ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ចេញ​បញ្ញត្តិ​ហាម​មិន​ឲ្យ​បណ្តាញ​លូ​ឯកជន​គ្មាន​ច្បាប់​ត​ភ្ជាប់​បណ្តាញ​លូ​រដ្ឋ​ - ​ចាប់​បាន​ចោរលួច​លុយ​២​លាន​ដុល្លារ​ជា​មន្ត្រី​យោធា​បញ្ជាការដ្ឋាន​អង្គរក្ស័​!? - ​ពលរដ្ឋ​តវ៉ា​រឿង​ក្រុមហ៊ុន យិ​ជៀ ដាក់​កុងត្រូល​បិទផ្លូវ រួច​រុះរើ​បា​រ៉ា​ស​កុងត្រូល មិន​អោយ​ដើរ​ឆ្លងកាត់​មិន​ដោះស្រាយ​បែ​ជា​ចាប់ខ្លួន​មនុស្ស​៧​នាក់ ចាប់​ទាំង​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ម្នាក់ទៀត​!​ហេតុ​អី​? - ​រឿង​ព្រះរាជអាជ្ញារង​លួច​ដេក​ជាមួយ​ស្រី​ប្រពន្ធ​តាម​ទាន់​អា​ឡូ​វ​បង្ហាញ​មុខ​ស្រី​ស្នេហ៍​ទៀត​! - រឿង​បង្ក្រាប​ព្រៃឈើ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​ប្រ​កាសដាក់​ជីវិត​!? - ខេត្តព្រះវិហារ​មាន​អ្វី​ខ្លាំង​នឹង​គេ​ថ្ងៃនេះ​ម៉ោង​នេះ​ - ​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ថៅកែ​ជួញ​ដីឡូត៍​ត្រូវបាន​ឃាត់​ខ្លួន​ព្រោះ​ចេញ​មូលប្ប​ទានបត្រ័​មានតម្លៃ​ជាំង​២០០​លាន​ដុល្លារ​តែ​អត់​សាច់ប្រាក់​ - ​ទូក​អូស​លៀស​ក្នុង រដូវ​បិទ​នេសាទ​គឺ​មានឈ្មោះ​ចែ​វណ្ណ​នី​និង​ឈ្មោះ​តា​ម៉ុង​នៅ​ស្រុក​ក្រគរ​ជា​អ្នកដើរ​យក​លុយ​ញ៉ុក​មាត់​មន្ត្រី​?! - ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ចិន​បិទផ្លូវ​កំពុង​ស្វែងរក​ការដោះលែង​គ្នីគ្នា​វិញ​ - ​ចៅហ្វាយខេត្ត​មាន​ស្រី​ត្រូវ​អស់តំណែង​លោកសង្ឃ​មាន​ស្រី​ក្មេង​ត្រូវ​គេ​ទុកអោយ​រាស្ត្រ​គោរពបូជា​?​ចម្លែក​មែន ខេត្ត​បន្ទាយមានជ័យ ?

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ត្រៀម​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជូន​ដល់​មន្ត្រីរាជការ​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​

ក្នុងឱកាស​អញ្ជើញ​មក​បំពេញ​បេសកម្ម​ក្នុង​ទឹកដី​ខេត្ត​រតន​:​គី​រី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​លោកជំទាវ​អមដ​ណើ​រ​ដោយ​ឯកឧត្តម​រដ្ឋ​យក​លេខាធិការ អនុរដ្ឋលេខាធិការ​និង​ម​ន្រី្ត​អ្នកមុខអ្នកការ​ជាច្រើន​រូប​ទៀត​បាន​ជួប​សំណេះសំណាល​ជាមួយ​ម​ន្រី្ត​ថ្នាក់ដឹកនាំ និង​មន្រី្តរាជការ​ព្រមទាំង​ពិនិត្យ​មើល​ពី​ដំណើរការ​ផ្សាយ​វិទ្យុ​និង​ស្ទូតឌី​យូ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​របស់​មន្រី្តរាជការ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​អនុុវត្តកា​រងារ​ស្នូល បើទោះបី​ជំនាញ​បច្ចេកទេស​របស់​មន្ត្រី​នៅមានកំរិត នៅឡើយ​ក៏ដោយ ក៏​កិច្ចដំណើរកា​រលើ វិស័យ​ព័ត៌មាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​អាច​ទទួលយកបាន​។

​ឯកឧត្តម​បាន​សន្យាថា​នឹង​ចាត់​បញ្ជូន​មន្រី្តជំនាញ​ពី​ក្រសួង​អោយមក​បង្ហាត់បង្រៀនម​ន្រី្ត​រា​េ​ជ​ការ​មន្ទីរ​ព័ត៌មាន​ខេត្ត​រតន គិរី​លើ​ការងារ​បច្ចេកទេស ថត កាត់ត ការសរសេរ​អត្ថបទ ព្រមទាំង ការងារ​ស្ទូតឌី​យូ ដើម្បី​អោយ​វិស័យ​ព័ត៌មាន​ក្នុង​ខេត្ត​មួយ​នេះ​មាន​ការរីកចម្រើន​ធំធាត់​ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com