ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​? - ​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​? - លោក​ឈាង​វុន​បដិសេធ​សំណើរ​ផ្តល់​សញ្ជាតិ​ស្វយ័ប្រវត្តិដល់​ជន​ជា​តិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​! - ​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​ - ​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​! - បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ? - ​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!? - ​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​! - ​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ - ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

ស្នងការ​នគរបាល​ខេត្ត ឧត្តមសេនីយ៍ទោ ខូវ លី ចុះសួរសុខទុក្ខ​មន្ត្រីក្រោមឱវាទ ដែល​កំពុង​មាន​ជំងឺ​សម្រាក​នៅ​ផ្ទះ​

កំពង់ឆ្នាំង ៖ បន្ទាប់​ពី​បញ្ចប់​កិច្ចការងារ​នៅ​ស្នងការដ្ឋាន នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ឆ្លៀតពេល​ដឹកនាំ​ប្រតិភូ​ចុះសួរសុខទុក្ខ​មន្ត្រីក្រោមឱវាទ គឺ​លោក​វរសេនីយ៍ទោ អ៊ុន គឹម​ហ៊ាន នាយរង ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅផ្ទះ ។

​ដោយ​ក្នុង​នោះ បាន​ឧបត្ថម្ភ​នូវ​ថវិកា​ផ្ទាល់ខ្លួន និង​ថវិកា​ចូលរួម​របស់​មន្ត្រីនគរបាល​ផ្សេងទៀត រួម​ទាំង​គ្រឿងឧបភោគ បរិភោគ សរុប​ជា​ថវិកា​ចំនួន ១.២៥០.០០០ រៀល​ជូន​ដល់​លោក​វរសេនីយ៍ទោ អ៊ុន គឹម​ហ៊ាន ទៀតផង ។​

​ស្នងការ​ខេត្ត បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញេ​ី​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ ដែល​ជានិច្ចកាល​លោក​ទាំង​ពីរ​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​មន្ត្រី​ក្រោម​ឱវាត​ទាំងអស់ ៕
​រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com