ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅ​ចំណុច​ព្រែល​ឆ្ដោរ​នា​រដូវ​បិទ​សាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប លោក​នួន វុឌ្ឍីនាយ​សង្កាត់​ជលផល​ជលគី​រីថា​ចាំមាន​ពេលទំនេរ​ចាំ​ចុះ​ទៅ​មើល​? - ​កោះហៅ​អនុ​រដ្ឋលេខា​ទៅ​បំភ្លឺ​នៅ​តុលាការ​មណ្ឌល​គី​រី​រឿង​ឲ្យ​ដី​ក្រុមហ៊ុន ផេស៊ី​ហ្វិក​ហ្គេន​យ៉ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត​ខុសច្បាប់​? - លោក​ឈាង​វុន​បដិសេធ​សំណើរ​ផ្តល់​សញ្ជាតិ​ស្វយ័ប្រវត្តិដល់​ជន​ជា​តិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​! - ​បន្ទាប់​ពី​យុវជន​អាយុ​២០​ឆ្នាំ​មាន​យុវនារី​ខ្មែរ​ម្នាក់​ទៀត​ចេះ​បើក​យន្តហោះ​ - ​សម្តេច​តេជោ​និង​កូនប្រ​សារ​ដាក់ពាក្យ​ប្តឹង​លោក​សម​រង្ស៊ី​រឿង​ខ្មោច​លោក​ហុក​ឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​! - បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត ព្រះសីហនុ សូកលុយ​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ដល់​លោក នាយក​អង្គការ AOG បិទមាត់​កុំអោយ​និយាយ​រឿង កាត់ ដី​សាលា​Hope លក់​អោយ​ឯកជន ? - ​តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់បាត់​!? - ​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​! - ​សហភាព​អឺរ៉ុប​ប្រកាស​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ - ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

​សមត្ថកិច្ច​ចំរុះ​ជញ្ជីង​ចល័ត​ឃាត់​ចាប់​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ចំនួន​១១​គ្រឿង​នៅ​ស្រុក​កំពង់ត្រឡាច

កំពង់ឆ្នាំង ៖ រថយន្ត​ធន់​ធំ​ផ្ទុក​លើស​ទម្ងន់​ចំនួន​១១​គ្រឿង ត្រូវបាន​ក្រុម​សមត្ថកិច្ច​ចំរុះ​នៃ​ជញ្ជីង​ចល័ត​របស់​មន្ទីរ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាប់​ឃាត់ ទាំង​យប់​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិ​ថ្កុល​ឃុំ​ពានី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​

​ក្រោយពី​ចាប់​ឃាត់​រថយន្ត​ល្មើស​ទាំង​១១​គ្រឿង​នេះ​បាន​ហើយ សមត្ថកិច្ច​ចំរុះ​បាន​កោះហៅ​ម្ចាស់​រថយន្ត​ទាំង នោះ​មក​ស្នាក់ការ​ដើម្បី​ផាក​ពិន័យ​អោយ​រុះរើ​ទំនិញ​ទំលាក់​អោយ​ត្រូវ​ទម្ងន់​កំណត់​និង​ធ្វើ​ការផាកពិន័យ​។

​នៅវេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩​កន្លងមកនេះ លោក គ​ង្គ ឃាង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​អោយដឹងថា​៖ រថយន្ត​ធុន​ធំ​ដែល​ផ្ទុក​លើស​ទម្ងន់​នេះ ភាគច្រើន​ជា​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ហើយ​ទម្ងន់​ដែល​ពួកគេ​ផ្ទុក​ក្នុង​រថយន្ត​១​គ្រឿងៗ គឺ​ចាប់ពី​ជាង​៤០​តោន​ទៅ​ជាង​៥០​តោន ទៅ​តាម​ប្រភេទ​រថយន្ត​។​

​ដោយសារ​កន្លងមក​ពួកគេ​តែងតែ​បើក​គេច​ស្ថានីយ៍​ជញ្ជីង​លង្វែក​មិន​ព្រម​អនុវត្ត​តាម​ច្បាប់​ទើប​មន្ទីរ​និង​ក្រសួង សាធារណការ ដោយ​មាន​ការឯកភាព​ពី​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក ជញ្ជូន​បានដាក់​បព្ជា​ា​អោយ​ក្រុម​សមត្ថកិច្ច​ចំរុះ​នៃ​ជញ្ជីង​ចល័ត​សហការ​ជាមួយ​សមត្ថកិច្ច​ស្ថានីយ៍​ជញ្ជីង​លង្វែក​ចុះ​មក​ចាប់​ឃាត់​រថយន្ត​ល្មើសច្បាប់​ទាំងអស់​នោះ​នៅ​ចំណុច​ផ្លូវា​ង​ដែល​ពួកគេ​តែងតែ​គេច​ពី​ការត្រួតពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច​ចំរុះ​។

​ក្នុងពេល​ប្រតិបត្តិការ​នោះ​កម្លាំង​ចំរុះ​បាន​រក​ឃើញ​រថយន្ត​ធន់​ធំ​ផ្ទុក​លើស​ទម្ងន់​កំណត់​រហូតដល់​១១​គ្រឿង ដែល​រថយន្ត​ខ្លះ​បាន​ផ្ទុក​ដល់​ជាង​៥០​តោន​។

​លោក គ​ង្គ ឃាង បាន​បន្ថែមទៀតថា​៖ នៅ​ក្នុង​ផ្លូវច្បាប់ គឺ​តំរូវ​អោយ​រថយន្ត​ដឹក​ទំនិញ​ទាំងអស់​ត្រូវ​ផ្ទុក​ចាប់ពី​១៦ តោន រហូតដល់​៤០​តោន​តែប៉ុណ្ណោះ​ទៅ​តាម​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​តូចធំ និង​តាម​ប្រភេទ​ភ្លៅ​រថយន្ត​។

​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ចំរុះ​នៃ​ជញ្ជីង​ចល័ត កំពុង​រង់ចាំ​ម្ចាស់​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​ទាំងនោះ ចូល ខ្លួន​មក​បង់​ការផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​។​

​តាម​វិក័យប័ត្រ​ដែល​ចេញពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំរូវ​អោយ​រុះរើ​ទំនិញ​ដែល​ផ្ទុក​លើស​នោះ​ចេញ​អោយ​មក​ត្រឹម​ទម្ងន់​កំណត់ ទើប​អនុញាតិ​អោយ​យក​ទាំង​រថយន្ត និង​ទំនិញ​ទៅវិញ​បាន​៕ រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com