ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​? - ​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​? - លោក​ឈាង​វុន​បដិសេធ​សំណើរ​ផ្តល់​សញ្ជាតិ​ស្វយ័ប្រវត្តិដល់​ជន​ជា​តិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​! - ​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​ - ​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​! - បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ? - ​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!? - ​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​! - ​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ - ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ថៅកែ​ជួញ​ដីឡូត៍​ត្រូវបាន​ឃាត់​ខ្លួន​ព្រោះ​ចេញ​មូលប្ប​ទានបត្រ័​មានតម្លៃ​ជាំង​២០០​លាន​ដុល្លារ​តែ​អត់​សាច់ប្រាក់​

​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ចាប់ខ្លួន​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ដែល​គេ​ស្គាល់​ថា​ជា អ្នកជំនួញ​ដី​ឡូតិ៍​ដ៏​ល្បី​ម្នាក់ ពី​បទ​ឆបោក​និង​ចេញ​សែក​ស្អុយ​រាប់រយ​លាន​ដុល្លារ​។ ប្រភព​របស់​ជនរងគ្រោះ​នៃ​ការបោកប្រាស់​នេះ​បានឱ្យដឹងថា លោក ឌី​ម សួន​ណាត ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនា​ទ្រព្យ Enarita បាន​ភូតភរ​និង​ឆរ​បោក​ជាច្រើនលើក ហើយ​បាន​ចេញ​សែក​សង​លុយ​ប៉ុន្តែ​គ្មាន​លុយ​ដល់​ជនរងគ្រោះ​ជាច្រើន​នាក់​ដែល​មាន​ទឹកប្រាក់​សរុប​យ៉ាង​ច្រើនសន្ធឹក​ប្រមាណ​២០០​ជិត​៣០០​លាន​ដុល្លារ​។

​សមត្ថកិច្ច​បាន​បញ្ចូន​អ្នកបោក​កម្រឹត​ខ្ពស់​នេះ​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ត្រៀម​ឡើង​តុលាការ ។​ក្រុមហ៊ុន​នេះ​តែងតែ​ផ្សព្វផ្សាយ​ប្រកាស​លក់​ដី​នៅក្នុង​តំបន់​ទេសចរណ៍ ដើម្បី​ផ្ដល់​ឱកាស​អោយ​អតិថិជន​មានលទ្ធភាព​ទិញ​ដី​ទុក​ធ្វើ​ផ្ទះ​លម្ហែកាយ​ដោយ​ប្រើ​វិធី​ប្រូ​ម៉ូ​ហ្សិ​ន​ទិញ​ដី​បញ្ចុះតម្លៃ និង​បន្ថែម​រង្វាន់​ផ្សេងៗ ដូចជា​ទូរស័ព្ទ និង​រង្វាន់​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​សន្ទុះ​កេ​រ្តិ៍​របស់លោក ឌី​ម សួន​ណាត បាន​ល្បីឈ្មោះ​យ៉ាងខ្លាំង ។​

​មូលហេតុ​ចាញ់បោក​បើ​តាម​សំដី​ជនរងគ្រោះ​ជាច្រើន​នាក់​បានឲ្យដឹងថា គាត់​បាន​វិនិយោគ ជាមួយ លោក ឌី​ម សួន​ណាត ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ENARITA development Co.,LTD ដោយ​ទទួលបាន​ការប្រាក់​ខ្ពស់​រហូតដល់​ម្ភៃ​ភាករយ​ដែល​ក្នុង​កុងត្រា​នោះ​មាន​ធានា​សែក និង​ស្នាម​ផ្តិតមេដៃ​របស់ លោក​ឌី​ម សួន​ណាត់ ផ្ទាល់​ដែល​ជា​ហេតុ​ធ្វើអោយ​គាត់​ទុកចិត្ត​។​រហូតមកដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩ ក៏​មាន​ការដក​ប្រាក់​តាម​សែក​មិនបាន ហើយ​លោក​ឌី​ម សួន​ណាត បាន​លួងលោម​ដល់​ជនរងគ្រោះ​ថា ធនាគារជាតិ​ធ្វើការ​បង្កក់​លុយ​គាត់ ហើយ​ធ្វើការ​ស៉ើបអង្កេត​ដោយសារច​រ​ន្ត​លុយ​ច្រើនពេក ហើយ​បង្គាប់​ជនរងគ្រោះ​អោយ​ទៅ​ដក​នៅ​ក្រុមហ៊ុន​លោក​ផ្ទាល់​វិញ​។​

​លោក​បាន​ពន្យារពេលរ​ហូត​ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​នៅតែ​មិន​ឃើញ​ក៏​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចូលទៅ​ក្រសួងមហាផ្ទៃ ប្តឹង​ពី​បទល្មើស​ជាក់ស្តែង​ទៅ​លោក ឌី​ម សួន​ណាត ហើយ​ធ្វើការ​ស៉ើបអង្កេត​ជាក់ស្តែង​។​របាយការណ៍ បង្ហាញថា លោក​ឌី​ម សួន​ណាត មិន​ត្រូវ​ធនាគា​រណាប​ង្កក់​លុយលោក​ឡើយ​គឺ លោក​មាន​ចេតនា បិទ​គណនេយ្យ​ធនាគារ​ខ្លួនឯង និង​ធ្វើ​ការពន្យា​ពេល​រាល់​កិច្ចសន្យា​របស់​ជនរងគ្រោះ​។​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​ដដែល ដី​ការកោះហៅ​បានចេញ ។ ថ្ងៃទី​១៦ ពេល​រសៀល ក៏​បាន​ធ្វើ​ការឃាត់ខ្លួន លោក​ឌី​ម សួត​ណាត​។​

​មុន​ចាប់ខ្លួន​ថៅកែ​ដី​នេះ​ម្ចាស់​ហ្វេ​សប៊ុក​ឈ្មោះ Kavin ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​មួយរូប​នៅក្នុង​វិស័យ សិល្បៈ​មុននេះ បានប្រកាស​ទម្លាយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់​ខ្លួន​ដោយ​សូម​ជួយ​ស៊ែ​រ (Share) រកមុខ​បុគ្គល ឌឹ ម សួន​ណាត ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​ផងដែរ ។​គេ​មិន​ទាន់​ដឹង​សាវតា​ជាតិ​លោក​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ចេញ​ពីប្រភ​ណា​នោះ​នៅឡើយ​ទេ​!៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com