ​ក្រៅពី​រូប​លោក​ឡើយ​គឺ​អនុញ្ញាត​អោយ​តែ​រូប​លោក​ចេត អឿន​មួយ​នាក់​គត់ បើ​អ្នកការ​សែត​ណា​ម្នាក់​មិន​ព្រម​ចេញពី​កិច្ចប្រជុំ​គេ​នឹង​ហៅ​ប៉ូ​លី​អោយ​ចាប់​។​

​តើ​លោ​កឈួរ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ពិតជា​បាន​បញ្ជា​អោយ​លោក​ចេត អឿន​ដេញ​អ្នកកាសែត​ចេញពី​កម្ម​វី​ធី​ប្រជុំ​របស់​គណ​:​កម្ម​កា​សុ​វត្ថ​ភាព​ចរាចរណ៍​ផ្លូវគោគ​ខេត្ត​ដូចដែល​លោក​ចេត អឿន​បាន​ធ្វើ​មែន​ឬ​ទេ​? បើ​ពិត​ដូច​ច្នេះ​មែន តើ​លោក​បាន​យល់​អំពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ដែរ​ឬ​? ឬ​មួយ​លោក​ចេត អឿន​ចេះតែ​យក​លេស​យក​បញ្ជា​ចៅហ្វាយខេត្ត​មក​គម្រាម​អ្នកកាសែត ដើម្បី​ទាញយក​ផលចំណេញ​ផ្ទាល់ខ្លួន​?​។​

​កន្លងមក​លោក​ចេត អឿន​តែងតែ​ក្អេងក្អាង​អាងយ៉ាង​កាត់​មុខ​គេ​ឯង​តាំងខ្លួន​ជា​អ្នកកាសែត​របស់​ចៅហ្វាយខេត្ត រត់​ក្លាក់ៗ​តាម​លោក​ចៅហ្វាយខេត្ត​តាំងពី​ជំនាន់​ខ្មោច​លោក ទូច​ម៉ា​រី​ម​នៅ​ជា​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ម្លេះ និង​ធ្លាប់​ទៅ​បើ​កលុយ​ពី​ប្រាក់ខែ​ពី​អង្គភាព​យោធា​តំបន់​ប្រត្តិ​ការ​សឹក​រង​កំពង់ឆ្នាំ​ង​នៅ​បន្ទាយ​ទាហាន​ចាន់ សារិជា​រៀងរាល់​ខែ​ទៀត​ផង ។

​ក្រោយមក​បន្ទាប់ពី​លោ​កឈួរ ច័ន្ទ​ឌឿ​ន​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង​មក​ឮថា​គេ​ផ្ដាច់​ឈ្មោះ​ពី​មន្ត្រី​យោធា​ហើយ ក្រោយមក​ឮថា​ឈ្មោះ​លោក​ចេត អឿន​មក​នៅ​មន្ទីរ​វ​ប្បធ​ម៏ ប៉ុន្តែ​ត្រូវបាន​លោក​សុខ ធួ​ក​ប្រធាន​មន្ទីរ​វ​ប្បធ​ម៏​ខេត្ត​បដិសេធន៍​ថា​មិន​មាន​ឈ្នោះ​ចេត អឿន​នៅ​មន្ទីរ​វ​ប្បធ​ម៏​ឡើយ តើ​លោក​ចេត អឿន​មាន​ក្របខ័ណ្ឌ​ការងារ​រដ្ឋ​នៅ​ម​ន្ទ្ទី​រ ណា​ពិតប្រាកដ សូម​លោក​ប្រធាន​មន្ទីរ​មុខងារសាធារណ​:​មេត្តា​ជួយ​ប្រាប់​មហាជន​អោយបាន​ដឹង​ផង​។​

​ពាក់ព័ន្ធ​និង​ព័ត៌មាន​ខាងលើ​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ប្រាប់​អ្នកយក​ព័ត៌មានថា​លោក​មិន​បាន​បញ្ជា​ប្រាប់​លោក​ចេត អឿន​អោយធ្វើ​បែប​នឹង​ទេ ហើយ​នៅ​ព្រឹក​មិញ​នេះ​នៅ​ពេល​លោក​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រជុំ​នោះ​លោក​ក៏​មិនបាន​ជួប​ជាមួយ​លោក ចេត អឿន​នេះដែរ​។​ដូចនេះ​សូម​អ្នកសារព័ត៌មាន​មេត្តា​កុំ​មាន​ការយល់ច្រឡុំ​ដូចដែល​លោក​ចេតអឿន​បាន​និយាយ​នោះ​។​លោ​កឈួរ ច័ន្ទឌឿនបា​ន​បន្ត​ថា​លោកចេត ធឿន​មិនមែនជា​អ្នកការ​សែត​នៅ​អង្គភាព​ណា​នោះ​ទេ លោក​ចេត អឿន​គ្រាន់តែ​ជា​មន្ត្រី​សាលា​ខេ​ត​ធម្មត្តា​ប៉ុណ្ណោះ​។​

​ឯ​ក្រុម​លេខាធិការដ្ឋាន​និយាយថា​៖​ក្នុងនាម​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​និង​អ្នករៀបចំក​ម្ម​វី​ធី​ប្រជុំ ខ្ញុំ​មិន​បាន​ទទួលបញ្ជា​ឬ​ការណែនាំ​ណា ពី​ឯកឧត្តម​អភិបាលខេត្តឲ្យ​អ្នកកាសែត​ចេញ​ក្រៅ​សាល​ប្រជុំ​នោះ​ទេ !

​ក្នុង​កិច្ចប្រជុំ​កន្ល​មក ឯកឧត្តម​អភិបាល​ខត្ត​លោក​មាន​មតិ​ថាៈ​សំណូមព​រអ្នក​កាសែត​ឬ​អ្នក​យក​ពត៌មាន​សូម​កុំ live ផ្ទាល់​ក្នុង​កិច្ចប្រជុំ ! ​នេះ ប្រហែលជា​មាន​ការភាន់ច្រឡំ​របស់​មន្ត្រី​សាលាខេត្ត​រូបនោះ ។ ហេតុនេះ​សូមអ្នក​សារពត៌មាន​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​ប្រជុំ​ដ៏​មាន​សារៈសំខាន់​នាព្រឹក​មិញ​នេះ មេត្តា​យោគយល់​ដោយ​ឈ​រលើស្មារតី​សាមគ្គី​ភាព ឯកភាព សេចក្តី​ថ្លែ​​ថ្នូរ ទាំងអស់គ្នា ។​សូម​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ស្មោះ​អំពី​យើងខ្ញុំ ។​
​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៩​ក្រុម​លេខាធិការដ្ឋាន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com