ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​? - ​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​? - លោក​ឈាង​វុន​បដិសេធ​សំណើរ​ផ្តល់​សញ្ជាតិ​ស្វយ័ប្រវត្តិដល់​ជន​ជា​តិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​! - ​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​ - ​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​! - បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ? - ​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!? - ​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​! - ​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ - ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

​ប្រជាពលរដ្ឋ​៣៥​គ្រួសារ វិវាទ​ដីធ្លី​ជាមួយ​និង​ប្រជាពលរដ្ឋ​៦៧​គ្រួសារ សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ​បញ្ជាក់ថាៈ ប្រជាពលរដ្ឋ​៣៥​គ្រួសារ ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន នៅក្នុង​ស្រុក​កំពង់លែង​

​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី 12 ខែ​សីហា​ឆ្នាំ 2019​នេះ​ជុំវិញ​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ 35 គ្រួសារ​និង​ប្រជាពលរដ្ឋ 67 គ្រួសារ នៅ ភូមិ អណ្តូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពថង់ឆ្នាំង ក្រោយពី​ក្រុម​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ហើយ​ដាក់ជូន​អាជ្ញាធរខេត្ត និង​ក្រោយ​ពី អាជ្ញាធរខេត្ត បាន​អោយ​លទ្ឋផល នៃ​ការស្រាវជ្រាវ ទៅ​អាជ្ញា​ស្រុក ដើម្បី​ផ្សព្វ​ដល់​ប្រជាពលរដ្ឋ ទាំង​ពីរ​ភាគី បានដឹង ក្នុង​គោលបំណង​បញ្ឈប់​វិវាទ​គ្នា​បន្ត​ទៀត​រួច​មក ប្រជាពលរដ្ឋ ខាង​៣៥​គ្រួសារ បាន​សម្ដែង​ទឹកចិត្ត​រីករាយ និង​បាន​ថ្លែងអំណរគុណ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ផ្ដល់​ភាពយុត្តិធម៌​ជូន​ដល់​ពួក ។ យ៉ាងនេះក្តី ប្រជាពលរដ្ឋ​ភាគី ៦៧​គ្រួសារ នៅ​មិនទាន់​សុខចិត្ត​នៅ​ឡើយ ហើយ​នឹង​បន្ត​ប្ដឹង​ទៅ​ថ្នាក់លើ​បន្តទៀត ។​

​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៣៥ គ្រួសារ បាន​លើកឡើងថាៈ ដី​ភូមិ​ចាស់​របស់​គាត់ គឺជា​ដី​កេរិ៍ តាំង​ពី​សង្គម​រាស្ត្រនិយម​មកម្ល៉េះ និង​មាន​ទាំង​ចេតីយ​ចាស់ បាន​បន្សល់​ទុក​ដល់​បច្ចុប្បន្ន ។

