ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ចាំ​មើល​ថា​តើ​លោក លឹម ភ័ណ្ឌ​ម្ចាស់​សិប្បកម្ម ផលិត​ទឹកក្រូច​គ្មាន​ស្តង់​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​និង​អ្នក​ចុះ​បង្ក្រាប​អ្នក​ណា​ឈ្នះ​អ្នកណា​ចាញ់​?.

កំពង់ធំ​៖ លោក លឹម ភ័​ណ្ឌ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពង់ធំ​និង​ជា​ជំនួយការ​នាយ​ឧត្តមសេនីយ៍​មួយរូប ដែល​បាន​គេចខ្លួន មុន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ទឹកក្រូច​ខូចគុណភាព ដែល​បាន​ដំណើរការ​រាប់​ឆ្នាំ នៅ​ចំណុច​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា កន្លងទៅ បានប្រកាស​ប្តឹង​បក​វិញ​ចំពោះ​សមត្តកិច្ច​ដឹកនាំ​ដោយ​រាជអាជ្ញា​អ៊ិត​សុធា​។

​លោក លឹម ភ័​ណ្ឌ ដែល​ជា​ម្ចាស់​សហគ្រាស «​លឹម ភ័​ណ្ឌ ផលិត​ទឹក​សុទ្ធ ទឹកក្រូច​» នៅ​ទី​រួម​ខេត្តកំពង់ធំ បាន​អះអាង​ប្រាប់​កាសែត​ហ្វ្រេ​សញូវ​ថា សហគ្រាស​របស់ខ្លួន​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​ចាត់​ទុក​ការចុះ​បង្ក្រាប​របស់​មន្ត្រី​នគរបាល​ដែល​ដឹកនាំ​ដោយ​លោក កាន់ វឌ្ឍនា ធ្វើឡើង​ដោយ​បំពាន​ច្បាប់ មាន​ចេតនា​ទុច្ចរិត ព្រមទាំង​សម្រេចចិត្ត​ប្តឹង​មន្ត្រី​ដែល​ចុះ​បង្ក្រាប ទាំង​បំពាន​ច្បាប់​ទៅ​តុលាការ និង​ស្ថាប័ន​មួយចំនួន​ទៀត​ដើម្បី​រក​ភាពយុត្តិធម៌ និង​ទាមទារ​សំណង​ខូចខាត​ផងដែរ​។​

​លោក លឹម ភ័​ណ្ឌ បាន​អះអាង​ថា សហគ្រាស​របស់​លោកមា​ន​ច្បាប់​ត្រឹមត្រូវ ចេញ​ដោយ​ក្រសួង​ឧស្សាហ៍កម្ម ក្រុមហ៊ុន​មាន​ច្បាប់​ពី​ក្រសួង​ពាណិជ្ជកម្ម មាន​បណ្ណ​ប៉ាតង់​ពន្ធដារ មាន​ការទទួលស្គាល់​ពី​ស្ថាប័ន​មាត្រដ្ឋាន​ចំណីអាហារ ហើយ​មន្ត្រី​សមត្ថកិច្ច​ចុះ​ធ្វើ​ការពិនិត្យ​រៀងរាល់ ៣​ខែម្ដង​។ ប៉ុន្តែ​បែរ​ជា​មន្ត្រី​នគរបាល​ខាងលើ ចុះ​ទៅ​បង្ក្រាប​ដោយ​ចោទ​ថា​លួច​ផលិត​ទឹកក្រូច ទឹក​សុទ្ធ​ក្លែងក្លាយ​ទៅវិញ​។​អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម​សិប្បកម្ម​ខេត្ត​ក៏​ប្រកាស​គាំទ្រ​លោក​លឹម​ភណ្ឌ​ដែរ​តែ​មិន​បាន​បញ្ជាក់ថា​ការផលិត​ក្លែងក្លាយ​ចឹង​មាន​ច្បាប់​ដែ​ឬ​អត់​នោះ​ទេ​?​។​

​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា មន្ត្រី​នគរបាល​មួយ​ក្រុម​មក​ពី​ក្រុម​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ដឹកនាំ​ដោយ​លោក​ផ្កាយ​១ កាន់ វឌ្ឍនា បាន​ចុះ​ទៅ​បង្ក្រាប​សហគ្រាស​ផលិត​ទឹក​សុទ្ធ ទឹកក្រូច​យីហោ លឹម ភ័​ណ្ឌ នៅ​កណ្ដល​ទីរួមខេត្ត​កំពង់ធំ ដោយ​រក​ឃើញ​ទឹកក្រូច ជាច្រើន​ប្រភេទ ដែល​ផលិត ដាក់​មេ​លាយ​ជាមួយ​ទឹក សម្រាប់​លក់​ចែកចាយ​នៅលើ​ទីផ្សារ​ក្នុង​ខេត្ត​កំពង់ធំ និង តាម​បណ្តា​ខេត្ត​។ មហាជន​កំពុង​រង់ចាំ​មើល​ថា តើ​បុគ្គល​លឹម ភ័​ណ្ឌ អាច​រួចផុត​ពី​សំណាញ់​ច្បាប់​បាន​ដែរឬទេ ? ឬ​ក៏​ក្រុម​បង្ក្រាប​ត្រូវ​ចាញ់​?៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com