ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​រត់គេចខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​

​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​កក្រើក​នៅក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ធ្វើឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ០៣​រូប​រត់គេច​ខ្លួន​បន្ទាប់​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ចេញ​ដីកាកោះ​អោយ​ចូល​ខ្លួន​ពី​បទ​ជាប់​ល្មើស​ពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឱ្យ​ក្រុម​ជ្មួញ​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​គឃ្លើន​កន្លងមក​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំង​០៣​រូប​ដែល​កំពុង​រត់​គេច​ខ្លួន​នេះ​រួមមាន​:
– លោក លឿង ភិរុណ អាយុ ៥៥​ឆ្នាំ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​សង្គម​-​ណង​ឃី​លឹក មាន​ទីលំនៅ​ក្នុង​ភូមិ​ដំណាំ​កិន ឃុំ​ដើម​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​
– លោក ហ៊ុន វណ្ណេ អាយុ ៥០​ឆ្នាំ នាយ​សង្កាត់​រដ្ឋបាល​ព្រឈើ​រយ៉ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។​
– និង​លោក គង់ វិរៈ អាយុ ៤៦​ឆ្នាំ ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក មាន​ទីលំនៅ​ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូប​នេះ​បន្ទាប់ពី​លោក​ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចេញ​ដីកា​បង្គាប់​អោយ​បង្ហាញខ្លួន​រួច​មក​ក៏​បាន​ដាក់​សាប៊ូ​គូថ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​ការ​បង្គាប់​ឱ្យ​ចូល​ខ្លួន​នេះ គឺ​ដើម្បី​សាកសួរ​លើ​ករណី​មួយចំនួន​មាន​ដូចជា​:
– ផ្តល់​ការអនុញ្ញាត​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​
– អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ​
– ការ​មិន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​បាន​កើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​អោយបាន​ទាន់​ពេលវេលា​។​
– ធ្វេសប្រហែស​ដោយ​ចេតនា​ក្នុង​ការបំពេញ​ភារកិច្ច ឬ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​បន្លំ​ជា​លាយលក្ខណ៍អក្សរ​ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១​។​

​ទន្ទឹមនេះដែរ ដីកា​បង្គាប់​អោយ​ចូល​ខ្លួន​ខាងលើ​នេះ​ក៏​បើកផ្លូវ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំង​០៣​រូប​នេះ​ប្រសិនបើ​ប្រទះ​ឃើញ​រូប​គេ​នៅ​ទីណា​នោះ​។​

​សូមបញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ក្រៅពី​ការចាប់​ខ្លន​លោក ស៉ឹង សំអុល មេ​ឈ្មួញ​ឈើ និង​បក្ខពួក​៣​នាក់​នេះ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​អ្នក​រកស៊ី​ឈើ​០៤​នាក់​ផ្សេង​ទៀត​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ​ផង​ដែរ​។​

​រីឯ​អ្នក​រកស៊ី​ឈើ​ទាំង​០៤​នាក់​ដែល​កំពុង​គេចខ្លួន​នោះ​រួមមាន​:
– ឈ្មោះ សុង វិន​ចាង (Song Wenzhang) អាយុ ៦៨​ឆ្នាំ មុខរបរ​ជា​អគ្គនាយក​ក្រុមហ៊ុន​ដាច់​វូដ​
– ឈ្មោះ ចាង វិន​តាវ (Wentao Zhang) នាយក​ក្រុមហ៊ុន​យ៉ាន​ចាវ​
– លោក ណេង ម៉ៅ អាយុ ៥០​ឆ្នាំ តួនាទី​ជា​អ្នកចាត់ចែង​ការប្រមូល​ឈើ​របស់​ក្រុមហ៊ុន «​ម៉ា​ស្ទ័រ​ខេ​សាន់​» មាន​ទីលំនៅ​ក្នុង​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​
– និង​លោក លោក សាំង សុខុន អាយុ ២៧​ឆ្នាំ ជា​អ្នក​ចាត់ចែង​របស់​ក្រុមហ៊ុន «​ម៉ា​ស្ទ័រ​ខេ​សាន់​» មាន​ទីលំនៅ​ក្នុងភូមិ​កោះ​សំរោង ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com