​ក្រោយ​ឆ្នាំ​១៩៧៩ ពួកគាត់​បាន​ចួល​កាន់កាប់​លើ​ដី​នោះ​ជា​ថ្មី​វិញ ដោយ​មាន​ការបែងចែក​ដី​នោះ ជា​ក្រុមសាមគ្គី​មួយ​រយៈពេល​ខ្លី ហើយ​ក្រោយមក ក្រុមសាមគ្គី ក៍​បាន​រំសាយ ។​ពួកគាត់​បាន​បន្ត​បង្ករ​បង្កើន​ផល ជា​បន្តបន្ទាប់ ដោយ​ដាំ​សណ្តែក ល្ង និង​ដំឡូង​ជាដើម ។ ស្រាប់តែ​នៅ​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន ៦៧ គ្រួសារ បាន​ប្តឹង​ទាមទារ​ដី នោះ​ជា​ដី​ដាក់​រួម​ភូមិ​វិញ ពួកគាត់​មិន​សុខចិត្ត​ឡើយ ហើយ​ពួកគាត់ បាន​ដាក់ពាក្យ​ប្តឹង ទៅ​អាជ្ញា ធរ​ខេត្ត ទើប​អាជ្ញាធរ​ខេត្ត បានអោយ មន្ត្រី​នៃ​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច ចុះ​ស្រាវជ្រាវ ហើយ​លទ្ឋផល គឺ​ត្រឹមត្រូវ​ដូច​អ្វី​ដែល​ពួកគាត់​ចងបាន ។ ពួកគាត់​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត​និង​មន្ត្រី​ក្រុមអធិការកិច្ច​របស់​ម​ន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ដែល​បាន​ចុះ​ស្រាវជ្រាវ​ផ្ដល់​ភាពយុត្តិធម៌​ជូន​ដល់​ពួកគាត់​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​៦៧ គ្រួសារ​ភ្នាក់ងារ​យើង​មិន​អាច​សុំ​ធ្វើ​ការទំនាក់ទំនង​បានទេ ប៉ុន្តែ​កន្លងមក​យើង​ក៏​បាន​ធ្លាប់​ចុះ​ផ្សាយ ពី​សំណូមពរ​របស់​ពួក​គាត់​ហើយ ដែល​បាន​លើកឡើង​ថា ៖ ដី​ក្នុង​ភូមិ​ដែល​មាន​ទំនាស់​នេះ មាន​ចំនួន ៦ ហិកតា​នៅក្នុង ក្រោយ​ពី​រំដោះ​គឺ​បាន​ចែក​គ្នា​ជា​ក្រុមសាមគ្គី​មាន​១១ ក្រុម ដោយ​បាន​ចំណែក​គ្រប់គ្រង​ស្មើៗ​គ្នា ក្នុង​នោះ​ក៍​មាន​ចែក​ដើមត្នោត​ផងដែរ ។ ប៉ុន្តែ​ក្រោយ​ការចែក​គ្មាន​នរណា បង្កបង្កើន​ផល​ទេ ព្រោះ​មាន​គោ​ក្របី​ច្រើន ធ្វើរ​បង​មិន​ឈ្នះ ហើយ​រយៈពេល​ជាង​៣០ ឆ្នាំ​កន្លងមកនេះ គឺ​នៅ​ភូមិ​ចាស់ គ្មាន​នរណា​ដាំ​ដុះ​អ្វី លើ​ដី​សាធារណៈ​របស់​ភូមិ និង​ក្រុមសាមគ្គី​នោះឡើយ ។ ចំណែក​ចេតិយ​ចំនួន​២ គឺ​ទើបតែ​ធ្វើ​នៅ​ក្រោយ​ឆ្នាំ ១៩៧៩ ដែរ មិនមែន​ជា​ចេតីយ បុរាណ​នោះទេ ។​ចំណែក​ប្រជាពលរដ្ឋ ដែល​ប្តឹង​ទាមទារ​ដី​នោះ កាល​ដើម​មាន​តែ ១៣​គ្រួសារ​ទេ​ក្រោយមក​ក៏​បាន​ឡើងដល់​៣៥​គ្រួសារ ។​

​យ៉ាងនេះក្តី លទ្ឋផល របស់​ក្រុម​ការងារ​បាន​បង្ហាញថា​៖ ដី​៦​ហិកតា ជា​ដី​ភូមិ​ចាស់ ដែល​ឪពុក​ម្តាយ តា​យាយ របស់​ប្រជាពលរដ្ឋ ៣៥​គ្រួសារ ចែក​អោយ នៅ​អំឡុង​ឆ្នាំ​១៩៧០-១៩៧៥ ដោយ​បាន​សង់ផ្ទះ​រស់នៅ​លើ​ដី​នោះ ។ ឆ្នាំ​១៩៧-១៩៧៩ ប្រទេស​មាន​សង្គ្រាម ពួក​គាត​បាន​ចាកចេញ ។ ក្រោយ​ឆ្នាំ​១៩៧៩ ក្រោយ​ថ្ងៃ​រំដោះ អាជ្ញាធរ​បាន​បែងចែក​ដី​នោះ​ជា​ក្រុម​សាមគ្គី​រយៈពេល​ខ្លី ប៉ុន្តែ​មិន​បាន​ធ្វើ​អាស្រ័យ​ផល​ឡើយ ពេលនោះ​ប្រជាពលរដ្ឋ ១៨​គ្រួសា​រក​ក្នុងចំណោម​៣៥​គ្រួសារ ឃើញ​ដី​ទំនេរ និង​ជា​ដី កេរិ៍ ឪពុក​ម្តាយ​ចែក​អោយ​ក៍​ចូល​កាន់កាប់​អាស្រ័យ​ផល រហូតមក នៅ​ឆ្នាំ​១៩៧៩ លោក ឯម ហេន ជំនួយការ​ឃុំ​ត្រងិល បាន​ចែក​ដី​នោះ​ទៅអោយ​ប្រជាពលរដ្ឋ ៥​គ្រួសារ តែ​មិនមែន​ក្នុងចំណោម​៣៥​គ្រួសារ​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ ៥​គ្រួសារ​ក៍​មិន​បាន​ចូល​មក​អាស្រ័យ​ផល​ដែរ​គឺ​ទុក​ទំនេរ​ចោល​រហូត​មក ។​ចំ​ណែ​ល​ប្រជាពលរដ្ឋ ៣៥​គ្រួសារ​នៅ​បន្ត​អាស្រ័យ​ផល​រហូត​ដល់​ប​ច​ច្ចុ​ប្បន្ន ៕ រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com