ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​និង​ឯកឧត្តម​អេង ជា​សាន្ត​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល​ស្ដីអំពី​ករណីរ​បទល្មើស​នេសាទ​កំពុង​ចាប់ផ្តើម​កើតមាន​យ៉ាង​អានាធិបតេយ្យ​ក្នុង​បឹង​ទន្លេសាប​ហើយ​! - ​កាស៊ីណូ​ឃ្វីន​ច្រក​ដូង​បើក​ឲ្យ​ពលរដ្ធ​ខ្មែរ​ចូល​លេង សមត្តកិច្ច​បានតុង​ប៉ុន្មាន​ដែរ​? - សម្តេច​តេជោ​៖​រឿង​អ្នក​ចាញ់បោក​ប្រកាស​លែង​នៅ​ខេត្ត​កំពត​តែ​ប្រកាសថា​អាច​ប្រមូល​វិញ​នៅ​ខេត្ត​ព្រះសីហនុ​! - ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!?

​រថយន្ត​បើកបរ​ល្បឿន​លឿន​ហួសកំណត់​ក្រឡាប់​ខ្លួនឯង​ស្លាប់​ម្នាក់​របួស​ម្នាក់​

បាត់ដំបង ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​នី​សាន់​បើកបរ​ក្នុង​ល្បឿន​ហួសកំណត់​បាន​ក្រឡាប់​ខ្លួន​ឯង​នៅ​ចំណុច​មុខ​រោងចក្រ​ចិន ភូមិ​តា​គ្រ​ក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង បណ្តាលឲ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​រងរ​បួស​ម្នាក់​។​

​សមត្ថកិច្ច​មូលដ្ឋាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅវេលា​ម៉ោង​០០:១៥​នាទី​ថ្ងៃ​ទី​៧​ខែកក្កដា​ឆ្នាំ​២០១៩ ស្ថិត នៅ​មុខ​រោងចក្រ​ចិន​ភូមិ​តា​គ្រក់​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល​ខេត្ត​បាត់ដំបង​។​

​មាន​ករណី​គ្រោះថ្នាក់​ច​រារណ៍​មួយ​នេះ​បង្កឡើង​ដោយ អ្នកបើកប​រថយន្ត​ម៉ាក​នី​សាន់​ពណ៌​ទឹកប្រាក់​ពសក់​ស្លាក​លេខ​2F-2489 បើក​បោះ​បោះពួយ​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ សម​ផ្លូវ​កោង​និង​ជាន់​ហ្វ្រាំង​មិន​ស៊ី​ទើប បណ្តា​យ​ឲ្យ​ក្រឡាប់​ធ្លាក់​ប្រឡាយ រថយន្ត​ក្រឡាប់​បី បួន​ត្រឡប់​បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​និង​អ្នករួមដំណើរ​រងរបួស​ជា​ទំងន់​នៅនឹងកន្លែង​។

​ប្រភព​ពី​សម្ថ​កិច្ច​នគរបាល​បា​បញ្ជាក់​ថា​:​ជនរងគ្រោះ​រង​ទាំង​២​នាក់​មាន​:១,​ឈ្មោះ ភ័​ណ្ឌ ផល​ភេទ​ប្រុស​អាយុ​៣៧ ឆ្នាំ​រស់នៅ​ភូមិ​ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ក្រោយ​កើតហេតុ​សមត្ថ​កិច្វ​បាន​ជួយ​ដឹក​អ្នក​រងរបួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន រី​ឯ​អ្នកស្លាប់​បាន​ដឹក​យក​ប្រគល់ឲ្យ​ក្រុមគ្រួសា​រដល់​លំនៅ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​សមត្ថកិច្ច​បាន​អូស​យក​មក​រក្សាទុក​នៅ​អ​ធី​ការដ្ឋាន​នគរបាល​ស្រុក​ជា​បណ្តោះអាសន្ន​រងចាំ​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅជួស​ជុ​ល​ប្រើប្រាស់​វិញ ៕

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com